About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 24, 2012

ស្រឡាញ់​មនុស្ស​ស្រី​ដោយ​របៀប​ណា​?

​ប្រសិនបើ​បុរស​គ្រាន់តែ​ដឹងថា ​តើ​វា​ងាយស្រួល​កម្រិតណា​ក្នុងការ​ធ្វើ​ឱ្យ​យើង​ស្រឡាញ់ យើង​នឹង​មិន​មាន​ល្បិចកល​ដូច​ដែល​មនុស្ស​ច្រើន​ខ្លាច​នោះទេ​។ យើង​ត្រូវការ​អារម្មណ៍​ដែល​ត្រូវបាន​គេ​ពេញចិត្ត និង​លើស​អ្វីៗ​ផ្សេង​ទៀត​នោះ​គឺ បំណងប្រាថ្នា​។ ចូរ​អាន​បន្ត​ដើម្បី​យល់​ឱ្យបាន​កាន់តែ​ច្បាស់​។​

១. ការសរសើរ​៖ អរគុណ​នាង​នូវ​អ្វី ​ដែល​នាង​បាន​ធ្វើ​សម្រាប់​អ្នក មិន​ថា​វា​គឺជា​រឿង​តូច​ប៉ុណ្ណា​នោះទេ​។ នៅពេល​ដែល​ស្ត្រី​យកចិត្តទុកដាក់​នឹង​អ្នក អ្នក​ត្រូវ​អរគុណ​នាង​។ អ្នក​អាច​អរគុណ​ដោយ​ប្រើ​ពាក្យសម្តី ការ​ឱប និង​ថើប ឬ​ការ​មិច​ភ្នែក​ដាក់​នាង​។ មិន​ថា​វិធីសាស្ត្រ​របស់​អ្នកជា​អ្វី​នោះ​ទេ អ្នក​ត្រូវ​ធ្វើឱ្យ​នាង​ដឹងថា​អ្នក​សរសើរ​និង​ពេញចិត្ត​នាង​។ អ្នក​កាន់តែ​សរសើរ​នាង នាង​កាន់តែ​ចង់​ធ្វើ​អ្វីៗ​សម្រាប់​អ្នក​។​
២. ភាព​ពិសេស​៖ ស្ត្រី​ត្រូវការ​អារម្មណ៍​ពិសេស​ពី​ដៃគូ​របស់​នាង​។ វា​គឺជា​រឿង​សំខាន់​ក្នុង​ទំនាក់ទំនង​ដែល​អ្នក​ត្រូវ​ដឹងថា ស្ត្រី​មិន​ចង់​មាន​អារម្មណ៍​ថា​នាង​គ្រាន់តែ​រាង្គ​កាយ​មួយ​នោះ​ទេ​។ បុរស​ត្រូវ​ធ្វើឱ្យ​ស្ត្រី​ដឹងថា នាង​គឺជា​រង្វាន់ ហើយ​គេ​មានសំណាង​ណាស់​ដែល​មាន​នាង​។ គេ​ត្រូវ​ស្វែងរក​វិធី​ដើម្បី​បង្ហាញ​នាង​និង​ប្រាប់​នាង​ដោយ​ប្រើ​ ពាក្យសម្តី​ថា​នាង​មាន​សារសំខាន់​ចំពោះ​គេ​ប៉ុណ្ណា​។​
៣. ស្តាប់​៖ ស្ត្រី​ចង់ឱ្យ​មនុស្ស​ប្រុស​ឱ្យស្តាប់​ខ្លួន​និយាយ​។ ពេលខ្លះ​បុរស​ខ្លាច​នៅពេលដែល​មនុស្ស​ស្រី​និយាយ​។ ប៉ុន្តែ​ជា​ទូទៅ​នៅពេល​ដែល​ស្ត្រី​និយាយ​ច្រើន មានន័យ​ថា​នាង​សប្បាយចិត្ត​។ ប្រសិនបើ​បុរស​ដឹង​ពី​បញ្ហា​នេះ ពួកគេ​នឹង​មិន​ថា​អី​នោះ​ទេ​នៅពេលដែល​ស្ត្រី​និយាយ​ពីអ្វី​ដែល​នាង​បាន​ធ្វើ ​ខ្លះ​ក្នុង​មួយ​ថ្ងៃ ឬ​អារម្មណ៍​របស់​នាង​ចំពោះ​របស់​ផ្សេងៗ​។ នៅពេល​ដែល​ស្ត្រី​ស្តាប់​នូវ​អ្វី​ដែល​ភាគី​ខាង​ស្រី​និយាយ ហើយ​ហាក់ដូចជា​ចាប់អារម្មណ៍ នោះ​ស្ត្រី​នឹង​កាន់តែ​ជិតស្និទ្ធ​នឹង​គេ ព្រោះ​នាង​មាន​អារម្មណ៍​ថា​នាង​មាន​អ្នក​ថែទាំ​យកចិត្តទុកដាក់​យ៉ាង​ ពិតប្រាកដ​។​
៤. សេចក្តីស្រឡាញ់ និង​ភាពទន់ភ្លន់​៖ ញញឹម​ដាក់​ភាគី​ភរិយា​របស់​អ្នក​នៅ​ពេល​ដែល​នាង​ដើរ​ចូល​ក្នុង​បន្ទប់​។ និយាយ​ពាក្យ​អរុណ​សួស្តី និង​តែងតែ​ថើប​នាង​មុន​ពេល​គេង​។ ប៉ះ​នាង​ឱ្យ​ញឹកញាប់ បើទោះបីជា​ការ​ប៉ះ​នោះ​មិនមែន​បង្ហាញ​ពីអ្វី​ដែល​ទាក់ទង​នឹង​ការ​រួមភេទ​ ក៏ដោយ​។ នៅពេល​ដែល​បុរស​ប៉ះ​ស្ត្រី​យ៉ាង​ទន់ភ្លន់ គេ​កំពុង​បង្ហាញ​ពី​សេចក្តីស្រឡាញ់ ហើយ​វា​ធ្វើឱ្យ​ស្ត្រី​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​និង​មានតម្លៃ​។​
៥. ក្តី​ស្រម៉ៃ​និង​ការគាំទ្រ​៖ ពិភាក្សា​ពី​ក្តីសង្ឃឹម​ទៅ​ថ្ងៃ​អនាគត​របស់​អ្នក និង​និយាយ​ពី​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​។ គាំទ្រ​នាង​នៅពេលដែល​នាង​ស្វែងរក​ចំណាប់អារម្មណ៍​របស់​នា​ង ហើយ​នាង​នឹង​គាំទ្រ​អ្នក​វិញ​។​
៦. លេង​៖ មិន​ត្រូវ​បញ្ឈប់​ការលេង ដោយសារ​តែ​អ្នក​ជា​មនុស្ស​ធំ​ពេញវ័យ​នោះទេ​។ ការ​លេងអុក លេងបៀរ​សន្លឹក និង​គ្រាន់តែ​ការដេញ​ចាប់​នាង​ជុំវិញ​ផ្ទះ​ក៏​អាច​ជា​ភាព​រីករាយ​បំផុត​ សម្រាប់​អ្នក​ទាំង​ពីរ​ដែរ​៕

No comments:

CASINO





MOBILE MAGAZINE