About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 24, 2012

ការណែនាំ​​សម្រាប់​​បុរស​​ក្នុង​​ការ​សង្គ្រោះ​​ទំនាក់​ទំនង​​ស្នេហា


​អ្នក​ដែល​ធ្លាប់​​មាន​​ទំ​នាក់​ទំ​នង​​ស្នេហា​​ សុទ្ធ​តែ​​ដឹង​​ថា ​ជម្លោះ ​ឬ​​បញ្ហា​​តែង​តែ​​កើត​មានឡើង​។ ប៉ុន្តែ​​បញ្ហា​​ខ្លះ ​អាច​​នឹង​​ជា​​បញ្ហា​​ដែល​​ផ្តល់​​ផល​​អា​ក្រក់​​ជាង​​អ្នក​​ដទៃ ហើយ​​អាច​​នឹង​​បង្ក​​ឱ្យ​មាន​​ការ​ខូច​ខាត​​ដែល​​មិន​​អាច​​កែ​ប្រែ​បាន​។ ដូច្នេះ​​ហើយ ​វា​​គឺ​ជា​​រឿង​​ល្អ​​ក្នុង​​ការ​លះ​បង់​​អ្វីៗ​​គ្រប់​យ៉ាង​ ​ដែល​អ្នកមាន​ទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​នោះ មុន​នឹង​សម្រេច​ចិត្ត​បញ្ឈប់​ការព្យាយាម​ហើយ​បោះបង់​
វា​។ ប៉ុន្តែ ដើម្បី​ឱ្យ​ទំនាក់ទំនង​មួយ​ដំណើរការ​បាន​ល្អ ភាគី​ទាំងសងខាង​ត្រូវតែ​មាន​បំណង​ចង់ឱ្យ​វា​កើត​ឡើង​។ ការបង្ហាញ​ភាគី​ខាង​ស្រី​ថា ​អ្នក​មាន​ចំណាប់អារម្មណ៍​ក្នុង​ការដោះស្រាយ​បញ្ហា ប្រហែល​ជា​ផ្តល់​កម្លាំងចិត្ត​ឱ្យ​នាង​ធ្វើ​បែប​នោះ​ត្រលប់​មកវិញ​ដែរ​។​
១. ឱ្យ​ដៃគូ​របស់​អ្នក​អង្គុយ​ចុះ​ជាមួយ​អ្នក ​និង​និយាយ​ពី​បញ្ហា​ដែល​អ្នក​កំពុងតែ​ជួបប្រទះ​។ អនុញ្ញាតិ​ឱ្យ​នាង​និយាយ​ដោយ​បើកចំហរ និង​រង់ចាំ​រហូត​ទាល់តែ​នាង​និយាយ​ចប់​មុន និង​អ្នក​និយាយ​តប​ទៅ​វិញ​។ ទុកពេល​ឱ្យ​នាង​និយាយ​រឿង​គ្រប់យ៉ាង​ចេញ​ក្នុង​ចិត្ត​ឱ្យអស់ ហើយ​ឱ្យ​នាង​សួរ​អ្នក​ពី​សំណួរ​ទាក់ទង​នឹង​អាកប្បកិរិយា​របស់​អ្នក​ឬអ្វី​ ផ្សេង​ទៀត​ដែល​នាង​អាច​នឹង​មិន​យល់​។ ចូរ​អ្នកធ្វើ​បែប​នោះ​ដាក់​នាង​ដូចគ្នា​ដោយនិយាយ​បើកចំហរ​និង​ស្មោះត្រង់​ បំផុត​។ មិន​ត្រូវ​ស្ទាក់ស្ទើរ​ក្នុងការ​ប្រាប់​នាង​នូវ​រឿង​គ្រប់យ៉ាង​ដែល​ជា​ ការរំខាន​ដល់​អ្នក​ឬ​ដែល​មាន​នៅ​ក្នុង​ចិត្ត​នោះឡើយ​។ ព្យាយាម​និយាយ​ចេញ​មក​ដោយ​សុភាពរាបសា ដោយ​បង្ហាញ​ពី​មូលហេតុ​នៃ​អារម្មណ៍​ដែល​អ្នកមាន​។ ចំណុច​សំខាន់​គឺ​មិនមែន​ធ្វើឱ្យ​ភាគី​ម្ខាង​មិន​សប្បាយចិត្ត​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​លើក​ឡើង​ពី​បញ្ហា​ដែល​កំពុង​មាន​។​

២. រីករាយ​នឹង​ទំនាក់ទំនង​របស់​អ្នក​ដូច​ពេល​ដែល​អ្នក​ទើបតែ​ចាប់ផ្តើម​ធ្វើ​ជា ​គូរ​ស្នេហ៍​។ ចូរ​ចងចាំ​អ្វី​ដែល​ដែល​ធ្វើឱ្យ​អ្នក​ចាប់អារម្មណ៍​នាង​ខ្លាំង​បំផុត​។ ចូរ​នាំ​នាង​ទៅ​ទទួលទាន​នៅ​ភោជនីយដ្ឋាន​ដែល​នាង​ចូល​ចិត្ត ឬ​រៀបចំ​គម្រោង​អាហារ​ពេល​ល្ងាច​ដ៏​រ៉ូ​មែនទិច​។ ទំនាក់ទំនង​ស្នេហា​ជាច្រើន​ដែល​ក្លាយទៅជា​សោះកក្រោះ​ដោយសារតែ​មិន​មាន​ ភាពស្និទ្ធស្នាល​គ្រប់គ្រាន់​រវាង​ដៃគូ​ទាំងពីរ​។ ដក​ពេលវេលា​ខ្លះ​ចេញពី​ការងារ​ដ៏​មមាញឹក​របស់​អ្នក​ដើម្បី​បង្ហាញ​នាង​ពី​ ទំហំ​នៃ​សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​នាង​។ ផ្ញើរ​សារ​ខ្លី​ឱ្យ​នាង​ដើម្បីឱ្យ​នាង​ដឹងថា​នាង​តែងតែ​នៅក្នុង​អារម្មណ៍​ របស់​អ្នក​ជានិច្ច​បើទោះបីជា​អ្នក​មិន​អាច​ចំណាយ​ពេល​នៅ​ជាមួយ​នាង​ក៏​ដោយ​ ៕

No comments:

CASINO





MOBILE MAGAZINE