តាមពុទ្ធភាសិតមួយឃ្លាដែលចែងទុកមក មានសេចក្ដីថា ការហាត់អប់រំចិត្ដដែល " លំបាក " និង
ដែល " ស្រាល " បានហើយ រមែងនឹងធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យគាប់ចិត្ដជាអំពើល្អ ព្រោះថា ជាចិត្ដដែលបាន រម្ងាប់យ៉ាងប្រពៃហើយ ។
- ចិត្ដដែលលំបាក៖
មានន័យថា ចិត្ដជាភាវៈដែលបង្គាប់បញ្ជាបានដោយលំបាកណាស់ ប្រៀបបីដូចជា មនុស្សដែល ឌឺ ចចេស មានៈ ប្រដៅមិនស្ដាប់ចឹង គឺទឹកចិត្ដនោះលំបាកក្នុងការប្រដៅហាត់ពត់លត់ដំ។
- ចិត្ដដែលស្រាល៖
តែងតែធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យទាក់ទាញ ត្រូវចំណុចចិត្ដ មានន័យថា ចិត្ដទន់ជ្រាយ ឆាប់ចុះចាញ់ ងាយចំពោះអារម្មណ៍ ដែលគួរឱ្យប្រាថ្នាពីខាងក្រៅ នៅពេលជួបប្រទះនឹងវត្ថុណា ដែលជាទីត្រូវចិត្ដ គាប់ចិត្ដហើយ វាតែងតែទន់ទោរទៅរកអំណាចអូសទាញនៃវត្ថុទាំងនោះភ្លាម ដោយគ្មាន កម្លាំងរឹងប៉ឹងណាមួយនឹងពិចារណាឱ្យឃើញពីភាពសមគួរ ឬមិនសមគួរឡើយ។
ប៉ុន្ដែមិនថាចិត្ដជាភាវៈដែលលំបាកគ្រប់គ្រងឬទន់ជ្រាយប៉ុណ្ណាទេអ្នកដែលមានបញ្ញានៅតែអាច ដែល " ស្រាល " បានហើយ រមែងនឹងធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យគាប់ចិត្ដជាអំពើល្អ ព្រោះថា ជាចិត្ដដែលបាន រម្ងាប់យ៉ាងប្រពៃហើយ ។
- ចិត្ដដែលលំបាក៖
មានន័យថា ចិត្ដជាភាវៈដែលបង្គាប់បញ្ជាបានដោយលំបាកណាស់ ប្រៀបបីដូចជា មនុស្សដែល ឌឺ ចចេស មានៈ ប្រដៅមិនស្ដាប់ចឹង គឺទឹកចិត្ដនោះលំបាកក្នុងការប្រដៅហាត់ពត់លត់ដំ។
- ចិត្ដដែលស្រាល៖
តែងតែធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យទាក់ទាញ ត្រូវចំណុចចិត្ដ មានន័យថា ចិត្ដទន់ជ្រាយ ឆាប់ចុះចាញ់ ងាយចំពោះអារម្មណ៍ ដែលគួរឱ្យប្រាថ្នាពីខាងក្រៅ នៅពេលជួបប្រទះនឹងវត្ថុណា ដែលជាទីត្រូវចិត្ដ គាប់ចិត្ដហើយ វាតែងតែទន់ទោរទៅរកអំណាចអូសទាញនៃវត្ថុទាំងនោះភ្លាម ដោយគ្មាន កម្លាំងរឹងប៉ឹងណាមួយនឹងពិចារណាឱ្យឃើញពីភាពសមគួរ ឬមិនសមគួរឡើយ។
ដោះស្រាយបាន អាចបង្ក្គាប់សង្កត់ចិត្ដរបស់ខ្លួនឯងបាន អាចប្រែចិត្ដពីទន់ជ្រាយ ទៅជារឹងប៉ឹងបាន គួរជាទីទុកចិត្ដ សំខាន់ស្ថិតនៅត្រង់ថា ត្រូវមានបញ្ញាគ្រប់គ្រាន់ ជួយជំរុញឱ្យប្រព្រឹត្ដទៅ ទើបជម្នះលើទឹកចិត្ដមានៈរឹងរូសនោះបាន ចុងក្រោយអ្នកប្រាកដជារកឃើញនូវសេចក្ដីសុខសាន្ដ ដែលខ្លួនប៉ងប្រាថ្នា ៕
No comments:
Post a Comment