សង្គមកាន់តែអភិវឌ្ឍ នោះសម្ពាធការងារ ជីវភាពរបស់មនុស្ស កាន់តែកើនឡើងដែរ។ អាស្រ័យហេតុនេះ ការរំដោះភាពតានតឹង ស្វែងរកភាពបន្ធូរអារម្មណ៍ ក្លាយទៅជាសកម្មភាពមួយ មិនអាចខ្វះបាន។ ក្រោមនេះ ជារូបភាពកាត់បន្ថយ Stress ច្នៃប្រឌិត និងចម្លែកៗ៖
នៅ New Zealand មានល្បែងលេងមួយ ដែលជួយលុបបំបាត់ភាពមួរម៉ៅ សម្ពាធការងារ គឺៈ
បើករថក្រោះ កិនកំទេចរថយន្ត។ អ្នកចំណាយលុយប្រមាណស្មើនឹងបរិភោគ Fast Food ១ពេល នៅ KFC នោះអាចបំបាត់ការមួរម៉ៅ សម្បាយចិត្តឡើងវិញ។
ខែសីហា ២០១១ នៅឧស្យានពិភពលោក ជីនសា ខេត្តហួណាន ប្រទេសចិន បានបង្កើតនូវល្បែងកំសាន្តបែប Angry Birds ជាច្រើន នៅទីលាន ហើយទាក់ទាញមនុស្សមកពីគ្រប់វ័យ។
ពីខែមិថុនា ២០១១ ក្រុមហ៊ុន Destruction របស់អង់គ្លេស បានបង្កើតសេវា (បង់ប្រាក់) ដើម្បីវាយកំទេចរបស់របរមានតម្លៃ។ គោលបំណងរបស់ក្រុមហ៊ុន គឺបំរើឲ្យមុខសញ្ញាត្រូវការបន្ថយ Stress ឬ ចូលចិត្តបំផ្លាញរបស់របរ។ អ្នកអាចជ្រើសរើសឧបករណ៍ “អាវុធ” សំរាប់កំទេច ដូចជាៈ ពូថៅ ដំបង រណារ ...។ល។ ឲ្យតែព្រមទូទាត់សងថ្លៃរបស់របរដែលគេវាយកំទេច។
ខែវិច្ឆិកា ២០១១ នៅ New York (អាមេរិក) មានមនុស្ស ៤០ នាក់ វ័យពី ១៨ ដល់ ៤០ឆ្នាំ បានប្រមូលផ្តុំគ្នា តំបន់ Sohu ដើម្បីស្វាគមន៍ពិធី “អាក្រាត” គំរប់១ឆ្នាំ។ ពួកគេបង្ហាញវត្តមានក្នុងស្ថានភាព “ធម្មជាតិទាំងស្រុង” ហើយនាំគ្នាផឹកស្រា ជជែកគ្នា ...។ល។ តាមពួកគេ ការអាក្រាតកាយជាវិធីរំដោះភាព Stress មួយ ។
ខែធ្នូ ២០០៩ មិត្តភ័ក្តិទាំងពីរនាក់នៅ សានតុង ប្រទេសចិន កំពុងទទួលបន្ទុកសណ្ឋាគារ ដែលផ្តើមគំនិតសកម្មភាពនេះ ឧទ្ទេសនាមថា វាពុំត្រឹមតែល្បែងលេងប៉ុណ្ណោះទេ តែវានៅជាវិធីហ្វឹកហ្វឺនសរីរាង្គ ប្រកបដោយប្រសិទ្ធិភាព។
ខែមិថុនា ២០១០ សិស្សសាលា កំរិតសិក្សាទី៣ នៅ វូ ហាន បានធ្វើការហែកក្រដាសជំនួសឲ្យកាំជ្រួច ដើម្បីស្វាគមន៍ថ្ងៃបញ្ចប់ការសិក្សា៕
បើករថក្រោះ កិនកំទេចរថយន្ត។ អ្នកចំណាយលុយប្រមាណស្មើនឹងបរិភោគ Fast Food ១ពេល នៅ KFC នោះអាចបំបាត់ការមួរម៉ៅ សម្បាយចិត្តឡើងវិញ។
No comments:
Post a Comment