Monday, April 23, 2012
ភាពជោគជ័យបានមកដោយការប្រើយុទ្ធសាស្ត្រ មិនមែនការស្រមើស្រម៉ៃនោះទេ
ចូរមើលភាពយន្តឬ កម្មវិធីទូរទស្សន៍ហើយស្វែងរកមើលថាតើអ្វីដែលធ្វើឱ្យមនុស្សទទួលបាន ជោគជ័យនិងភាពរីករាយ។ ជាទូទៅ វាច្រើនតែជាសមត្ថភាពឬព្រឹត្តិការណ៍មន្តអាគមន៍ស្ទើរតែទាំងអស់។
ក្នុងជីវិតពិត ភាពខុសគ្នាធំបំផុតរវាងអ្នកដែលទទួលបានជោគជ័យនិងអ្នកដែលបរាជ័យ មិនមែនគួរឱ្យរំភើបឬអាថ៌កំបាំងដូចក្នុងភាពយន្តនោះទេ ប៉ុន្តែវាមានសារសំខាន់ដូចគ្នា។ វាគឺគ្រាន់តែជា
ការខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាពតែប៉ុណ្ណោះ។ មនុស្សដែលឆ្ពោះទៅរកគោលដៅដោយមានការរៀបចំ ការប្រើសុភវិនិច្ឆ័យ ភាពជាក់លាក់ និងការតស៊ូ នឹងទទួលបានជោគជ័យនៅទីបញ្ចប់។
នៅដើមសតវត្សរ៍ទី ៥០ អ្នកយាយ Lillian Vernon បានចំណាយប្រាក់ ៥០០ដុល្លារ ទៅលើការផ្សាយពាណិជ្ជកម្មលើកដំបូងរបស់គាត់។ គាត់ប៉ាក់ឈ្មោះលើខ្សែក្រវ៉ាត់ និងកាបូបដៃ ដើម្បីលក់ ហើយនៅពេលដែលគាត់បានបញ្ចប់ការកុម្ម៉ង់ទិញជុំទីមួយ គាត់បានចំណេញប្រាក់ ៣២.០០០ដុល្លារ។
ចាប់ពីការផ្សាយពាណិជ្ជកម្ម លើកទីមួយរបស់គាត់រហូតមកដល់ ៥០ក្រោយ លោកយាយ Lillian Vernon បានលក់សំភារៈនិងអំណោយប្រើប្រាស់ក្នុងផ្ទះ ហើយបានពង្រីកការលក់របស់គាត់ជាបន្តបន្ទាប់។ ក្រុមហ៊ុនរបស់គាត់បច្ចុប្បន្នរកប្រាក់ចំណូលបាន ២៥០លានដុល្លារ ក្នុងការលក់មួយឆ្នាំ ហើយក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង ៥០ ដែលគ្រប់គ្រងដោយម្ចាស់ភេទស្រីនៅក្នុងសហរដ្ឋអាមេរិក។
លោកយាយបានជួបនឹងភាគហ៊ុន ដែលមានគំនិតសង្ស័យច្រើន៖ “មានភាគហ៊ុនមួយចំនួនដែលមិនយល់ស្របនឹងមតិខ្លះទម្រាំតែបានមកដល់ សព្វថ្ងៃនេះ ប៉ុន្តែខ្ញុំមិនអាចចុះចាញ់នោះទេ។ ព្រោះអ្វីដែលវាត្រូវការចាំបាច់ពិតប្រាកដនោះគឺ សុភវិនិច្ឆ័យ ភាពឆ្លាតវៃ និងការខិតខំប្រឹងប្រែង” ដែលសម្រាប់ស្ត្រីជំនួញអាយុ ៧១ឆ្នាំម្នាក់នេះ នៅតែមានន័យថាវាគឺជាការធ្វើការ ៦ថ្ងៃ ក្នុងមួយសប្តាហ៍។
បើអ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មិនត្រូវលួចខ្ជិលនោះទេ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment