ស្ត្រីជនជាតិអាមេរិកម្នាក់បានថតរូបភាព ចម្លែកស្រដៀង នឹងផ្ទៃមុខរបស់ព្រះយេស៊ូគ្រឹស្តនៅលើខ្នងត្រីបបែល ដែលទើរនៅលើឆ្នេរខ្សាច់ ក្នុងរដ្ឋសៅឃែរ៉ូឡៃណា សហរដ្ឋអាមេរិក នៅមុនពេលចូលដល់ពិធីបុណ្យ «អីុស្ទ័រ» ឬបុណ្យព្រះយេស៊ូ ថ្ងៃទី៨ មេសា ។
នាងអេរីកា សេល អាយុ២៤ឆ្នាំ ឃើញត្រីបបែលមានស្លាកស្នាមស្រដៀងមុខព្រះយេស៊ូ បង្ហាញនៅលើខ្នងរបស់វា ខណៈសត្វនោះរសាត់អណ្តែតទៅទើរលើឆ្នេរកាលពីថ្ងៃទី៣០ មីនា ។ កាសែត «ដឹអាយលែនផេកកេត» ផ្សាយដោយយោងតាមសម្តីរបស់នាងសេល ថា ខ្មោចត្រីបបែលមួយក្បាលនោះ អណ្តែតទៅទើរនៅលើកោះ «ជេម» ។
ស្ត្រី កាន់កាតូលិករូបនោះមកពីទីក្រុងឡេសវីល បានថ្លែងឱ្យដឹងថា «នាងខ្ញុំមិនបានគិតថាផ្ទៃមុខនៅលើខ្មោចត្រីបបែល មានអត្ថន័យពិសេសអ្វីទេ និងអាចជារឿងចៃដន្យ ប៉ុន្តែខ្ញុំ៏មានចំណាប់អារម្មណ៍ ព្រោះជិតចូលដល់ពិធីបុណ្យអីុស្ទ័រ បែរជាមានរូបព្រះភ័ក្រ្តព្រះដ៏ស្រស់ស្អាត បង្ហាញនៅលើខ្នងសត្វ»។

កាលពីថ្ងៃទី២២ កុម្ភៈ កន្លងមក បុរសម្នាក់នៅទីក្រុងអេស្ប៉ាណូឡា រដ្ឋញូវមិុកសិុក ក៏ប្រទះឃើញផ្ទៃមុខរបស់ព្រះយេស៊ូ នៅលើម្សៅ «ផ័រទីយ៉ា»ផងដែរ ៕
No comments:
Post a Comment