About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

ម្ចាស់​ហាង​«ប៊ើហ្គ័រ ឃីង»​ជាប់​រហស្ស​នាម​ជា​«​មហា​សេដ្ឋី​ពនេចរ»

សារ​​ព័ត៌មាន​​បរទេស​​កាល​ពី​ថ្ងៃ​ទី​៩ មេសា​ ផ្សាយឱ្យ​ដឹង​ថា​លោក នី​កូ​ឡាស់ ប៊ើក​​ហ្គ្រូ​អេន ម្ចាស់​ហាង​អា​ហារ​ហ្វាស​ហ៊្វូត​ដ៏​ល្បី​ឈ្មោះ​«​ប៊ើហ្គ័រ ឃីង» អាយុ​៥០​ឆ្នាំ មាន​ទ្រព្យ​សម្បត្តិ​​ជាង​១.៥០០​លាន​​ផោន ប៉ុន្តែ​មាន​​រហស្ស​នាម​ថា​ជា​«​មហា​សេដ្ឋ​ី​​ពនេ​ចរ» ព្រោះ​គ្មាន​លំនៅ​ឋាន​ រថយន្ត​ និង​នាឡិកា​ដៃ​ ​មាន​តែ​របស់​របរ​ និង​សម្ភារ​​មួយ​ចំនួន​​ជាប់​តាម​ខ្លួន​ដូច​គ្នា​នឹង​មនុស្ស​ពនេ​ចរ​ ខុស​គ្នា​ត្រង់​ថា​លោក​​មាន​ប្រាក់ ។
លោក​ប៊ើក​ហ្គ្រូ​អេន ជា​ម្ចាស់​ជំនួញ​«​ប៊ឺ​ហ្គ័រ ឃីង» ដែល​បាន​ទិញ​ក្នុង​តម្លៃ​៨៨១​លាន​ផោន។​លោក​​ធ្លាប់​​បាន​លក់​លំនៅ​ឋាន​ក្នុង ​តំបន់​ហ្វ៊ីហ្វ អា​វ៉េ​ញូវ នៅ​ញូវ​យ៉ក ​និង​​កោះ​ផ្ទាល់​ខ្លួន​នៅ​ខាង​ក្រៅ​ឆ្នេរ ក្រុង​ម៉ៃ​អា​មី កាល​ពី​១២​ឆ្នាំ​មុន ។
ស្ថាន​ភាព​នៃ​ការ​រស់​នៅ​របស់​លោក​ប៊ើក​ហ្គ្រូ​អេន​ ភាគ​ច្រើន គឺ​ធ្វើ​ដំណើរ​​នៅទូ​ទាំង​ពិភព​លោក ដើរ​កម្សាន្ត​ជា​មួយ​គូ​ស្នេហ៍​ដោយ​ក្នុង​មួយ​ខែៗ បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​​​ទំនើប និង​ផ្លាស់​ទៅ​ទីក្រុង​​ផ្សេង​ៗ​ចំនួន​១៤​កន្លែង ។លោក​ប៊ើក​ហ្គ្រូអេន ​ជា​មនុស្ស​មាន​ប្រាក់​ស្តុក​ស្តម្ភ​ស្ថិត​ក្នុង​ក្រុម​គ្រួ​សារ​ខ្ពង់​ ខ្ពស់ ដោយ​ឪពុក​ជា​ជន​ជាតិ​​អ៊ីស្រា​អែល និង​នៅ​ពេល​​ធំ​ធាត់​ក៏​ចាប់​ផ្តើម​មិន​ស្តាប់​ពាក្យ​ចាស់​ទុំ និង​ត្រូវ​បណ្តេញ​ចេញ​ពី​សាលា​រៀន ។ ជា​ដំបូងលោក​​មិន​ចង់​សិក្សា​ភាសា​អង់​គ្លេស ប៉ុន្តែ​ចុង​ក្រោយ​បាន​​ចូល​រៀន​នៅ​ពេល​ផ្លាស់​​ទៅ​សហរដ្ឋ​អាមេរិក និង​រៀន​ផ្នែក​ហិរញ្ញ​វត្ថុ នៅ​មហា​វិទ្យា​ល័យ​ញូវ​យ៉ក។
លោក​បាន​បញ្ជាក់​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ថា លោក​េ​មិន​ត្រូវ​ការ​វត្ថុ​ដ៏​មាន​តម្លៃ​ណាមួយ​ ការ​គ្រប់​គ្រង​​ឬ​ជា​ម្ចាស់​ទ្រព្យ​គ្មាន​អ្វី​គួរឱ្យ​ចាប់​អា​រម្មណ៍​ និង​ជា​​វត្ថុ​ដែល​មិន​ស្ថិត​ស្ថិរ ប៉ុន្តែ​អំពើ​របស់​យើង​ ​ស្ថិត​នៅ​លើ​រូប​យើង​គ្រប់​ពេល​វេលា និង​ជា​វត្ថុ​ដ៏​មាន​តម្លៃ​យ៉ាង​ពិត​ប្រាកដ ។​លោក​ប៊ើក​ហ្គ្រូ​អេន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំនួន​៥០​ មហា​សេដ្ឋី​នៅ​​លើ​ពិភព​លោក ដែ​ល​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​​ខ្លួន​ជាង​ពាក់​កណ្តាល​ដល់​មូល​និធិ ​សប្បុរស​ធម៌​ ៕
មហា​សេដ្ឋីពេនចរ

No comments:

CASINO





MOBILE MAGAZINE