About Me

THIS SITE IS UNDER CONSTRUCTION

Sunday, April 15, 2012

តើ Wikipedia ជាអ្វី? មានប្រភពមកពីណា?

ជាការពិតណាស់ដែល Wikipedia ជាគេហទំព័រមួយដែលនាំមកនូវចំនេះដឹងសំរាប់អ្នករាល់បញ្ហា ដែល
អ្នកមានការឆ្ងល់អ្នកតែងតែ ចូលទៅគេហទំព័រ Wikipedia ដើម្បីរកមើល ជាពិសេសការរកមើលនួវ
ជីវប្រវិត្តិរបស់អ្នកល្បី ទីកន្លែង រឺក៏អ្វីផ្សេងៗជាច្រើនរាប់មិនអស់។តើ Wikipedia ជាអ្វី?មានប្រភពមកពីណា? តើអ្នកណាដែលជាអ្នកសរសេរអត្ថបទរាប់ពាន់អត្ថបទក្នុងនោះ? តើវាកើតក្នុងឆ្នាំណា?មានគោលដៅអ្វី
? ចំលើយទាំងអស់នេះយើងខ្ញុំនិងបកស្រាយជូន។

Wikipedia

Wikipedia គឺជា សព្វវចនាធិប្បាយដែលមានអត្ថបទជាច្រើនសំរាប់លោកអ្នកស្វែងរក។
គោសដៅនៃសព្វវចនាធិប្បាយ Wikipedia គឺផ្តល់អោយនូវមនុស្សគ្រប់គ្នាលើភពនេះ
បានចូលទៅកាន់ពត៌មានដោយសេរី។ ដូចទៅនឹងសព្វវចនាធិប្បាយផ្សេងទៀត Wikipedia
បានផ្ទុកនូវពត៌មានជាច្រើនដែលមានអត្ថបទច្រើនជាង២.៥លាននិងភាសាចំនួន២០០ផ្សេង
ៗគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ Wikipediaគឺខុសពី សព្វវចនាធិប្បាយផ្សេងទៀតដោយវាត្រូវបានគេ
សសេរដោយមនុស្សធម្មតាមិនមែនជាអ្នកជំនាញអី្វទ្បើយ។ អ្នកទាំងនោះមិនត្រូវបានគេចំនាយប្រាក់ឬ
ប្រកាសឈ្មោះអោយដឹងទ្បើយពីព្រោះពួកគេគ្រាន់ តែចង់ចែករំលែកនួវចំនេះដឹងរបស់គេតែប៉ុណ្ណោះ។
ជាដំបូងលោក Jimmy Wales ដែលជាអ្នកជំនួញក្នុងរដ្ឋ Chicago បានផ្តើមគំនិតរៀបចំ
ផែនការទាក់ទងនឹង Wikipedia រួមជាមួយលោក Larry Sanger។ក្នុងឆ្នាំ ២០០១
លោកមានគំនិតសំរាប់ការបងើ្កតនូវសព្វវចនាធិប្បាយតាមប្រព័ន្ធអ៊ិនធឺណែតដែលផ្តល់នូងពត៌
មាន ដែលលឿននិងងាយស្រួល។លោកបានជួលនូវអ្នកជំនាញ ដែលមានចំនេះដឹងខ្ពស់ ដើម្បី
សរសេរវាទ្បើងដូចគំនិតអ្នកដទៃដែរ តែក្រោយមកលោកបានផ្លាស់ប្តូរនូវមធ្យោបាយ ថី្មដែល
អនុញ្ញាតអោយមនុស្សគ្រប់គ្នាមិនគ្រាន់តែអាចចូលទៅរកពត៌មានបានទេថែមទាំងអាចបន្តដាក់នូវពត៌
មានផ្សេងៗតាមអ៊ិនធឺណែតបានទៀតផង។ ក្នងការធើ្វបែបនេះ គាត់បានប្រើនូវ wiki “sofware”
មកពីពាក្យHawaiiសំដៅលើពាក្យលឿនដែលអនុញ្ញាតដល់អ្នកប្រើប្រាស់ អាចបង្កើត ឬ
ផ្លាស់ប្តូរមាតិការនៅលើគេហទំព័រ។

លោក Jimmy-Wales
ប្រព័ន្ធនេះគឺសាមញ្ញនៅពេលអ្នកបើកនូវគេហទំព័រអ្នកអាច
ស្វែងរកពត៌មានហើយអ្នកក៏អាចបងើ្កតaccountខ្លួនឯងដើម្បីក្លាយជាអ្នកនិពន្ធឬអ្នកបោះពុម្ព
ផ្សាយអត្ថបទ។ការជោគជ័យនៃវិធីនេះបានធើ្វអោយ Wikipediaមានភាពលូតលាស់រីកចំរើន
យ៉ាងអស្ចារ្យ ដោយនៅក្នុងឆ្នាំ២០០៦ មាននូវអត្ថបទWikipediaជាភាសាអង់គ្លេសចំនួន ១លាន
ហើយនាពេលបច្ចុប្បន្នមានលើសពី ៣.៨លានអត្ថបទ។

លោក Larry_Sanger

តែដោយមាននូវអ្នកកែសំរួលច្រើននាក់ កំហុសក៏កើតមានទ្បើងហើយត្រូវបានគេកែតំរូវ
អោយត្រឹមត្រូវវិញ។ជាការពិតណាស់ បញ្ហាគឺនៅតែកើតមាន។ទីមួយ នៅពេលកំហុសគេមិន
បានរកឃើញនោះអត្ថបទនឹងផ្ទុកនូវពត៌មានដែលខុស។ទីពីរ Wikipedia គឺផ្អែកទៅលើបំណងល្អ
របស់អ្នកប្រើប្រាស់ដូចច្នេះហើយគឺគ្មានផ្លូវក្នងការជៀសផុតពីអ្នកលេងសើច មនុស្សមិនល្អក្នុង
ការប្រើវាសំរាប់គោលបំណងរបស់គេទ្បើយ។ នៅក្នុងករណីថ្មីៗនេះមានមនុស្សមួយចំនួនបាន
ដាក់កំហុសនិងពត៌មានខុសឆ្គងទៅលើជីវប្រវត្តិបុគ្គល។ពត៌មាននេះត្រូវបានគេរកឃើញហើយ
ត្រូវបានលុបចោល តែគ្មានអ្នកណាដឹងថាអ្នកណាជាអ្នកសរសេរនោះទេ។ ដោយឡែកបច្ចុប្បន្ន
នេះ Wikipedia ខ្មែរក៏បានមានវត្តមានដែរ សំរាប់ចូលរួមចែករំលែកជាចំនេះដឹងជាភាសាខ្មែរ
សំរាប់ជនជាតិខ្មែរទាំងអស់ ផងដែរ ដោយចូលរួមសរសេរ ដោយ កូនខ្មែរយើងផ្ទាល់តែម្តង។

Wikipedia របស់ខ្មែរ ស្នាដៃកូនខ្មែរ

No comments:

CASINO





MOBILE MAGAZINE