About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 16, 2012

ពេលវេលាល្អបំផុតក្នុងការថែសម្រស់រាងកាយ

ពេលវេលាល្អបំផុតក្នុងការថែសម្រស់រាងកាយ        ថ្វីបើសុភាពនារីទាំងឡាយបានថែទាំរាងកាយគ្រប់ផ្នែកជាប្រចាំ ហើយក្តីក៏នៅតែមិនទាន់ឆ្លើយតបបានតាមតម្រូវការនៃសម្រស់ឲ្យបាន ពេញចិត្តនៅឡើយ។ ប៉ុន្តែប្រសិនបើចេះជ្រើសរើសពេលវេលាឲ្យបាន
ត្រឹមត្រូវនោះអវយវៈគ្រប់ផ្នែកក៏នឹងបានទទួលប្រយោជន៍ពីការថែទាំរបស់អ្នកយ៉ាងពេញទី។ អ្នកនឹងទទួលបានសម្រស់ស្អាតទាំងថ្ងៃទាំងយប់រហូតទាល់តែធ្វើឲ្យបុរសៗក្រឡេកមើលអ្នក មិនចង់ដាក់ភ្នែក។
+ ងូតទឹក
       ពេលវេលាងូតទឹកដែលល្អបំផុតគឺពេលព្រឹកក្រោយភ្ញាក់ពីដេកថ្មីៗ។ ទោះបីជាខ្លួនយើង មិនកខ្វក់ដូចពេលល្ងាចក៏ដោយប៉ុន្តែក្រោយពីដេកពេញមួយយប់មកសីតុណ្ហភាពក្នុងរាង កាយឡើងខ្ពស់ដូច្នេះហើយចាំបាច់ត្រូវងូតទឹកត្រជាក់ដើម្បីកាត់បន្ថយកម្តៅក្នុងខ្លួននិងដាស់ កោសិកាស្បែកឲ្យភ្ញាក់រំញោចចលនាឈាមនោះស្បែកនឹងបានស្អាតភ្លឺថ្លាពេញមួយថ្ងៃតែ ម្តង។
+ ផាត់មុខ
       ពេលវេលាដែលល្អបំផុតក្នុងការផាត់មុខគឺអំឡុងពេល១០នាទីក្រោយងូតទឹកពេលព្រឹក រួចពីព្រោះជាពេលវេលាមួយដែលកោសិកាស្បែកមុខទើបត្រូវបានរំញោចរួចថ្មីៗជាហេតុនាំឲ្យ គ្រឿងសម្អាងជាប់ល្អនិងផាត់បានរាបស្មើល្អ។
+ លាបម្សៅទ្រនាប់និងលាបខន់ស៊ីលល័រ (ម្សៅលាបបំបាត់ស្នាម)
       ក្រោយពីងូតទឹករួចប្រមាណជា៥-១០នាទីខ្លាញ់ពីធម្មជាតិនៃស្បែកក៏ចាប់ផ្តើមកើតឡើង។ ដូច្នេះហើយពេលវេលាដែលសមបំផុតក្នុងការលាខន់ស៊ីលល័រនិងម្សៅទ្រនាប់ពីព្រោះវាងាយ ផាត់ឲ្យរាបស្មើល្អ។
+ ម៉ាស្ការ៉ា
       បើចង់តុបតែងភ្នែកគួរតែលាបម៉ាស្ការ៉ាជាមុនសិនសឹមផាត់គូល័រតុបតែងត្របកភ្នែកពី ព្រោះម៉ាស្ការ៉ានឹងធ្វើឲ្យយើងឃើញភ្នែកបានកាន់តែច្បាស់ហើយយើងនឹងបានដឹងបរិមាណ ថាតើគួរលាបផាត់ពណ៌តុបតែងត្របកភ្នែកប៉ុនណាកុំឲ្យក្រាស់ពេកឬស្រាលពេក។
+ ចិញ្ចើម
       បើចង់ដករោមចិញ្ចើមអ្នកគួរតែចាត់ការក្រោយពីងូតទឹករួចភ្លាមៗពីព្រោះអំឡុងពេល នេះស្បែកឡើងទន់និងរន្ធញើសបើកធំទើបមិនធ្វើឲ្យអ្នកដកបណ្តើរទឹកភ្នែកបណ្តើរ។
+ ស្បែកមុខ
       ពេលវេលាដែលស្បែកបឺតស្រូបយកឡេជំនួយស្បែកបានល្អបំផុតគឺអំឡុងពេលចន្លោះ ពីម៉ោង៩-១០យប់ពីព្រោះវាជាពេលមួយដែលរន្ធញើសលើផ្ទៃមុខបើកចំហ។ដូច្នេះបើយើង លាបឡេជំនួយស្បែកឬថ្នាំលាបបំបាត់<<មុខ>>ពេលនោះជាតិថ្នាំក៏នឹងជ្រាបចូលទៅក្នុស្បែក បានយ៉ាងល្អ។ម្យ៉ាងទៀតបើចង់ឲ្យស្បែកបឺតស្រូបយកជាតិថ្នាំបានកាន់តែល្អថែមទៀតនោះ អ្នកគ្រាន់តែយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗមកដាក់ស្អំលើផ្ទៃមុខប្រមាណជា ១-២ នាទី ពេលនោះរន្ធញើសនឹងបើកចំហធ្វើឲ្យជាតិថ្នាំជ្រាបចូលទៅបានយ៉ាងប្រសើរ។
+ ប្តូពណ៌
       បើចង់បានពណ៌សក់ដ៏ស្រស់ស្អាតប្រកបដោយរសនិយមនោះត្រូវចេះជ្រើសរើសពណ៌ ឲ្យត្រូវទៅនឹងរដូវកាលផង។ ឧទារហ៍ដូចជារដូវក្តៅដែលមានកម្តៅថ្ងៃចែងចាំងខ្លាំងក៏មិនគួរ ជ្រើសរើសពណ៌ទឹកក្រូចឬក្រហមឆើតឡើយព្រោះបើយើងជ្រើសរើសពណ៌ខាងលើនេះពេល ណាពណ៌សក់ទៅប៉ះនឹងពន្លឺថ្ងៃវានឹងឡើងក្រហមឆេះខុសធម្មជាតិមើលទៅមិនស្អាតឡើយ។ ចំណែកឯរដូវភ្លៀងបើប្រើពណ៌សូកូឡា ត្នោតចាស់ឬទង់ដែងចាស់នោះអាចជួយលើកសម្រស់ ផ្ទៃមុខរបស់អ្នកឲ្យមើលទៅស្អាតផូរផង់កាន់តែខ្លាំងឡើង។
+ ដករោម
       ការដករោមកុំឲ្យឈឺគឺត្រូវធ្វើក្រោយពីរដូវមកមួយសប្តាហ៍ពីព្រោះអំឡុងពេលនេះអ័រម៉ូន ភេទស្រីរបស់អ្នកកំពុងតែកើនឡើងទើបធ្វើឲ្យស្បែកទន់រោមក៏ងាយនឹងរបូតនិងមិនសូវឈឺ ទៀតផង។
+ ឡេជំនួយស្បែក
       ពេលដែលល្អបំផុតក្នុងការលាបឡេជំនួយស្បែកគឺពេលក្រោយពីងូតទឹកហើយថ្មីៗខណៈ ដែលខ្លួននៅសើមស្រពាប់ៗពីព្រោះទឹកវាជាឈ្នូនជួយឲ្យឡេជ្រាបចូលទៅក្រោមស្បែកបាន កាន់តែល្អ។
+ ទឹកអប់
       មិនត្រូវបាញ់ទឹកអប់ក្រោយពីងូតទឹកហើយថ្មីៗនោះទេពីព្រោះខ្លួនយើងកំពុងតែត្រជាក់ នាំឲ្យក្លិនទឹកអប់មិនសាយក្លិន។ដូច្នេះអ្នកគួរតែប្តូរពេលមកបាញ់ទឹកអប់ក្រោយពីតែងខ្លួនរួច និងពេលកំពុងតែចេញពីផ្ទះវិញទើបជាការល្អជាង។ពេលល្អមួយទៀតដែលក្លិនទឹកអប់ជះបាន ល្អដែរនោះគឺពេលក្រោយថ្ងៃត្រង់ពីព្រោះជាចង្វាក់ដែលសីតុណ្ហភាពក្នុងខ្លួនយើងក្តៅបំផុត៕

No comments:

CASINO





MOBILE MAGAZINE