ផ្នែកខ្លះលើរាងកាយ ដែលមិនត្រូវបានចាប់អារម្មណ៍ថែទាំឲ្យបាន ដិតដល់ បង្កឲ្យប៉ះពាល់ដល់ភាពស្រស់ស្អាតរបស់អ្នក ដោយមិន ដឹងខ្លួន...។
១. ខ្នង : បរិវេណខ្នងជាកន្លែងដែលអ្នកអាចមើលរំលងព្រោះវានៅឆ្ងាយពីខ្សែភ្នែក។ ដូច្នេះគ្រប់ពេលងូតទឹក ចូរកុំភ្លេចដុសខាងស្បែកខ្នងជាប់ជានិច្ចរកច្រាសដងវែងអាច លូកទៅគ្រប់រិវេណនៃដងខ្លួនដែលមើលមិនឃើញ។ ច្រាសអាចជួយកម្ចាត់កោសិកា ស្បែកដែលស្លាប់ចេញ ដើម្បីកោសិកាថ្មីមកជំនួស ជំរុញលំហូរឈាម ប្រៀបដូចការ ម៉ាស្សាស្បែកឲ្យមាំមួន សម្អាតរន្ធញើស និងជួយការពារកុំឲ្យមាំមួន សម្អាតរន្ធញើស និង ជួយការពារកុំឲ្យកើតមុន។
២. ភ្លៅ និងគូទ : កំប៉ះគូទ ជាផ្នែកមួយ ដែលយើងមើលមិនឃើញដូចខ្នងដែរតែ ស្បែកបរិវេណនេះត្រូវការថែទាំជាពិសេសដែរ។ ដូច្នេះ កុំភ្លេចប្រើសរសៃសាញននោង ឬអេប៉ុង ដុសខាត់បរិវេណគូទ កម្ចាត់កោសិកាចាស់ចេញ ខណៈពេលងូតទឹកហើយប្រើ ក្រែមផ្ដល់សំណើមស្បែកតាមក្រោយ។
ចំណែភ្លៅ បញ្ហាភាគច្រើន គឺខ្លាញ់ ដែលធ្វើឲ្យស្បែកបរិវេណនេះ មិនរាបស្មើ។ ការម៉ាស្សា និង ខាត់ស្បែក ជួយឲ្យចរន្តឈាមរត់ល្អ ធ្វើស្បែក កាន់តែតឹងណែនល្អ។
៣. ក្បាលជង្គង់ និងកែងដៃ : បរិវេណទាំងនេះ ជាកន្លែលស្ងួតបំផុតនៃស្បែករាង កាយ ដោយសារវាមានក្រពេញខ្លាញ់តិចងាយនឹងជំខ្មៅ ក្រិនក្រោះ អាក្រក់ហើល។ គួរដុសខាត់ស្បែកជាប្រចាំរាល់ថ្ងៃ ខណៈពេលងូតទឹកដោយថ្មឬសរសៃសាញននោង រួចលាបក្រែមផ្ដល់សំណើម។ ប្រសិនបើបញ្ហាស្នាមជាំនៅបរិវេណទាំងនេះមិនបាត់អ្នក អាចយកក្រូចឆ្មារ ពុះជាចំណិតៗ លាបលើកែងដៃ និងក្បាលជង្គង់។ ជាតិអាស៊ីដស៊ី ទ្រិកនៃផ្លែក្រូចឆ្មារ អាចជួយបកពណ៌ស្បែកបាន ហើយជួយឲ្យបាត់អស់ស្នាមជាំខ្មៅ។
ជើង ស្ថិតនៅទៅតាំងទាបជាងគេ ដែលយើងមិនសូវឈ្ងោកមុខមើលប៉ុន្មាន។ បញ្ហារបស់ជើងតែងតែកើតដោយសារការប៉ះកកិតជាមួយស្បែកជាប្រចាំងាយក្រៀម បែកប្រេះជាំខ្មៅ។
ជើង គ្មានក្រពេញខ្លាញ់ដែលជួយផ្ដល់សំណើមស្បែកទេ ដូច្នេះ គួរលាបក្រែមថែ ស្បែកឲ្យក្រាស់ រៀងរាល់យប់ មុនពេលចូលគេង ប៉ុន្តែមុននឹងលាបក្រែម កុំភ្លេចដុស ខាត់ស្បែកបរិវេណជើងពេលងូតទឹក ជាពិសេសត្រង់កន្លែងដែលគ្រើមរឹងប្រេះដូចជា ម្រាមជើង កែងជើង ភ្នែកគោរ។
អ្នកអាចកម្ចាត់ភាពក្រិននៃស្បែកបរិវេណជើង ដោយត្រាំជើងក្នុងទឹកអំបិលក្ដៅ ឧណ្ហៗ ហើយដុសខាត់ឬប្រើទឹកក្រូចឆ្មរ ឬទឹកម្នាស់ មកដុសខាត់ក៏បាន៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment