សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា ក្រុមអចលនទ្រព្យរបស់ចិនបានបង្ហាញគ្រោងសំណង់«សៀងហៃ ស៊ីម៉ៅ វ័នឌ័រលែន» ( Shanghai Shimao Wonderland) ជាសណ្ឋាគារផ្កាយ៥ រួមនឹងសួនកម្សាន្តនៅក្រោមដីកែច្នៃពីរណ្តៅសម្រាមដ៏ធំស្ថិតនៅ តំបន់សុងជាំង ក្រុងសៀងហៃ ដោយគ្រោងសាងសង់ឱ្យរួចរាល់នៅចុងឆ្នាំ២០១៤ ឬដើមឆ្នាំ២០១៥ ។
សារព័ត៌មានរបស់ចិនផ្សាយឱ្យដឹងថា កាលពីជាច្រើនឆ្នាំមុន ក្រុមហ៊ុនវិស្វកម្ម«អាតគីន» (Atkins) របស់អង់គ្លេសបានទទួលសិទ្ធិលើការចេញម៉ូដសណ្ឋាគារនៅក្រោមដី លើភ្នំធៀនម៉ា តំបន់សុងជាំង ទីក្រុងសៀងហៃ ដោយមានជម្រៅដល់ទៅ១០០ម៉ែត្រ និងចុងក្រោយនេះការវិវត្តនៃគម្រោងត្រូវបង្កើតឱ្យក្លាយជាសណ្ឋា គារក្រោមដីកម្រិតផ្កាយ៥ រួមមានទាំងសួនកម្សាន្តផងដែរ ។
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យបានបញ្ជាក់ថា សណ្ឋាគារមានកម្ពស់សរុប១៩ជាន់ ក្នុងនោះមាន៣ជាន់ស្ថិតនៅលើដី និង១៦ជាន់ស្ថិតនៅក្នុងជម្រៅនៃរណ្តៅសម្រាម។ ផ្នែកដែលស្ថិតនៅក្រោមដីគឺមានភោជនីយដ្ឋាននៅក្នុងទឹក និងមានបន្ទប់ស្នាក់នៅសរុប៣៨០បន្ទប់ ខណៈពេលថ្លៃជួលបន្ទប់ប្រហែល៣០០ដុល្លារ ក្នុងមួយយប់ ។
ប្រព័ន្ធ វេបសាយរបស់ក្រុមហ៊ុន«អាតាគីន» (Atkins) បញ្ជាក់ថា សំណង់អគារនោះរួមមានសាលប្រជុំទំហំធំអាចទទួលអ្នកចូលរួមបានដល់ ១.០០០នាក់ សួនផ្កាអាកាស និងទីតាំងទស្សនាទឹកជ្រោះ ខណៈពេលរបាយការណ៍ចុងក្រោយបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យស៊ីម៉ៅ បានចំណាយប្រាក់ក្នុងការសាងសង់ប្រហែល៥៨៣លានដុល្លារ ៕

No comments:
Post a Comment