About Me

THIS SITE IS UNDER CONSTRUCTION

Sunday, April 15, 2012

អាយុ ១២ ឆ្នាំមានសក់ប្រវែង ១ ម៉ែត្រកន្លះ!

Natasha Moraes de Andrade អាយុ ១២ ឆ្នាំជាអ្នករស់នៅទីក្រុងតូចមួយនៅប្រទេស Brazil

ដែលមានសក់ប្រវែង ៥ ហ្វីត ២ ឬ ១៥៧ សង់ទីម៉ែត្រដោយសក់ក៏វែងនេះគឺនាងមិនដែល
បានកាត់វាម្ដងណាឡើយក្នុងជីវិតរបស់នាង។តែសម្រាប់នាងការរស់នៅជាមួយសក់បែបនេះគឺមិនស្រួលណាស់ណានោះទេ នាងមិនដែល
បានទៅលេងសួនសាធារណៈឬទៅណាបានឆ្ងាយនោះទេព្រោះតែសក់នេះ ហើយក្នុងមួយខៃ
ដែលគ្រួសាររបស់នាងពឹងផ្អែកតែប្រាក់ខែបន្តិចបន្តូចនោះ ក៏ត្រូវចំណាយលើសាប៊ូកក់សក់
អស់ជាង ៤០០� ក្នុងមួយខែដែរ។ សម្រាប់អ្នកទាំងអស់គ្នាគឺមានគំរោងក្នុងការធ្វើអ្វីមួយហើយ
សម្រាប់ក្មេងស្រីម្នាក់នេះក៏ដូចគ្នា នាងមានគំរោងថានឹងលក់សក់របស់នាងនៅថ្ងៃមុខ។នាង Natasha បានប្រាប់ថា "ពេលខ្លះខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ណាស់ដែរ ព្រោះរាល់ថ្ងៃ
ខ្ញុំត្រូវការចំណាយពេលជាង ១ ម៉ោងក្នុងការសិតសក់ ហើយខ្ញុំមិនអាចចេញទៅណាបាន ខ្ញុំ
មិនអាចលេងកីឡាបាន ហើយសូម្បីតែនៅក្បែកង្ហាក៏មិនបានដែរ ព្រោះខ្លាចសក់ជ្រុលទាក់
ចូលក្នុងកង្ហា តែខ្ញុំក៏ស្រលាញ់វាណាស់ដែរ ខ្ញុំសង្ឃឹមថានឹងអាចលក់វាបានក្នុងតម្លៃ ៣៦០០�
ខ្ញុំប្រហែលជានឹកវាណាស់ហើយនៅពេលដែលខ្ញុំលក់វាបាត់ទៅ តែក៏សង្ឍឹមថាវាអាចផ្លាស់
ប្ដូរជីវិតខ្ញុំបានដែរ" ទោះយ៉ាងណានារីសក់វែងម្នាក់នេះរស់នៅជាមួយនឹងសក់នេះដូចជាអ្នកទោសចុះប្រសិនបើ
លោកអ្នកវិញតើលោកអ្នកនឹងធ្វើយ៉ាងណា?

No comments:

CASINO





MOBILE MAGAZINE