សុភាពស្ត្រីភាគច្រើនមិនពេញចិត្តទេ ចំពោះរូបរាងកាយរបស់ខ្លួន នៅពេលដែលស្រ្តីទៅផ្សារដើរទិញសំលៀកបំពាក់ពួកគាត់តែងតែ មានការចាប់អារម្មណ៍ចំពោះប្រភេទសំលៀកបំពាក់ដែល
ស្លៀកទៅមើលឃើញចេញរាងស្លីម ស្អាត។ ឡេឌីស៍ សូមជំរាងប្រាប់ដល់សុភាពស្រ្តី
ទាំងឡាយថាការជ្រើសរើសប្រភេទសំលៀកបំពាក់មើលទៅចេញរាងស្លីមស្អាត ជាការងាយស្រួលទេប្រសិនបើអ្នកប្រកាន់យកគោលការណ៍ដូចខាងក្រោមនេះ៖ - មនុស្សគ្រប់រូបមានរូបរាងកាយខុសប្លែកពីគ្នាហើយក៏ចង់ឱ្យមានរូបរាងកាយខុសៗគ្នា ផងដែរ។ អ្នកត្រូវចងចំាទុកក្នុងចិត្តថានៅពេលដែលយើងស្លៀកពាក់មើលទៅចេញរាង ស្លីមស្អាតនោះ អ្នកត្រូវប្រកាន់យកនូវទស្សនៈវិជ្ជមានជានិច្ច។ ចំពោះបញ្ហាធាត់ ឬ ឡើងទំងន់នោះ មិនមែនជាឩបសគ្គទេ។ រឿងដែលសំខាន់អ្នកត្រូវតែមានគំនិតវិជ្ជមាន និង គំនិតច្នៃប្រឌិតនៅពេលស្លៀកពាក់។ - កត្តាមួយទៀតចូរចងចាំថា មិនត្រូវទិញយកសំលៀកបំពាក់ដែលមិនស័ក្តិសមនឹងរូបរាង របស់អ្នកនោះទេ។ នោះមានន័យថា អ្នកត្រូវសម្លឺងមើលសម្លៀកបំពាក់ឱ្យបានច្បាស់លាស់ ថា តើធូរលុង ឬក៏តឹងចង្អៀត ហើយប្រៀបធៀបជាមួយនឹងផ្នែកនៃរាងកាយរបស់អ្នកសម ឬ មិនសម។ - សំលៀកបំពាក់ពណ៌ខ្មៅក៏ជាជម្រើសពណ៌ដ៏ល្អបំផុត សម្រាប់ការស្លៀកពាក់មើលទៅ ឃើញរាងស្លីមស្អាត។ ការជ្រើសរើសពណ៌ចំរុះផ្សេងៗទៀតក៏អាចជួយធ្វើឱ្យអ្នក មានរាងស្វែលផងដែរ។ ប្រសិនបើអ្នកជ្រើសរើសពណ៌តែមួយប្រភេទនោះ សូមអ្នកប្រាកដ ច្បាស់ថា ពណ៌នោះស៊ីគ្នាជាមួយនឹងសម្បុរស្បែករបស់អ្នក។ - លើសពីនេះទៅទៀត គ្រឿងលំអរបន្ថែមពិតជាមានសារៈសំខាន់ខ្លាំងណាស់ សំរាប់ជួយដល់ការស្លៀកពាក់មើលទៅឃើញចេញរាងស្លឺមស្អាត។ សូមកុំប្រើខ្សែក្រវ៉ាត់ក្រាស់ពេកនៅពេលដែលអ្នកចង់បង្ហាញចង្កេះរាងរាវនោះសូមកុំប្រើអាវ យឺតដែលមានទ្រនាប់ ឬ ក៏រំយោលច្រើនសណ្ឋាន។ ពីព្រោះថាការស្លៀកពាក់បែបនេះធ្វើ ឱ្យលុបបំបាត់នូវរូបរាងកាយដែលផុសចេញពីសំលៀកបំពាក់។ - ម្យ៉ាងវិញទៀតប្រសិនបើអ្នកកំពុងតែពាក់ស្បែកជើងកែងចោទ ជាមួយនឹងខោជើងវែង អ្នកត្រូវប្រាកដច្បាស់ថា ជើងរបស់អ្នកចេញរាងស្អាតពីស្បែកជើងចំណែកត្រគាករីក សាយជាមួយនឹងដើមទ្រូងរំពើនឡើងទៅមុខ។ ចំណុចទាំងនេះជួយធ្វើឱ្យអ្នកកាន់តែមានកំពស់ខ្ពស់មើលទៅលេចចេញនូវស្វែលស្លីម
គួរឱ្យគយគន់។ - ក្រឡាឆ្នូតឈរក៏ធ្វើឱ្យរូបរាងរបស់អ្នកមើលទៅឃើញស្អាតផងដែរ។ ប្រសិនបើអ្នកចង់ ធ្វើឱ្យភ្លៅទាំងគូរស្អាតស្រឡូននោះ សូមអ្នកព្យាយាមកាត់បន្ថយកុំឱ្យមានលេចចេញនូវផ្នែកនៃត្រគាកខ្លាំងពេកដូច្នេះទាល់តែអ្នក ចេះជ្រើសរើសខោ និង សំពត់ដែលស័ក្តិសមបំផុត។ប្រការដែលអ្នកត្រូវចងចំាម្យ៉ាង
ទៀតអ្នកត្រូវចៀសវាងប្រភេទសំលៀកបំពាក់ដែលមានផ្នត់ ឬ ហោប៉ៅព្រោះនេះ ជាចំនុចធ្វើឱ្យលុបបំបាត់ការលេចចេញនូវរូបរាងស្លីម ហើយក៏ត្រូវចៀសវាងផងដែរ ចំពោះសំលៀកបំពាក់ធូរលុង ឬ ក៏តឹងណែនចង្អៀតពេក។ - វិធីមួយទៀត សូមអ្នកព្យាយាមធ្វើឱ្យមានលក្ខណៈស៊ីគ្នារវាងស្បែកជើង និង ស្រោមជើង ព្រមទាំងខោដែលជុំរុញអោយអ្នកកាន់តែមានកម្ពស់ខ្ពស់ឡើង។ ជាចុងក្រោយនេះ នៅពេលដែលអ្នកជ្រើសរើសកាបូបស្ពាយ មួក ឬ ឆ័ត្រអ្នកត្រូវតែយល់ច្បាស់ថា វត្ថុទាំង នោះពិតជាស័ក្តិសមជាមួយទំហំខ្លួនរបស់អ្នកបំផុត៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment