Sunday, April 15, 2012
ប្រភពពិតនៃរូបភាពពស់ប្រវែង ៥៥ ហ្វីត
លោកអ្នកប្រហែលជានៅចាំរូបខាងលើនេះហើយមើលទៅដែលរូបនេះមានភាពល្បីជាខ្លាំងតាមរយៈការ Shareគ្នានៅលើfacebookរូបពស់ខាងលើគឺត្រូវបានគេShareចែកគ្នាមើលនៅលើfacebookយូរណាស់មកហើយ តែមិនដែលមាននរណាបានអះអាងអោយប្រាកដថាវាមានប្រភពមកពីណានោះទេមានអ្នកប្រើប្រាស់ facebookមួយចំនួនអះអាងថាវាជារូបភាពពស់ព្រៃនៅព្រះវិហារមានអ្នកខ្លះនិយាយថាជារូបកាត់តាមPhotoshop មានអ្នកខ្លះថានៅឥណ្ឌាហើយនៅមានការអះអាងជាច្រើនផងដែរតែពេលនេះCamnewsសូមនាំប្រវត្តិនៃរូបភាពនេះមកអោយ
លោកអ្នកបានដឹង។
រូបពស់យក្សខាងលើនេះគឺជារូបដែលគេបានថតយកមកពីការដ្ឋានជម្រះព្រៃមួយក្នុងប្រទេស
Malaysia ពស់មួយក្បាលនេះគឺជាពស់មួយក្នុងចំណោមពស់យក្ស២ដែលគេបានរកឃើញក្នុងការរានព្រៃដើម្បីសាងសង់ជាផ្លូវកាត់ព្រៃ ដែលការរានព្រៃសាងសងផ្លូវនេះបាននាំអោយកក្រើកប៉ះពាល់ដល់សំបុកពស់ដែលកំពុងតែសំងំរកក្ដីសុខ។ អ្នកដែលបានឃើញផ្ទាល់បានប្រាប់ថានៅពេលដែលអ្នកបញ្ជាគ្រឿងចក្របានជីកកកាយដីជាលើកទី ៣គេបានឃើញមានឈាមប្រលាក់ជាប់ជាមួយដីហើយក្រោយមកគេបានជីកឃើញមានពស់យក្សមួយក្បាលដែលបាមស្លាប់ទៅហើយពស់
នេះត្រូវបានគេរកឃើញនៅក្រោយពេលដែលកម្មករមកពីសម្រាកបាយថ្ងៃត្រង់តែជាអកុសលវាបានស្លាប់បាត់ទៅហើយ ហើយពស់ផ្សេងទៀតក៏មិនឃើញមាននៅទីនោះដែរ។ហេតុការណ៍នេះបានបង្ករអោយមានការភ័យតក់ស្លុតដល់អ្នកបើកបរគ្រឿងចក្ររហូតដល់គាត់ទន់ជង្គង់រកខ្យល់ចាប់
ហើយបានស្លាប់ដោយសាគាំងបេះដូងនៅពេលដែលគេកំពុងបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ពស់ថ្លាន់ព្រៃយក្សមួយក្បាលដែលងាប់ទៅនេះមានប្រវែង ៥៥ ហ្វីត(ប្រមាណជិត១៧ម៉ែត្រ)និងមានទំងន់៣០០គីឡូដែលគេអាចគណនាឃើញថាមានអាយុប្រមាណ ១៤០ ឆ្នាំ។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment