About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 16, 2012

ពិសាស្រាដើម្បីសប្បាយ តែបំផ្លាញសុខភាព

ពិសាស្រាដើម្បីសប្បាយ តែបំផ្លាញសុខភាព ដោយ ​បច្ចុប្បន្ន​ មិនទាន់​មានការ​ហាមប្រាម​មិនឱ្យ​ទទួល​ទាន​សុរា ហើយសុរា​ទៀតសោត​មាន​តម្លៃថោក ងាយស្រួល​ក្នុងការ រកជាវ​ទិញ ជាហេតុ​ធ្វើឱ្យ​កម្រិត
នៃការ​ពេញនិយម​ក្នុងការ​ ទទួលទាន​សុរា​មានការ​កើនឡើង​ គួរឱ្យ​កត់សម្គាល់។ ប្រសិន​បើយើង​សាក សួរទៅ​កាន់អ្នក​ដែល​ទទួលទាន​សុរា​ថាហេតុអ្វី​បានជា​អ្នកទទួល​ទានសុរា? ចម្លើយ​មាន​ត្រឹមតែ​ដើម្បី​ជាការ​ជួបជុំ អបអរ​សាទរ ដើម្បី សុខភាព ឬបំបាត់​ទុក្ខកង្វល់​ជាដើម។ នៅមាន​មូលហេតុ​មួយចំនួន​ទៀត ដូចជាការ​ចង់សាក ចង់ដឹង ការចង់​ពង្រឹង​ភាព​ក្លាហាន ដើម្បី ជាការ​យកចិត្ដ​យកថ្លើម​នារី​លក់​ស្រាបៀរ​ជាដើម។

សុរា ជាអ្វី?
សុរា ឬស្រា គឺជាគ្រឿង​ស្រវឹង​ដែលមាន​សារធាតុ​អាល់កុល​ក្នុងរូបភាព​ជា​ស្រាបៀរ ស្រាវីស្គី ស្រាទំញំង​បាយជូរ ស្រាបិទ​ជា ដើម គ្រាន់តែ​មានកម្រិត​ជាតិអាល់​កុលតិច ឬច្រើនតែ​ប៉ុណ្ណោះ។ វាត្រូវ​បានគេ​ប្រើនៅ​ក្នុងវប្បធម៌​នៃប្រទេស​ជាច្រើន​នៅលើ​ពិភព លោក។ សុរាមាន​ដើមកំណើត​តាំងពី​យុគសម័យ​បុរាណ​មកម្ល៉េះ សព្វថ្ងៃ​វាមាន​ការពេញ​និយមជា​ខ្លាំងនៅ​លើពិភពលោក រហូតដល់ មានការ​រៀបចំនូវ​ការប្រកួត​រកចំណាត់​ថ្នាក់នៅ​ក្នុងការ​ផលិត​ស្រាបៀរ​ឆ្នើម​ ប្រចាំឆ្នាំ ជើងឯក​ខាងទទួល​ទានសុរា​ជាដើម។ មានប្រជាពលរដ្ឋ​ប្រហែល​ជាងពាក់​កណ្ដាលនៃ​មនុស្សពេញ​វ័យដែល​ចេះទទួល​ទានសុរា។ សុរា​ដែល​ល្បីល្បាញ និងមាន​ចំណាត់ថ្នាក់​លំដាប់​អន្ដរជាតិ មានដូចជាស្រាទំញំង​បាយជូរ ស្រាសំប៉ាញ ស្រាវីស្គី​ជាដើម។
មូលហេតុ​បុរសចូលចិត្ដ​ពិសាសុរា

ទោះបីជា​មិនទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​ឱ្យជាក់​លាក់ពី​មូលហេតុ​ ដែលនាំឱ្យ​បុរស​ចូលចិត្ដ​ទទួលទាន​សុរាក៏​ពិតមែន ប៉ុន្ដែ​តាំងពី​ការចាប់​ផ្ដើមរៀន​ទទួលទាន​សុរា​រហូតដល់​ការចូលចិត្ដ ឬញៀន វាតែងតែ​ដឹកនាំ​ដោយមូលហេតុ​ជាច្រើន​ដូចខាងក្រោម​នេះ។
  • ការសាកល្បង​ចង់ដឹងពី​ប្រសិទ្ធភាព​របស់សុរា ថាតើសុរា​ពិតជាឆ្ងាញ់​ដូចជាពាក្យ​គេនិយាយ ឬឃោសនា​មែនឬ។
  • ការអូសទាញ​របស់​មិត្ដភក្ដិ និងមិនបាន​យល់ពីផល​វិបាកនៃការ​ទទួលទាន​សុរាហួស​កម្រិត។
  • មិនអាចប្រកែក​រួចពីការ​ទទួលទាន ដូចជា​ក្នុងពិធី​មង្គលការ ពិធីជួប​ជុំមិត្ដភក្ដិ ពិធីសម្ភោធ​ជាផ្លូវការ​ជាដើម។ ពេលអ្នក ដែលមាន​ឋានៈធំជាង​ខ្លួនសុំ​ជល់កែវ ទើបត្រូវ​បង្ខំចិត្ដ​ទទួលទាន​ដោយមិន​អាចគេចរួច ព្រោះចង់​រក្សា​ទឹកចិត្ដ ឬបង្ហាញ​ពីការ​គោរព។
  • កត្ដាតំណពូជ​ក៏ជាមូលហេតុ​មួយដែរ ព្រោះបើ​នៅក្នុង​ក្រុមគ្រួសារ​មានអ្នក​ញៀនសុរា​ហើយ អ្នកជំនាន់​ក្រោយអាច​ចេះ ទទួល​ទាន ដោយមិន​ចាំបាច់​ហាត់ តែវា​មិនមែន​សុទ្ធតែ​ចេះញ៉ាំ​មួយរយ​ភាគរយទេ។
  • កត្ដាសង្គម ឬបរិយាកាស​ជុំវិញហុច​ផលអវិជ្ជមាន​យ៉ាងខ្លាំង​ដល់ការ​ចៀសវាង ឬប៉ុនប៉ង​មិនទទួល​ទានសុរា​របស់លោក អ្នកដែល​មិនមាន​ការតាំងចិត្ដ​ខ្ពស់ ឬអំណាច​គ្រប់គ្រាន់​ដើម្បី​រារាំង​ចិត្ដ។
  • ការយកចិត្ដ​នារីលក់​ស្រាបៀរ​ក៏ជាមូលហេតុ​មួយដែលនាំ​ឱ្យមានការ​កើនឡើង​ នៃអ្នកទទួល​ទានសុរាដែរ។ ព្រោះ​សព្វថ្ងៃ ការឃោសនា​លក់សុរា​ត្រូវបានគេ​ប្រើនារីក្មេងៗ​ស្អាតៗដើម្បី​បញ្ចុះបញ្ចូល​ អតិថិជន​ឱ្យងាក​មកទទួលទាន​ផលិតផល​របស់ខ្លួន ទើបធ្វើ ឱ្យយុវវ័យ ក្មេងស្ទាវ ឬចាស់ស្ទាវ មិនអាច​ទប់នឹង​សម្រស់របស់​អ្នកលក់បាន សម្រេចចិត្ដ​ហូតលុយ​ពីហោប៉ៅ​ជាវមកទទួល​ទាន។
  • ការយកសុរា​ដើម្បី​កាត់សាញ ឬបំបាត់​កង្វល់ក៏​នៅតែជា​ប្រពៃណី​មួយរបស់​ប្រជាពលរដ្ឋ​យើង។ តែនៅមាន​ស្ទីលថ្មីមួយ ទៀត គឺពួកគេ​ប្រើសុរា​ដើម្បីពង្រឹង​ចិត្ដក្លាហាន មុននឹង​សម្រេចចិត្ដ​ធ្វើរឿង​សំខាន់ដោយ​ខ្វះទឹកចិត្ដ​ក្នុងការ​បំពេញ។
  • ការញៀន​សុរារហូត​ដល់ថ្នាក់មិន​អាចផ្ដាច់​បានទាំងស្រុង ដោយសារ​ការទទួលទាន​ហួសកម្រិត ឬរៀង​រាល់ថ្ងៃ នាំឱ្យការ ទទួល​ទានសុរា មិនត្រូវបាន​គេកាត់​ផ្ដាច់។
  • ដោយវប្បធម៌​បុរាណមិន​អាចកាត់ផ្ដាច់​ចេញពី​វិទ្យាសាស្ដ្រ​សម័យ ការទទួល​ទានសុរា ជាពិសេស​ស្រាថ្នាំ​ត្រូវបាន​គេប្រើ ដើម្បី​ព្យាបាល​ជម្ងឺ​ប្រចាំកាយ មានដូចជា​ឈឺខ្នង ចុកចង្កេះ ប៉ូវលិង្គ​ជាដើម។ បែបនេះ​វាបានធ្វើឱ្យ​មានការលក់​ចេញនូវ​ស្រាថ្នាំ​ជាច្រើន ជារៀង​រាល់ឆ្នាំ ហើយមាន​ការពេញ​និយម ដោយមិន​គិតពីផល​ប៉ះពាល់ដល់​សុខភាព​នាពេល​អនាគត។
  • នៅមាន​ការយល់​ឃើញផ្ទាល់​ខ្លួនមួយ​ចំនួនទៀត​ដែលនាំឱ្យ​បុរសទទួល​ទានសុរា។
អត្ថប្រយោជន៍​របស់សុរា បើនិយាយពី​ប្រយោជន៍​របស់​សុរា វាអាច​ជាស្ពាន​ក្នុងការ​ចងមិត្ដភាព​រវាងប្រទេស​និងប្រទេស ឬបុគ្គល​និងបុគ្គល ជាក់ស្ដែង រាល់ពិធី​ស្វាគមន៍​កាត់ខ្សែបូ ចុះហត្ថលេខា​ជាផ្លូវការ ពិធីជប់លៀង​ជួបជុំគ្នា​ជាដើម។ អ្នករៀបចំ​កម្មវិធី​តែងតែ​រៀបចំឱ្យ​មានការ​ទទួល ទានស្រា​សំប៉ាញ ឬស្រាបៀរ ដើម្បីបញ្ជាក់​ពីឧត្ដមភាព​របស់​ការងារ។ សុរា​នៅមាន​ប្រយោជន៍​ប្រើសម្រាប់​លាយជាមួយ​ថ្នាំដើម្បី​ងាយ ផឹក នៅពេល​ដែលមាន​ជម្ងឺខ្លះ តម្រូវឱ្យ​មានការ​ត្រាំស្រា ដូចជា​ស្រាកូនខ្ចី ស្រាប៉ូវឆ្អឹង​ជាដើម។ ផលប៉ះពាល់​របស់សុរា សុរា​មានឥទ្ធិពល​ផ្លាស់ប្ដូរ​ការគ្រប់គ្រង និងការគិត​របស់ខ្លួន​យើងបាន ទោះបី​ជាអ្នក​ទទួលទាន​ជាយុវវ័យ ឬជាមនុស្ស​ចាស់ទុំ ក៏ដោយ ជាពិសេស​ក្នុងករណី​ដែលទទួល​ទានវាហួស​កម្រិត ឬច្រើនហួស​ហេតុ។
  • សុរា ឬស្រាបង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះសព្វ​ថ្ងៃគ្រោះថ្នាក់​ភាគច្រើន​បង្កឡើង​ដោយអ្នក​ស្រវឹង​បើកបរ។
  • ការទទួលទាន​សុរាមានឥទ្ធិពល​ប៉ះពាល់ដល់​សុខភាព ពិសេសអ្នក​ដែលលេង​កីឡា ដោយវា​ត្រូវបាន​គេហាម​មិនឱ្យ​ទទួល ទានមុន​ពេល​ហ្វឹកហាត់។ ការទទួលទាន​ជាតិអាល់កុល​ច្រើនហួស​កម្រិត ឬយូរឆ្នាំ អាចនាំឱ្យ​រលាកថ្លើម ខូច​តម្រងនោម រលាកពោះវៀន ប្ដូរពណ៌ស្បែក អសមត្ថភាព​ផ្លូវភេទ ខូចខួរក្បាល​ជាដើម។
  • សុរាជា​មូលហេតុ​មួយដែលនាំ​ឱ្យងាយមាន​អំពើហិង្សា​ក្នុងគ្រួសារ ឬដាក់អ្នក​ដទៃដែល​ជាហេតុនាំ​ឱ្យខូតខាត​សម្បត្ដិ​សាធារណៈ និងត្រូវប្រឈម​មុខនឹងច្បាប់។
  • អ្នកពិសាសុរា​ងាយប្រឈម​មុខនឹងជម្ងឺ​កាមរោគ។ ព្រោះតាម​ការសង្កេត​របស់អង្គការ​សង្គមស៊ីវិល អ្នកទទួល​ទានសុរា ងាយឈាន​ដល់ការ​ប្រថុយរួមភេទ​ដោយមិន​ប្រើស្រោម​អនាម័យ​ជាមួយស្ដ្រី ដែលមានដៃគូ​ស្នេហាច្រើន។
  • សុរាអាច​មានឥទ្ធិពល​មិនល្អដល់​ទារកនៅ​ក្នុងផ្ទៃ ករណីម្ដាយ​ទទួលទាន​នៅកំឡុង​ពេលមាន​ផ្ទៃពោះ។
  • បង់ខាត​ថវិកា និងពេល​វេលាឥត​ប្រយោជន៍ នៅក្នុងការ​ទទួលទាន​សុរា និងរកទិញ​សុរា។
ដំណោះ​ស្រាយ ទោះបីការ​ទទួលទាន​សុរាមាន​ផលប្រយោជន៍​ក្នុងការរក្សា​សកម្មភាព​ទំនាក់ទំនង ​នៅក្នុង​សង្គមក្ដី ក៏មធ្យោបាយ​នេះមិនគួរ អនុវត្ដ​នៅគ្រប់ពេល ឬកាលៈទេសៈ​ឡើយ ដូចជា​ពេលមាន​ពិធីបុណ្យសព ការគេង​កំដរអ្នក​ជម្ងឺជាដើម។ ការទទួល​ទានសុរា​អាច ផ្ដាច់បាន​ទាំងស្រុង ប្រសិនបើ​អ្នកទទួល​ទានសុរា​មានការ​តាំងចិត្ដ​ដើម្បី​ផ្ដាច់ខ្ពស់ ហើយជ្រើសរើស​យកការ​លេងកីឡា ឬធ្វើកិច្ច​ការងារ ផ្សេងៗ​ដើម្បីជំនួស​ការពិសាសុរា។ ការចេះ​គ្រប់គ្រង​ខ្លួនឯង​ក្នុងការ​ទទួលទាន​សុរាក្នុង​កម្រិតមួយ​សមរម្យ ពិតជា​អាចជួយ​យើងឱ្យ ចៀសផុត​ពីឧបទ្ទវហេតុ​ផ្សេងៗដែល​បណ្ដាលមក​ពីសុរា។ សូមចំណាយ​ពេលវេលាឱ្យ​មានប្រយោជន៍​បំផុតក្រៅ​ពីការទទួល​ទានសុរាជា មួយនឹង​ជីវិតដ៏​ខ្លីនេះ ព្រោះមនុស្ស​កើតមក​មិនមែន​សម្រាប់តែ​ស្រវឹង​ប៉ុណ្ណោះទេ៕

No comments:

CASINO





MOBILE MAGAZINE