About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 16, 2012

២៩ ចំណុចថែសម្រាស់ឲ្យផូរផង់

ការផ្លាស់ប្ដូររបៀបថែរក្សាសម្រាស់ ត្រឹមតែមួយថ្ងៃមួយមុខ អាចជួយឲ្យអ្នកប្រែជាស្រស់ស្អាតមិនគួរឲ្យជឿបាន...។
  ១. រៀបចំរបៀបរៀបរយតុគ្រឿងសម្អាង :
ការបោះបង់ចោលគ្រឿងសម្អាងចាស់ៗ មិនត្រឹមតែកម្ចាត់ចោលនូវបាក់តេរីប៉ុណ្ណោះទេ វាថែមទាំងជួយអ្នកសល់កន្លែងទំនេរ ដើម្បីដាក់គ្រឿងសម្អាងថ្មីៗ ដែលត្រូវនឹងសភាពស្បែករបស់អ្នកជាង ។
  ២. ថែរក្សាស្បែកពេលយប់ : សម្អាតផ្ទៃមុខដោយសេរ៉ាំ (Serum) ដែលផ្សំពីសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងលាបក្រែមនៅពេលយប់ (Night Cream) ដែលអាចជួយជួសជុលស្បែក ខណៈពេលគេងលក់ ។
  ៣. បញ្ឈប់ការកាត់ស្បែកហ៊ុមក្រចក : ព្រោះអាចបណ្ដាលឲ្យកើតដំបៅលើស្បែក និងឆ្លងមេរោគបានងាយ ។ មុនពេលចូលគេង គួរលាបប៉េត្រូលៀម ចេលលី (Petroleum Jelly) ដើម្បីជួយឲ្យស្បែកបរិវេណនេះ មានសំណើម មិនស្ងួតរបក ។
  ៤. លាបក្រែមការពារកម្ដៅថ្ងៃជាប្រចាំ : កម្ដៅថ្ងៃ ធ្វើឲ្យកើតស្នាមជ្រីវជ្រួញ ចាស់ជាងវ័យ ហើយបើចូលចិត្តគេងសំដិលថ្ងៃនោះ សូមណែនាំឲ្យប្រើផលិតផលការពារកម្ដៅថ្ងៃ ដែលមាន SPF ៣០ ឡើងទៅ រូបមន្តការពារទឹកដែលមិនស្អិតប្រតាក ដែលប្រើបានទាំងមុខ និងដងខ្លួន ។
   ៥. ភ្នែកដែលស្រស់ថ្លា : ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ៨ ម៉ោងទេ ចូរលាបក្រែមបិទបាំងស្នាម (Concealer) បរិវេណភ្នែកនោះនឹងជួយបិទបាំងស្នាមខ្មៅបានទាន់ចិត្ត ។
  ៦. សម្រាកក្រចកខ្លះ : គួរទុកក្រចកឲ្យទំនេរមួយខែម្ដង ហើយកុំភ្លេចជ្រលក់ទឹកថ្នាំលាងក្រកច ជូតតាមគែមក្រចកឲ្យស្អាតផង ។
    ៧. ប្ដូរពណ៌ស្បែកឲ្យសមសួន : ស្បែកសម្បុរស្រអែម ជួយឲ្យរាងកាយអ្នកមើលទៅស្គមស្វែលស្អាត ។ ដូច្នេះអ្នកគ្រាន់តែលាបឡេ ដែលផ្សំពីពណ៌មាសបន្ដិចបន្ដួច អ្នកនឹងមានស្បែកពណ៌លឿងមាស ដោយមិនចាំបាច់ទៅដេកសំដិលថ្ងៃនាំឲ្យខូចស្បែកទេ ។
  ៨. កែទម្រង់មុខ : អាចកែទម្រង់មុខឲ្យស្គមស្អាតបាន ដោយប្រើ Bronzer ដែលមានពណ៌ដិតជាងពណ៌ស្បែក មកបៀកលើស្នៀតផ្កា ផែនថ្ពាល់ និងចង្កា ។
    ៩. ផាត់ថ្ពាល់បែបស្រ្តីសុខភាពល្អ : ផាត់ជារូបអក្សរស៊ី (C) ដោយផ្ដើមពីថ្ពាល់ ដេញឡើងទៅលើសៀតផ្កា នោះអ្នកនឹងមានថ្ពាល់ដែលស្អាតជាមិនខាន ។
    ១០. កុំងូតទឹកក្ដៅញឹកញាប់ពេក : ព្រោះធ្វើឲ្យស្បែកបាត់បង់ជាតិសំណើមបាន ជាពិសេសកុំភ្លេចលាបក្រែមផ្ដល់សំណើម រាល់ងូតទឹករួចផង ដើមី្បស្បែកទន់ស្អាត គួរឲ្យចង់ប៉ះ ។







១១. តក្រចកក្នុងហាងដែលមានមាត្រដ្ឋានស្ដង់ដា : ព្រោះបើធ្វើមិនត្រូវវិធី អាចធ្វើឲ្យក្រចកធម្មជាតិខូច និងឆ្លងមេរោគបានដោយងាយ ។
    ១២. ប្តូរម៉ូដភ្នែក : ការគូសត្របកភ្នែកលើពណ៌ខ្មៅ ដោយបង្អូសចុងកន្ទុយឲ្យង ៤៥ អង្សា នោះភ្នែកអ្នកនឹងលេចធ្លោ ។ តិចនិកនេះ ប្រើបានគ្រប់ប្រភេទភ្នែក ។
    ១៣. បង្អួតធ្មេញសស្អាត : ប្រើថ្នាំដុសធ្មេញដើម្បីឲ្យស ជាប្រចាំរាល់ថ្ងៃ និងទៅជួនទន្ដពេទ្យមួយឆ្នាំម្ដង ដើម្បីទទួលការព្យាបាលធ្មេញឲ្យសស្អាត ។
    ១៤. យកចិត្ដទុក្ខដាក់ថែទាំស្បែកដងខ្លួន : ពន្យារស្នាមជ្រីវជ្រួញ ផលិតផលសម្អាតស្បែក មានរូបមន្ដផ្សំពីសារធាតុការពាររ៉ាដីកាល់សេរី ដូចជា វីតាមីន A និង E ។
  ១៥. ប្រើជក់ផាត់មុខល្អ : ជក់ផាត់មុខដែលមានគុណភាព អាចជួយឲ្យអ្នកតែងមុខបានងាយស្រួល និងស្អាត តែកុំភ្លេចសម្អាតវាដោយសាប៊ូខ្សោយៗ ជាប្រចាំផងដែរ ដើម្បីការពារការប្រមូលផ្ដុំបាក់តេរី ។
  ១៦. យកចិត្តទុកដាក់នឹងបរិស្ថាន : អ្នកអាចប្តូរមកប្រើផលិតផលពីធម្មជាតិ (Origanic) មួយ ឬពីរមុខ ក៏អាចជួយបរិស្ថានពិភពលោកបានដែរ ។
  ១៧. ពត់មុននឹងលាប : ការពត់រោមភ្នែក មុននឹងលាបម៉ាស្ការ៉ា ជួយឲ្យរោមភ្នែកងស្អាតពេញមួយថ្ងៃ ដោយមិនចាំបាច់លាបដដែលៗច្រើនដង ។
    ១៨. បិតបាំងស្នាមជ្រីវជ្រួញ : ប្រសិនបើត្របកភ្នែកអ្នកស្ងួត មានស្នាមជ្រួញយារធ្លាក់ សូមប្តូរមកប្រើខ្មៅដៃគូសត្របកភ្នែក ពណ៌ស្វាយចាស់បនិ្ដចនោះ ភ្នែកអ្នកនឹងលេចធ្លោ ដោយមិនមើលឃើញស្នាមជ្រីវជ្រួញឡើយ ។
  ១៩. ប្រើពណ៌ក្រហមឲ្យត្រូវ : ពណ៌ក្រហម ក្រៅពីប្រាប់ពីលក្ខណៈលេចធ្លោរបស់ស្រ្តី វាថែមទាំងជួយបង្កើនទំនុកចិត្តថែមទៀតផង ។ ប៉ុន្ដែស្រ្តីស្បែកផ្កាឈូក គួរជ្រើសប្រើពណ៌ក្រហម ដែលមានលាយពណ៌ទឹកប៊ិច ដូចជា ពណ៌ហ្គ្រែនបឺររី ឬពណ៌ក្រហម ។
  ២០. បញ្ឈប់ការខាំក្រចក : ស្នាមរេចរិលនៃក្រចក ជាមូលហេតុធ្វើឲ្យខូចបុគ្គលិកភាពរបស់ស្រ្តី ។ ប្រសិនបើគិតថា ការឈប់ខាំក្រចកវាពិបាក ចូរអ្នកលាបប្រេងធីទ្រី ដែលមានរសជាតិល្វីងឲ្យសព្វក្រចក ឬលាបពណ៌ដិតៗលើក្រចក ក៏អាចជួយបន្ថយទំនោរទៅរក ការខាំក្រចកបានដែរ ។
 















២១. តុបតែងសក់ឲ្យស្អាត : សាកល្បងកៀបតង្កៀបតូចៗភ្លឺផ្លេក ឬក្រណាត់ចងសក់ ដើម្បីប្ដូរម៉ូដសក់បែបធម្មតាៗ ឲ្យបែ្លកភែ្នកស្រស់ស្អាត ។
  ២២. ម្សៅទ្រនាប់រាបស្មើ : ការប្រើជក់មួយកៀសម្សៅទ្រនាប់ ផ្ដល់ផលល្អដល់ស្បែករាបស្មើ ជាងការដែលប្រើម្រាមដៃ ។
  ២៣. លាបក្រចកពណ៌ដិតៗ : ថ្នាំលាបក្រចកពណ៌បៃតង ឬពណ៌ប្រាក់ ធ្វើឲ្យអ្នកទាន់សម័យ ។
    ២៤. ថ្នាក់ថ្នមសរសៃសក់ : ចូរបណ្ដោយឲ្យសក់អ្នកបញ្ចេញម៉ូដធម្មជាតិ របស់សរសៃសក់មួយថ្ងៃក្នុងមួយសប្ដាហ៍ ។ សម្រាប់សក់រួញ គ្រាន់តែប្រើក្រែមលាបសក់ ចាប់ធ្វើម៉ូដសក់បានហើយ កុំប្រើម៉ាស៊ីនកៀបសក់ត្រង់ ។ សម្រាប់អ្នកសក់ត្រង់ គ្រាន់តែប្រើមូស (Moose) ចាប់ម៉ូដនៅចុងសក់ ហើយប្រើក្រាសសិតទៅខាងក្រោយ ដោយពុំចាំបាច់ប្រើម៉ាស៊ីនមូររួញឡើយ ។
២៥. បន្ថែមភាពរលោងដល់សក់ : អប់សក់មួយសប្ដាហ៍ម្ដង ដោយបំពោកក្រែមអប់លើសក់សើម រុំកន្សែងពោះគោទុកចោល ១៥ នាទី រួចលាងចេញដោយទឹកឲ្យស្អាត ។ កែ្រមអប់សក់ នឹងជួយឲ្យសក់ដែលស្ងួតស្រួយ បែ្រជាមានទម្ងន់ងាយក្នុងការតុបតែង ។
  ២៦. តុបតែងសក់បែបស្រស់ស្អាត : សាកល្បងចងសក់ពាក់កណ្ដាល រួចបួងសក់បែបងាយៗ កៀបដោយតង្កៀបស្អាតៗ ឬគ្រឿងតុបតែងភ្លឺផ្លេកផ្សេងៗ ហើយលាបប្រេងលើសក់ត្រង់កន្លែងដែលស្ងួតផង ដើម្បីឲ្យមើលទៅរលោងចែងចាំង ។
   ២៧. តម្រឹមសក់ជាប្រចាំ : សក់បែកចុង ជាបញ្ហាមួយដែលត្រូវតែការពារ ព្រោះវាអាចរាលដាលបានកាន់តែខ្លាំងឡើង ។ វិធីដោះស្រាយ គឺត្រូវតម្រឹមសក់រាល់ ៨-១០ សប្ដាហ៍ម្ដង ។
  ២៨. ចិញ្ចើម ងស្អាត : គូសចញ្ចើម ដោយខ្មៅដៃដែលមានពណ៌ស្រាលជាងពណ៌ចិញ្ចើមបន្ដិច ដើម្បីមើលទៅលេចធ្លោ មិនខ្មៅជ្រុលពេក ។
    ២៩. កាត់សក់ឲ្យស្អាត : ការរះសក់សេះខាងមុខ ដោយសិតវែកទៅខាង មិនត្រឹមតែធ្វើឲ្យអ្នកទាន់សម័យ ថែមទាំងជួយបិទបាំងស្នាមជ្រីវជ្រួញបរិវេណថ្ងាស និងជុំវិញរង្វង់ភ្នែកបានទៀតផង ៕

No comments:

CASINO





MOBILE MAGAZINE