About Me

THIS SITE IS UNDER CONSTRUCTION

Saturday, April 28, 2012

អាការប្លែកៗ របស់ម្ដាយមុនពេលសម្រាលកូន

អាការប្លែកៗ របស់ម្ដាយមុនពេលសម្រាលកូនមិនត្រូវមានការព្រួយបារម្ភទេប្រសិនបើមានអាការដូចខាងក្រោម
នេះកើតចំពោះម្ដាយទាំងឡាយមុនសម្រាលពីព្រោះយើងអាចដោះ ស្រាយបញ្ហាអស់ទាំងនោះបានដោយគ្រាន់តែជ្រើសរើសទទួលទាន
អាហារដែលមានគុណប្រយោជមន៍ និង ចៀសវាងអាហារទាស់មួយចំនួនតែប៉ុណ្ណោះ។

១- ខ្វះឈាម
 ប្រសិនបើមានអារម្មណ៍ហត់ មុខស្លេក ក្រចកដៃស្លេក ងាយខ្យល់ចាប់នោះគឺ ដោយសារតែអ្នកបានទទួលធាតុដែកតិចពេក ។ ដូច្នេះអាហារដែលគួរទទួលទានគឺ ថ្លើម សាច់មិនជាប់ខ្លាញ់ អាហារសមុទ្រ ទឹកដោះគោស៊ុត ល្ង ត្រកូន និង ប៉េងប៉ោះពី ព្រោះអាហារទាំងអស់នេះជួយធ្វើឱ្យរាងកាយបឺតស្រូបយកធាតុដែកបាន ល ។
 ២- ប្រគ្រីវ
 អាការប្រគ្រីវ ឬដំណើរកន្ត្រាក់សាច់ដុំ បណ្ដាលមកពីរាងកាយបានទទួលកាល់ ស្យូមមិនគ្រប់គ្រាន់ ។ សូមកុំភ្លេចថា ជីវិតអ្នកមិនមែនមានតែមួយទេ គឺមានកូនតូចមួយ ទៀតផងដែរ ដែលកូនក្នុងផ្ទៃនេះត្រូវការអាហារពី ម្ដាយដើម្បីពង្រឹងឆ្អឹង និង ធ្មេញ ។ ដូច្នេះម្ដាយត្រូវទទួលទានអាហារដែលមានកាល់ស្យូម ដូចជា ទឹកដោះគោ កំពឹស កូន ត្រីតូចៗ ល្ងខ្មៅ សណ្ដែកក្រហម ស្លឹកញ និង ស្លឹបបាស ជា ដើម ។
 ៣- ឈឺខ្នង
 អាការឈឺខ្នងដោយសារតែម្ដាយត្រូវទទួលអម្រែកធ្ងន់បន្ថែម ទើបធ្វើឱ្យភាពរឹមមាំ នៃសន្លាក់ថយចុះ ជាហេតុបង្កឱ្យងាយឈឺខ្នង។ វីធីដោះស្រាយបញ្ហានេះគឺត្រូវអង្គុយ ឱ្យត្រង់ខ្លួន ពើងទ្រូង ងើបមុខឡើងបន្តិច នឹងជួយធ្វើឱ្យធូរស្បើយអាការខាងលើនេះ ហើយ ។ ចំណែកអាហារដែលត្រូវទទួលទានរួមមាន ខ្លាញ់ ខ្ញី ល្មៀត ផ្កាស្ពៃ ព្រោះ អាហារទាំងនេះ ជួយបន្ថយដំណើររលាក សម្រាល់អាការឈឺសាច់ដុំ ហើយ ថែមទាំង ជួយទាំងជួយពង្រឹងសំណុំឆ្អឹងបានទៀតផង។
 ៤- ចុកសៀតណែនដើមទ្រូង
 អាការនេះ កើតបណ្ដាលមកពីស្បូនរីកទៅប្រជៀតក្រពះអាហារ ធ្វើឱ្យក្រពះ រំលាយយឺត រំលាយបានតិច ហើមពោះ ហើយអាចធ្វើឱ្យទឹកអស់ហ្ស៊ីមក្រពះហូរត្រឡប់ មកកាន់បំពង់អាហារវិញ។ វិធីដោះស្រាយគឺត្រូវទទួលទានអាហារម្ដងបន្តិចៗ និង អាហារណាដែលងាយរំលាយ និង ត្រូវផឹកទឹកខ្ញីឬទឹកព្នៅ ហើយគួរតែចៀសវាងកាហ្វេ ទឹកក្រូច ទឹកដោះគោ សូកូឡា អាហាររសជាតិខ្លាំង (ប្រៃពេក ហឹកពេក)និងអាហារភេទ ចៀន ពីព្រោះអាហារទាំងនេះកាន់តែធ្វើឱ្យហើមពោះខ្លាំងឡើង ។
 ៥- ទល់លាមក
 ប្រសិនបើទម្ងន់របស់ស្បូរទៅសង្កត់សរសៃឈាមត្រង់បរិវេណទ្វារបាតរោគដែល ត្រូវប្រយ័ត្នគឺឬសដូចបាត។ ដើម្បីការពារបញ្ហានេះត្រូវផឹកទឹកឱ្យបានច្រើន ទទួលទាន បន្លែផ្លែឈើនិង អាហារណាដែលមានជាតិសរសៃខ្ពស់ ដូចជា កន្ទក់ អង្ករសំរូបអម្ពិល និង ផ្លែព្រូន។ ត្រូវចាំទុកថាមិនគួរទិញថ្នាំមកទទួលទានខ្លួនឯងឡើយបើចាំបាច់ត្រូវប្រើ ថ្នាំ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ។
 ៦. អាការហើមជើង-ដៃ
 ការហើម ប្រសិនបើហើមតិចតួចវាជារឿងធម្មតាសម្រាប់ស្រ្ដីមានផ្ទៃពោះប៉ុន្តែមិន ត្រូវភ្លេចខ្លួនឡើយ ពីព្រោះអាការហើមអាចបណ្ដាលមកពីលើសឈាមក៏មានដែរ។ វិធីដោះស្រាយគឺត្រូវផ្អាកទទួលទានអាហារប្រៃ សូកូឡានិងក្ដោប និង ឃឹនឆាយព្រោះ វាអាចជួយកាត់បន្ថយសម្ពាធឈាម។
 ៧-ដេកមិនលក់ រសាប់រសល់
 អាការនេះអាចបណ្ដាលមកពីភាពកង្វក់ដែលកើតឡើងក្នុងចិត្ត តានតឹង ឬមាន អារម្មណ៍ក្ដៅ ។ ដូច្នេះអាហារដែលមានប៉ូតាស្យូម ដូចជា ក្រូច ផ្លែ ព្រូន ចេក ចេក ប៊័រ ផ្កាស្ពៃ និង ការ៉ុតនឹងជួយឱ្យដេកលក់ស្រួលបានដែរ៕

1 comment:

Anonymous said...

good for man who r to be first father!

CASINO





MOBILE MAGAZINE