ស្ថាបត្យកម្ម ពិតជាស្រងូតស្រងាត់ណាស់ វាពុំមានការទាញឡើយ ក្នុងពេលដែលស្រីស្អាតស្បែកសខ្ចី តែងបង្ហើរចេញនូវឋាមពលរស់រវើក ហើយក៏អាចបង្ហាញចេញនូវភាពលំអិតនៃស្នាដៃស្ថាបត្យកម្ម និងការនិយមរស់នៅទាន់សម័យ ។
ពួកអ្នកជំនួញអចលនទ្រព្យជឿជាក់ថា តារាបង្ហាញម៉ូដក្មេងៗ ស្រស់ស្អាត វាអាចជំរុញឲ្យអតិថិនជនហ៊ានចំណាយលុយ ដើម្បីទិញផ្ទះ ។
ការផ្សាយពាណិជ្ជកម្មអចលនទ្រព្យ ដោយប្រើតារាបង្ហាញម៉ូដ ត្រូវបានចាប់ផ្តើមដំបូងគេនៅឆ្នាំ២០០៣ មកម្លេះ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា តារាបង្ហាញម៉ូដសំរាប់ផ្សាយពាណិជ្ជកម្មលក់ផ្ទះ នៅប៉េកាំង និងសៀងហៃ ត្រូវបានគេជួលក្នុងតម្លៃពី ១០០០ ទៅ ១៥០០ យន់ ក្នុង១ថ្ងៃ ។
តាមតួលេខស្ថិតិផ្លូវការ ដែលអាចទាញយកពីអ៊ីនធើណែតបាន នោះចំណូលជាមធ្យមនៅឆ្នាំ២០០៩ ក្នុង១ថ្ងៃ សំរាប់តារាបង្ហាញម៉ូដខាងលើ នៅប៉េកាំង គឺ ៦.៥៦៦ យន់/ថ្ងៃ ហើយនៅសៀងហៃ គឺ ៤.០៣៦ យន់/ថ្ងៃ ៕
No comments:
Post a Comment