ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា មានសម្លៀកបំពាក់អច្ឆរិយមួយរបស់ស្ត្រីនៅប្រទេសហូឡង់ មានសមត្ថភាពពិសេសក្នុងការប្តូរជាឈុតមានផ្ទៃសស្អាតស្វ័យ ប្រវតិ្តស្របតាមអត្រាការលោតរបស់បេះដូង នៅពេលដែលស្ត្រីស្លៀកពាក់បានជួបនឹងក្តីរំភើបស្រើបស្រាល ឬមានអារម្មណ៍រំជើបរំជួលផ្លូវភេទ ពេលបានជួបបុរសរូបសង្ហារដែលខ្លួនពេញចិត្ត ។
របាយការណ៍បញ្ជាក់ថា សម្លៀកបំពាក់អច្ឆរិយខាងលើ មានឈ្មោះថា «Intimacy 2.0» អាចប្តូរកម្រិតនៃភាពភ្លឺថ្លាតាមចង្វាក់បេះដូងរបស់អ្នកស្លៀកពាក់ និងជាសមិទ្ធផលបានមកពីការចេញម៉ូដរបស់លោក ដាន រូសកាត អ្នកចេញម៉ូដដ៏ល្បីឈ្មោះជនជាតិហូឡង់ ។សម្រាប់ព័ត៌មានចុងក្រោយមានលេចឮដំណឹងថា គេកំពុងចរចាជាមួយអ្នកជំនួញផ្នែកវាយនភណ្ឌជាច្រើននាក់ ដើម្បីយកឈុតដ៏ទាន់សម័យនេះទៅផលិតលក់ក្នុងទីផ្សារពិភពលោក ។
ឈុតប្រែពណ៌ស្វ័យប្រវត្តិរបស់លោករូសកាត បច្ចុប្បន្នមានតាំងបង្ហាញនៅទីក្រុងឡុងប្រទេសអង់គ្លេស និងធ្លាប់ទទួលរង្វាន់ពីការចេញម៉ូដជាច្រើន ទាំងនៅប្រទេសហូឡង់ និងអាស៊ី ៕
No comments:
Post a Comment