About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 25, 2012

អាហារ​សំរាប់​ពេល​មាន​គ​ភ៌




ការ​ញ៉ាំអាហារ​អោយ​មាន​សុខភាព​ល្អ​នៅ​ពេល​មាន​គ​ភ៌​   គឺជា​សំនួរ​ដ៏​សំខាន់​នៃ​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ផ្សេងៗ​ជា​​ច្រើន​ដែល​ សំបូរ​ទៅ​ដោយសារ​ជាតិ​បំប៉ន​ចាំបាច់​។​ ចូរ​ប្រាកដ​ថា​អ្នក​ញុំ​ា​ផ្លែ​ឈើ​ស្រស់ៗ​និង​បន្លែ​អោយ​បាន​ច្រើន​ រួម​ទាំង​​គ្រាប់​ធញ្ញជាតិ​ ហើយ​និង​អាហារ​ឆៅ​ដែល​អ្នក​អាច​ទទួលយក​នូវ​អាហារ​សុខភាព​ដែល​មាន​សារជាតិ​ ប្រូ​តេ​អី​ន​ ដូច​ជា​ការ​ញុំ​ា​សាច់​ត្រី​,​ ប​សុ​ប​ស្សី​ និង​ផលិតផល​ប្រចាំ​ថៃ្ង​ដែល​មាន​សារជាតិ​ខ្លាញ់​តិច​  រួម​ទាំង​សាច់​ពណ៌​ក្រហម​ និង​ ស៊ុត​។​ សាច់​​ត្រី​គឺជា​ប្រភព​ដ៏​ល្អ​នៃ​សារជាតិ​វីតាមីន​បេ​ដប់​ពីរ​(vitamin​ B12)​ និង​ វីតាមីន​អា​(vitamin​ A)​
ដែល​សារជាតិទាំងនេះ​អាច​រក​ឃើញ​នៅ​ក្នុង​បន្លែ​ពណ៌​បៃតង​ និង​ លឿង​ផង​ដែរ​។​ទារក​របស់​អ្នក​ប្រើប្រាស់​សារជាតិ​ដែក​យ៉ាង​ឆាប់រហ័ស​ ហើយ​ពួក​គេ​ត្រូវការ​ផ្តល់​អោយ​នូវ​អាហារ​ស្រស់ៗ​ជា​រៀងរាល់ថ្ងៃ​ ដូច្នេះ​វា​ពិតជា​ចាំបាច់​សំរាប់​អ្នក​ក្នុង​ការ​បរិភោគ​អាហារ​ដែល​សំបូរ​
ទៅ​ដោយសារ​ជាតិ​ដែក​។​ អាហារ​ដែល​សំបូរ​ទៅ​ដោយសារ​ជាតិ​ដែក​មាន​ដូច​ជា​៖​ សណ្តែកបាយ​,​ ទំពាំងបាយជូរ​ក្រៀម​,​ ផ្លែ​ព្រូន​,​ សាច់​ពណ៌​ក្រហម​ និង​ សាច់​ត្រី​។​ វា​សាក​សម​បំផុត​សំរាប់​ស្ត្រី​ក្នុង​ការ​ចាប់​ផើ្ត​ម​បរិភោគ​អាហារ​បន្ថែម​ ដែល​មាន​សារជាតិ​អា​សីតហ្វូ​លិ​ក​បី​ខែ​មុន​ពេល​មាន​គ​ក៌​ ហើយ​បន្ត​បរិភោគ​វា​ទៀត​រហូត​ដល់​សបា្ត​ហ៍​ទី​ដប់​ពីរ​នៃ​ការ​មាន​គ​ក៌​ ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដល់​ស​សៃ​ខួរក្បាល​ដូច​ជា​វិបត្តិ​នៃ​ការ​ លូតលាស់​ឆ្អឹងខ្នង​។​ដូចនេះ​វា​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​បរិភោគ​ អាហារ​ដែល​សំបូរ​សារជាតិ​អា​សីត​ហ្វូ​លិ​ក​,​បន្លែ​ស្លឹក​ពណ៌​បៃតង​     គ្រាប់សណ្តែក​  និង​   គ្រាប់​ធញ្ញជាតិ​
ទៅ​ក្នុង​អាប​ហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​៕

No comments:

CASINO





MOBILE MAGAZINE