ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា ស្ពានអាកាសដ៏ធំ«អៃឆៃ» ដែលជាស្ពានតភ្ជាប់ល្អាងជ្រលងភ្នំដ៏វែង និងខ្ពស់បំផុតនៅលើពិភពលោករបស់ចិន បានបើកឱ្យប្រើប្រាស់ជាផ្លូវការ ដោយតភ្ជាប់រវាងល្អាង២នៃជ្រលងភ្នំ«ទ័រហាំង» ក្នុងទីក្រុងស៊ីចូវ តំបន់ហ៊ឺណាន មានប្រវែងជាង១.១៧៥ម៉ែត្រ និងកម្ពស់ពីផ្ទៃដីប្រហែល៣៥៥ម៉ែត្រ ។
ស្ពានអៃឆៃ ចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៧ និងហើយរួចរាល់ កាលពីដំណាច់ឆ្នាំកន្លងមក ហើយបានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យរដូវផ្ការីកកាលពីខែ កុម្ភៈ កន្លងមក ។ ស្ពានខាងលើបានតភ្ជាប់រវាងច្រកផ្លូវពិសេសស៊ីចូវ- ឆាទុង ដែលផ្លូវនេះមានចម្ងាយជាង៦៤គីឡូម៉ែត្រ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋរស់នៅតាមតំបន់ ភ្នំ ។
គួរបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវចាស់ដ៏ តូចចង្អៀត ខ្ពស់ចោត និងមានផ្លូវវាងជាច្រើន រួមទាំងកាត់បន្ថយពេលវេលាធ្វើដំណើរពីក្រុងស៊ីចូវ ទៅក្រុងឆាទុង ពីរយៈពេល៤ម៉ោងឱ្យនៅសល់មិនដល់១ម៉ោង ផង ៕
No comments:
Post a Comment