About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 16, 2012

ផលប៉ះពាល់ពីការស្លៀកខោស្លីបតឹងធ្វើឲ្យសីតុណ្ហភាពរាងកាយ ឡើងខ្ពស់កាត់បន្ថយទឹកអសុចិ

ផលប៉ះពាល់ពីការស្លៀកខោស្លីបតឹងធ្វើឲ្យសីតុណ្ហភាពរាងកាយ ឡើងខ្ពស់កាត់បន្ថយទឹកអសុចិ
      បុរសគួរតែអានអត្ថបទមួយនេះព្រោះការអង្គុយនៅក្នុងរថយន្ត ដែលហប់ក្តៅ ការអង្គុយរយៈពេលជាង៣ម៉ោងក្នុង១ថ្ងៃ ទាំងអ្នក
ដែលបានស្លៀកខោ ឬក៏ខោស្លីបរឹបងូតទឹកក្តៅខ្លាំងពេកបង្កផលប៉ះពាល់ទៅដល់ចំនួនទឹក កាមរបស់ខ្លូនបាន។
      អ្នកពិសោធន៏នៃមហាវិទ្យាល័យកេសសិនប្រទេសអាល្លឺម៉ង់បានសិក្សាទៅលើបុរសមាន សុខភាពរឹងមាំចំនួន៣០នាក់ហើយរកឃើញថា សីតុណ្ហភាពដែលសមស្របនឹងទឹកអសុចិ នោះគឺពី៣៥-៣៦អង្សារសែលស៊ីស។
      អ្នកពិសោធន៏បានរកឃើញថា ប្រសិនបើអង្គុយនៅលើកៅអីរថយន្តដែលក្តៅខ្លាំងរយៈ ពេល១ម៉ោងក៏នឹងធ្វើសីតុណ្ហភាពរាងកាយឡើងខ្ពស់ដល់៣៧,៣អង្សារសែលស៊ីស ហើយ ថែមទាំងវាស់សីតុណ្ហភាពបុរសនេះបានរហូតដល់៣៩,៧ អង្សារសែលស៊ីស។ ប៉ុន្តែប្រសិន បើអង្គុយលើកៅអីដែលមិនក្តៅរយៈចាប់ពី៣ម៉ោងឡើងទៅសីតុណ្ហភាពរាងកាយនឹងឡើង ខ្ពស់បន្តិចបន្តូចក្នុងកំរិត៣៦,៧អង្សារធ្វើឲ្យអ្នកដែលមានអាជីពត្រូវអង្គុយយូរដូចជាអ្នកបើក បររថយន្តធុនធំ កាពីទែនយន្តហោះ ក៏មានភាពប្រឈមនឹងការកាត់បន្ថយចំនួនទឹកអសុចិ នេះបានដូចគ្នាដែរ។ កាលពីមុនមកអ្នកវិទ្យាសាស្ត្រនៃប្រទេសហុល្លង់បានសិក្សាចំនួនទឹក អសុចិរបស់បុរសដែលស្លៀកខោស្លីបរិតតឹងនឹងបុរសដែលស្លៀកខោស្លីបរលុងពេញរយៈ ពេល៦ខែលទ្ធផលបានបង្ហាញថាចំនួនទឹកកាមរបស់បុរសដែលស្លៀកស្លីបរឹបតឹងមានការ ថយចុះ។ ការប្រែនៃសម័យនិយមនៅអំឡុងចុង១០ឆ្នាំកន្លងមកនេះអាចជាមូលហេតុធ្វើឲ្យ ទឹកអសុចិរបស់បុរសក្នុងពេលបច្ចុប្បន្នថយចុះយ៉ាងច្រើនបំផុត។
      ទឹកអសុចិគឺជាទឹកមេជីវិតរបស់បុរសឬដែលហៅថាទឹកកាម ទឹកអសុចិវារួមផ្សំទៅដោយ តួអសុចិដែលត្រូវផលិតផលឡើងពីពងស្វាសរបស់បុរសជាវត្ថុរាវពណ៌សហើយខាប់មាន អ័រម៉ូនបុរសនៅក្នុងនោះ។ ទឹកកាមដែលហូរចេញមកក្នុងមួយលើកៗមានប្រមាណ២-៣cc សំរាប់មនុស្សធម្មតាមានអសុចិ៨០-១២០លានជីវិតក្នុង១ccអាយុរបស់អសុចិគិតចាប់តាំងពី ថ្ងៃផលិតរហូតដល់ថ្ងៃបញ្ចេញមកក្រៅអាចរស់នៅបាន២ខែកន្លះ។
      បុរសម្នាក់ៗរាងកាយនឹងផលិតអសុចិបានពេញមួយជីវិតតែការផលិតអសុចិក្នុងម្តងៗ ត្រូវចំណាយពេលវេលាប្រមាណ២-៣ថ្ងៃ ដូច្នេះសូម្បីមានការរួមភេទរាល់ថ្ងៃទឹកអសុចិក៏មិន អស់តែអាចថយចុះជាបណ្តោះអាសន្នតែប៉ុណ្ណោះ៕

No comments:

CASINO





MOBILE MAGAZINE