សារព័ត៌មាន«ដឹមីរ័រ» បានចុះផ្សាយរឿងរ៉ាវចំឡែករបស់កូនភ្លោះមួយគូនៅទីក្រុងរ៉ុតធ័រ ហេម ប្រទេសអង់គ្លេស បានជួបគ្នាជាថ្មី ក្រោយពីព្រាត់គ្នាអស់រយៈពេល៥៥ឆ្នាំ។
អ្នកស្រីជេននីហ្វើ វីលសុន និងអ្នកស្រីខេតលីន មីល ជាកូនភ្លោះបានបែកគ្នាខណៈពេលអាយុនៅតិច ព្រោះឪពុកម្តាយមិនអាចចិញ្ចឹមបាន និងផ្តល់ជាកូនធម៌ដល់គ្រួសារផ្សេងឱ្យជួយចិញ្ចឹម។
អ្នកស្រីជេននីហ្វើ វីលសុន និងអ្នកស្រីខេតលីន មីល ជាកូនភ្លោះបានបែកគ្នាខណៈពេលអាយុនៅតិច ព្រោះឪពុកម្តាយមិនអាចចិញ្ចឹមបាន និងផ្តល់ជាកូនធម៌ដល់គ្រួសារផ្សេងឱ្យជួយចិញ្ចឹម។
អ្នកស្រីជេននីហ្វើ បានដឹងខ្លួនថាជាកូនភ្លោះ ប៉ុន្តែមិនដឹងថា កូនភ្លោះម្នាក់ទៀតរស់នៅទីកន្លែងណាទេ? អ្នកស្រីបញ្ជាក់ថា មានគ្រាមួយអ្នកបើកបររថយន្តម្នាក់និយាយមកកាន់អ្នកស្រីថា ទើបតែជួបអ្នកស្រីកាលពីពេលថ្មីៗនេះ។ ត្រង់ចំណុចនេះធ្វើឱ្យអ្នកស្រីប៉ាន់ប្រមាណថា បងប្អូនភ្លោះរបស់ខ្លួនប្រហែលរស់នៅក្នុងទីក្រុងតែមួយ។ ការពិតអ្នកទាំង២រស់នៅក្បែរគ្នា និងធ្លាប់ចេញចូលទៅ រកគ្រូពេទ្យតែមួយដូចគ្នា ៕
No comments:
Post a Comment