About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

ថៅកែ ជនម៉ាឡេស៊ីពីរនាក់ ជាប់ទោស ក្រោយពីធ្វើឲ្យ ពលការិនីខ្មែរម្នាក់ស្លាប់

កាសែតម៉ាឡេស៊ី The Star បានរាយការណ៍ថា ប្តីប្រពន្ឋជនជាតិ ម៉ាឡេស៊ីពីរនាក់ត្រូវបានតុលាការ ចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីបានបង្អត់អាហារ និង ធ្វើទារុណកម្មពលការិនីខ្មែរម្នាក់ ឲ្យស្លាប់គួរឲ្យសង្រេង នៅទឹកដីនៃប្រទេសម៉ាឡេស៊ី។
បុរសជាថៅកែជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Soh Chew Tong អាយុ៤៣ឆ្នាំ និងប្រពន្ឋរបស់ខ្លួនឈ្មោះ Chin Chui Ling អាយុ៤១ឆ្នាំ ត្រូវបានតុលាការ ប្រទេសម៉ាឡេស៊ីចោទប្រកាន់ពី បទមនុស្សឃាតកាលពីសុក្រ ទី១៣មេសា ទៅលើស្រ្តីពលករខ្មែរម្នាក់ឈ្មោះម៉ី ស៊ីចាន់ អាយុ២៤ឆ្នាំ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដោយចេតនាតាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា សពពលការិនីខ្មែរឈ្មោះ ម៉ី ស៊ីចាន់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់ថៅកែ ដែលអាជ្ញាធរម៉ាឡេស៊ីធ្វើការស្រាវជ្រាវរកឃើញថាបណ្តាលមកពីការធ្វើទារុណកម្ម និងបង្អត់អាហារពីសំណាក់ថៅកែកាលពីខែមិនា។
នេះមិនមែនជាលើកទីមួយទេដែល គេមើលឃើញថា ពលការិនីខ្មែរត្រូវបានគេធ្វើបាប នៅប្រទេសម៉ាឡេស៊ី ដែលហេតុការណ៍បានកើតឡើងជាបន្តបន្ទាប់ ទើបធ្វើឲ្យប្រមុខរាជរដ្ឋភិបាលសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដាក់បំរាមផ្អាកបញ្ជូនពលការិនីខ្មែរជាបណ្តោះអាសន្នទៅកាន់ប្រទេសម៉ាឡេស៊ី ដរាបណាប្រទេសម៉ាឡេស៊ីចុះអនុស្សារណៈMou ជាមួយកម្ពុជា។ ទាក់ទិនទៅនឹងចំនួនអ្នកស្លាប់នេះផងដែរ យ៉ាងហោចណាស់ មានពលការនីខ្មែរចំនួន១១នាក់កាលពីឆ្នាំ២០១០ ២០១១ ដែលត្រូវបានគេរាយការណ៍ថាស្លាប់នៅទឹកដីប្រទេសម៉ាឡេស៊ី។

1 comment:

Anonymous said...

ជាសញ្ញាប្រាប់ដល់ជនជាតិម៉ាឡេស៊ី !

CASINO





MOBILE MAGAZINE