ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថាលោក សាង ជៀនហេង នាយករងអង្គការអវកាស និងបច្ចេកវិទ្យារបស់ចិន(CASC) បានប្រកាសពីគម្រោងភារកិច្ចផ្នែកអវកាសដ៏ធំដោយបង្ហោះកាំ ជ្រួចចំនួន១០០ និងផ្កាយរណបចំនួន១០០គ្រឿងឆ្ពោះទៅលំហកាសក្នុងរយៈពេល៥ឆ្នាំ ខាងមុខ ចាប់ពីឆ្នាំ២០១១ ដល់២០១៥ គឺជាមធ្យមក្នុងមួយឆ្នាំចិននឹងសម្រេចគោលដៅបង្ហោះកាំជ្រួច ចំនួន២០ និងផ្កាយរណប២០គ្រឿងទៅលំហអាកាស ។
កាលពីឆ្នាំមុន ចិនបានបង្ហោះផ្កាយរណបចំនួន១៩គ្រឿង រួមទាំងយានស្រាវជ្រាវ«ធៀនគុង១» យានអវកាស«សីុនហួ៨» និងកាំជ្រួច«ឡុងម៉ាស»ចំនួន១៩ ឆ្ពោះទៅលំហអាកាស ដោយចាត់ទុកថាជាការបង្ហោះប្រព័ន្ធបច្ចេកវិទ្យាឆ្ពោះទៅលំហអា កាសជាប្រវត្តិសាស្រ្តរបស់ចិន ។ ចំណែកនៅឆ្នាំ២០១២នេះ ចិនមានផែនការបង្ហោះផ្កាយរណប៣០គ្រឿង និងកាំជ្រួចចំនួន២១ រួមទាំងយានអវកាស«សីុនហួ៩» ជាគម្រោងសម្រេចកិច្ចការផ្នែកអវកាសដែលមានមនុស្សប្រចាំការ នៅលើអវកាសជាលើដំបូង និងចូលតភ្ជាប់យានស្រាវជ្រាវ«ធៀនគុង១» ក្នុងរវាងពីខែមិថុនា-កក្កដាខាងមុខ ។
កន្លងមក អង្គការអវកាស និងបច្ចេកវិទ្យា របស់ចិនមានចំណូលផ្នែកប្រតិបត្តិការបង្ហោះផ្កាយរណបជាង១សែន លានយាន់ គឺប្រហែល១.៥៨០លានដុល្លារអាមេរិក ធ្វើឱ្យអង្គការនេះមានទ្រព្យសម្បតិ្តសរុបជាង២សែនលាន ដុល្លារ ។ អង្គការខាងលើនៅតែសង្កត់ធ្ងន់លើគោលដៅរក្សាការរីកចម្រើន ជាមធ្យម២០%ក្នុងមួយឆ្នាំ ដោយរំពឹងថា នឹងមានប្រាក់ចំណូលប្រហែល២,៥សែនលានដុល្លារមុនឆ្នាំ២០១៥ ៕
No comments:
Post a Comment