About Me

THIS SITE IS UNDER CONSTRUCTION

Thursday, April 19, 2012

សិស្ស​សា​លា​តូចៗ​​នៅ​ចិន​ ស្វែង​រក​​​អក្សរ​​​តាម​​​រយៈ​​ខ្សែ​​កាប​រ៉ក

ដើម្បី​បានរៀន​ចេះអក្សរ​ ប្អូនៗ​កុមារ​​​នៅ​ភូមិ​ Decun ខេត្ត Guizou ភាគ​​និរតី​​ប្រ​ទេស​ចិន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ត្រូវ​ធ្វើ​ដំណើរ​​តាម​ខ្សែ​កាប​រ៉ក ឆ្លង​កាត់​ភ្នំ២ ដើម្បី​​ទៅ​ដល់​​​សា​លា​​រៀន​ ។
តាម DailyMail មធ្យោបាយ​ដឹកជញ្ជូន​ដ៏គ្រោះថ្នាក់​នេះ ការពិតទៅ វាជាការ​រីកចំរើន​មួយ​របស់​ពួកក្មេងៗ ដែលពុំនោះសោត​ គេត្រូវ​ចំណាយពេល ៥ ម៉ោង ដោយថ្មើជើង ទើបទៅដល់​សាលារៀន ។



នៅឆ្នាំ២០០២ បុរស​ក្នុងភូមិនេះ ឈ្មោះ Hui Defaing បាន​ច្នៃប្រឌិត​ដោយខ្លួនឯង​ នូវ​ខ្សែកាបរ៉កនេះ ។ Hui ពោលថាៈ ១ថ្ងៃៗ ក្មេងៗ ត្រូវដើរ​ក្នុង​កំណាត់ផ្លូវ​យ៉ាងឆ្ងាយ ដើម្បី​ទៅសាលារៀន និងត្រលប់មកផ្ទះវិញ ។ ពេលជិត​ដល់ កូនៗខ្ញុំ​ដល់អាយុត្រូវចូលសាលា ខ្ញុំ​ក៏សំរេចចិត្ត​ធ្វើ​ខ្សែកាបរ៉កនេះ ។ វា​បានជួយ​ក្មេងៗ​ជាង​ ១០០ នាក់ ធ្វើដំណើរ​ពីភូមិទៅសាលារៀន ជារៀងរាល់ថ្ងៃ ។
ដើម្បី​សំរេចបាន​ខ្សែកាបរ៉កនេះ លោក Hui និងមនុស្ស ២០នាក់ទៀត ក្នុងភូមិ បានធ្វើវាអស់​រយៈពេល ១ខែ ។ នេះក៏ជា​មធ្យោបាយ​ធ្វើដំណើរ​​របស់ប្រជាជន​ប្រមាណ​ ២០០០ នាក់ ក្នុងភូមិ Decum ក្នុងការ​ប្រាស្រ័យ​ទាក់ទង​នឹង​ពិភពខាងក្រៅផងដែរ ។
លោក Hui ឲ្យដឹងថា ការឆ្លងតាមរយៈខ្សែកាបនេះ ចំពោះ​សិស្ស គឺ​ ១យន់ (ប្រមាណជិត ៣ កាក់ដុល្លារ) រីឯចំពោះមនុស្ស​ចាស់ គឺ​ ២យន់ ។

កុមារីសិស្សសាលាម្នាក់ ប្រាប់ថាៈ ពេលណាក៏ដោយ ដែល​អង្គុយ​ក្នុង​កន្ត្រកនេះ ក្មួយមានអារម្មណ៍​ថា បេះដូង​ស្ទើលោត​ចេញក្រៅតែម្តង ៕

No comments:

CASINO





MOBILE MAGAZINE