លោកអេនឌី អូខុនណ័រ រីករាយយ៉ាងខ្លាំងក្រោយពីអាចចាប់ត្រីទឹកសាបទម្ងន់២០,៧ គីឡូក្រាមបាន។ សមត្ថភាពដ៏អស្ចារ្យនេះដូចគ្នានឹងការចាប់ត្រីទឹកសាបដ៏ធំបំផុតនៅអង់ គ្លេស កាលពី១៩០ឆ្នាំមុន ដោយលោក វិកហេម វេហ្គឺ ក្នុងឆ្នាំ១៨២២ នៅទីក្រុងស្តេហ្វហ្វតសែរ៍ ។
លោកអេនឌី អូខុនណ័រ និយាយថា លោកមានការសោកស្តាយដែលមិនអាចបំបែកឯតទគ្គកម្ម ចាប់ត្រីទឹកសាបដ៏ធំបំផុតនៅក្នុងប្រទេសបាន ព្រោះត្រីមួយក្បាលនេះមានទំហំប៉ុនត្រីដែលធ្លាប់បង្កើតឯតទគ្គ កម្មក្នុងប្រទេសកាលពីលើកមុន។ ទោះបីជាយ៉ាងណាក្តីលោកនៅមានក្តីសង្ឃឹមថានឹងព្យាយាមបំបែកឯតទគ្គ កម្មឱ្យខាងតែបាន៕
No comments:
Post a Comment