ខាងក្រោមនេះ យើងសូមចាប់ផ្ដើមដោយនិយាយអំពី "ប្រាសាទអង្គរវត្ត"។
អំពីប្រាសាទ
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ជាស្នាដៃដ៏ធំចម្បងអស្ចារ្យមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២
ដែលមានឈ្មោះល្បីល្បាញរន្ទឺគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទអង្គរវត្ត
(នគរវត្ដ)ក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។
នគរវត្ដមានកសិណ(គូទឹក)ព័ទ្ធជុំវិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់
ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាង
លិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម។ រីឯប្រាង្គកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់
នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប
ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។
អង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកnSអង្គការយូណេស្កូនៅឆ្នាំ១៩៩២។
ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញនៅឆ្នាំ ១៨៦០ ដោយ ប្រវត្តិវិទូបារាំងម្នាក់ គឺលោក ហង់រី មូហូ(Henri Mouhot) ។
ប្រវត្ដិរបស់ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្តត្រូវបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមាន
លក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈដ៏អស្ចារ្យរបស់ខ្មែរ។
ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រ
ដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែឈ្មោះ
អង្គរវត្តនេះ អាចត្រូវបានគេហៅតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍
ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញ
មួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទ
ប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទ
បត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។ ពាក្យឥន្រ្ទ
ប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែង
នៅលើដី ហើយទីនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង
ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និង ឥន្ទបត្ថបុរីខាងជើង។ ការហៅឈ្មោះ
ពិស្ណុលោក គឺសម្រាប់រំឮកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ
បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំឮកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ
ឈ្មោះថា ស្រីយសោថបុរ)។ នៅសតវត្យរ៍ទី ១៧ ហៅថា ឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក។
ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជា
ជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះជា
យ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។
ស្ថាបត្យកម្ម
ប្រាសាទអង្គរវត្ត មានកម្ពស់ ៦៥ម៉ែត្រ មានទំហំផ្ទៃដីប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង
គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និង
ទទឹង១២ម៉ែត្រ ។ ដោយសារទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិត
ថាប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្ស ពួកគេជឿថា គឺជាស្នាដៃរបស់អាទិទេព។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment