Monday, April 23, 2012
សុខភាពលិង្គ៖ បញ្ហានិងវិធីថែទាំ
សុខភាពលិង្គគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពរបស់បុរស ហើយវាមានដំណើរការចំពោះសមត្ថភាពរបស់អ្នកក្នុងការបង្កើត និងរក្សាភាពឡើងរឹងរបស់លិង្គ បាញ់ទឹកកាម និងបន្តពូជ។ បញ្ហាលើលិង្គអាចបញ្ជាក់បានអំពីមូលហេតុរបស់វា។ លើសពីនេះទៅទៀត បញ្ហាសុខភាពដែលកំពុងតែកើតឡើងលើលិង្គរបស់អ្នកអាចទាក់ទងនឹង កន្លែងផ្សេងៗទៀតនៃជីវិតរបស់អ្នកបាន និងបង្កអោយទៅជាស្ត្រេស ឬមានបញ្ហាលើទំនាក់ទំនង និងផ្តល់គ្រោះថ្នាក់ដល់ទំនុកចិត្តខ្លួនឯង។ ចូរយល់ដឹងអំពីរោគសញ្ញា នៃបញ្ហារបស់លិង្គ និងអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារដល់សុខភាពលិង្គរបស់អ្នក ។
តើអ្វីខ្លះទៅដែលប៉ះពាល់ដល់សុខភាពរបស់លិង្គ?
មានកត្តាជាច្រើនអាចប៉ះពាល់ដល់សុខភាពលិង្គបានក្នុងនោះមាន ករណីខ្លះអាចកែប្រែបាន និងខ្លះទៀតមិនអាចកែប្រែបានទេ។ ឧទាហរណ៍៖
· រួមភេទដោយមិនបានការពារ៖ អ្នកប្រហែលជាឆ្លងជំងឺតាមការរួមភេទហើយប្រសិនបើអ្នករួមភេទដោយមិនបានការពារ។
· រួមភេទខ្លាំងពេក ឬរួមភេទដោយដៃ៖ ប្រសិនបើលិង្គរបស់ត្រូវបានច្បត់ភ្លាមៗ ឬខ្លាំងពេកនៅពេលឡើងរឹង នោះវានឹងធ្វើអោយលិង្គបាក់បាន។
· ជំងឺបេះដូង និងទឹកនោមផ្អែម៖ ការស្ទះលំហូរឈាមដោយសារជំងឺទឹកនោមផ្អែម និងជំងឺក្រិនសរសៃឈាមអាក់ទែអាចបណ្តាលអោយងាប់លិង្គបាន។
· ប្រើប្រាស់ថ្នាំ ឬកំពុងព្យាបាលជំងឺ៖ ការប្រើប្រាស់ថ្នាំ និងកំពុងព្យាបាលជំងឺប្រហែលជាប៉ះពាល់ដល់សុខភាពលិង្គរបស់អ្នក។ ឧទាហរណ៍ ការប្រើប្រាស់ថ្នាំអង់ទីបីយ៉ូទិចយូរ វានឹងធ្វើអោយអ្នកប្រឈមមុខកាន់តែខ្លាំងនឹងជំងឺផ្សិត។ ការវះកាត់ក្រពេញប្រូស្តាតចេញ និងជាលិកាជាលិការជុំវិញដែលជាការព្យាបាលជំងឺមហារីកក្រពេញប្រូស្តា តប្រហែលជាធ្វើអោយលេចនោមដោយមិនដឹងខ្លួន និងងាប់លិង្គ។
· ការជក់បារី៖ ការជក់បារីធ្វើអោយប្រឈមនឹងការងាប់លិង្គទ្វេដង។
· កម្រិតអ័រម៉ូន៖ ភាពអតុល្យភាពរបស់អ័រម៉ូនដូចជា កង្វះអ័រម៉ូន Testosterone ឬ អ័រម៉ូន Prolactin ច្រើនពេក សុទ្ធតែអាចបណ្តាលអោយងាប់លិង្គបានទាំងអស់។
· បញ្ហាផ្លូវចិត្ត៖ ការបាក់ទឹកចិត្តអាចធ្វើអោយបាត់បង់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្នុងការឡើងរឹងរបស់លិង្គ អ្នកប្រហែលជាបារម្ភថា វានឹងកើតឡើងម្តងទៀត ហើយវិវត្តន៍ទៅជាជំងឺថប់អារម្មណ៍ ឬបាក់ទឹកចិត្ត។ ករណីនេះអាចក្លាយទៅជាបញ្ហា និងបង្កទៅជាជំងឺងាប់លិង្គ។ ការបាក់បែកដូចជា ការប្រើប្រាស់ខុសទំនងកាលពីនៅក្មេង មានបញ្ហាទំនាក់ទំនង និងរូបសម្បត្តិរាង្គកាយ ព្រមទាំងការមានទោសកំហុសសុទ្ធតែអាចបង្កអោយរួមភេទមានការឈឺចាប់បាន ។
· បញ្ហាសរសៃប្រសាទ៖ ជំងឺដាច់សរសៃឈាមខួរក្បាល គ្រោះថ្នាក់ទៅលើខួរឆ្អឹងខ្នង និងឆ្អឹងកងខ្នង ជំងឺក្រិនច្រើនកន្លែង និងជំងឺវង្វេងវង្វាន់អាចប៉ះពាល់ដល់ការចម្លងព័ត៌មាននៃសរសៃប្រសាទ ពីខួរក្បាលទៅលិង្គ និងបង្កជាជំងឺងាប់លិង្គ។
· ការពាក់ក្រវិល៖ ការពាក់ក្រវិលនៅលើលិង្គអាចបង្កអោយមានជំងឺលើស្បែក និងលិង្គឡើងរឹងបានយូរ។
តើបញ្ហារបស់លិង្គដែលច្រើនតែកើតមានជាញឹកញាប់បំផុតនោះមានអ្វីខ្លះ?
បញ្ហាដែលប្រហែលជាប៉ះពាល់ដល់លិង្គរបស់អ្នកមានដូចជា៖
· បញ្ហាក្នុងការឡើងរឹង ឬបាញ់ទឹកកាម៖ រឿងទាំងនេះអាចមានទាំងការងាប់លិង្គ អសមត្ថភាពក្នុងការអោយលិង្គឡើងរឹងគ្រប់គ្រាន់សម្រាប់រួមភេទ ។ ការព្រួយបាម្ភផ្សេងៗទៀតមានដូចជា មិនអាចបាញ់ទឹកកាមបាន ឆាប់បាញ់ទឹកកាមពេក ក្របាញ់ទឹកកាមពេក ឈឺចាប់ពេលបាញ់ទឹកកាម និងបាញ់ទឹកកាមចេញបញ្ច្រាស់ (បាញ់ចូលទៅក្នុងផ្លោកនោមវិញ)។
· ឆ្លងជំងឺពេលរួមភេទ៖ ជំងឺឆ្លងក្នុងពេលរួមភេទជាច្រើនអាចប៉ះពាល់ទៅលើលិង្គបានក្នុង នោះមានដូចជា ជំងឺឬសលើប្រដាប់ភេទ ជំងឺប្រមេះទឹកបាយ ជំងឹ Chlamydia ជំងឺស្វាយ និងជំងឺបង្កដោយមេរោគHerpesលើប្រដាប់ភេទ។ រោគសញ្ញាដែលច្រើនតែជួបប្រទះជាងគេនោះមានដូចជា ឈឺចាប់ខ្លាំងពេលនោម ហូរទឹករំអិលពីក្នុងលិង្គ និងដំបៅ ឬពងទឹកនៅលើលិង្គ ឬតំបន់ប្រដាប់ភេទ។
· បញ្ហាទៅលើស្បែកគ្របក្បាលលិង្គ៖ បញ្ហាមួយដែលមានឈ្មោះថា Phimosis កើតឡើងបាននៅពេលស្បែកគ្របក្បាលលិង្គមិនត្រូវបានកាត់ចោល ហើយមិនអាចព្រលាត់ចេញពីក្បាលលិង្គបាន។ ចំពោះជំងឺ Paraphimosis កើតឡើងនៅពេលស្បែកគ្រប់ក្បាលលិង្គព្រលាត់បានហើយតែមិនអាចទាញមក កន្លែងដើមវាវិញបាន។
· ជំងឺផ្សេងៗទៀត៖ ជំងឺផ្សិតប្រហែលជាបង្កជាកន្ទួលរមាសក្រហម និងសនៅលើលិង្គរបស់អ្នក។ ការរលាកលើក្បាលលិង្គប្រហែលជាបង្កការឈឺចាប់ និងហូរទឹករំអិលដែលមានក្លិនស្អុយ។ ជំងឺ Peyronie ដែលជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដោយមានការសន្លាកមិនធម្មតាលើជាលិកាខាងក្នុងរបស់លិង្គ ហើយវាប្រហែលជាបណ្តាលមកពីការលិង្គឡើងរឹងហើយច្បត់ ឬឈឺចាប់ពេលលិង្គឡើងរឹង។ ជំងឺមហារីកលិង្គដែលប្រហែលជាចាប់ផ្តើមពីពងបែកមួយនៅលើស្បែកគ្រប ក្បាលលិង្គ ក្បាលលិង្គ ឬតួរបស់លិង្គ ហើយក្រោយមកក្លាយទៅជាសភាពដូចឬសដែលអាចហូរទឹកខ្ទុះចេញមកខាងក្រៅ និងជាករណីមួយដ៏កម្រមួយដែរ។
តើរោគសញ្ញានៃបញ្ហាលិង្គមានអ្វីខ្លះទៅ?
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យអោយបានឆាប់តាមតែអាចធ្វើទៅបានទៅប្រសិនបើអ្នកមានបញ្ហាដូចជា៖
· ការរលាត់ពណ៌ខ្មៅនៅលើលិង្គរបស់អ្នក
· ប្រែប្រួលនូវរបៀបបាញ់ទឹកកាម
· ហូរឈាមក្នុងពេលនោម ឬបាញ់ទឹកកាម
· មានឬស ដុំសាច់ ដំបៅ ឬកន្ទួលរមាស់នៅលើលិង្គ ឬតំបន់ប្រដាប់ភេទ
· លិង្គច្បត់ខ្លាំងពេក ឬកោងខ្លាំងពេកដែលជាមូលហេតុធ្វើអោយឈឺចាប់ ឬរំខានដល់សកម្មភាពរួមភេទ
· មានអារម្មណ៍ថាក្រហាយនៅពេលអ្នកនោម
· ហូរទឹករំអិលពីក្នុងលិង្គ
· ឈឺចាប់ខ្លាំងក្រោយពេលលិង្គមានការបាក់បែក
តើខ្ញុំអាចធ្វើអ្វីបានទៅដើម្បីរក្សាលិង្គរបស់ខ្ញុំអោយមានសុខភាពល្អ?
· មានទំនួលខុសត្រូវលើការរួមភេទ៖ ចូរប្រើស្រោមអនាម័យ ឬរក្សានូវទំនាក់ទំនងគូស្នេហ៍ប្តីមួយប្រពន្ធមួយជាមួយដៃគូររបស់ អ្នកដែលគ្មានជំងឺឆ្លងតាមការរួមភេទ។
· ចាក់វ៉ាក់សាំង៖ ប្រសិនបើអ្នកមានអាយុ ២៦ឆ្នាំ ឬតិចជាងនេះ ចូរពិចារណាលើវ៉ាក់ស៊ាំង Human Papillomavirus (HPV)។
· ត្រូវសកម្មលើរាង្គកាយ៖ ការហាត់ប្រាណក្នុងកម្រិតមធ្យមអាចកាត់បន្ថយការប្រឈមនឹងជំងឺងាប់លិង្គបាន។
· អនុវត្តការមានអនាម័យល្អ៖ ប្រសិនបើអ្នកមិនទាន់បានកាត់ចុងចោលទេ ចូរធ្វើយ៉ាងណាអោយក្រោមស្បែកគ្របក្បាលលិង្គរបស់អ្នកស្អាតល្អ និងលាងជាមួយសាប៊ូ និងទឹកជាទៀងទាត់។
· យល់ដឹងអំពីថ្នាំដែលអ្នកប្រើប្រាស់៖ ចូរពិភាក្សាលើការប្រើប្រាស់ថ្នាំ និងផលរំខានដែលអាចមានជាមួយគ្រូពេទ្យរបស់អ្នក។
· យកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត៖ ចូរស្វែងរកការព្យាបាលសម្រាប់ការបាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗទៀត។
· ឈប់ជក់បារី៖ ប្រសិនបើអ្នកជក់បារី ចូរប្រើជំហ៊ានដំបូង និងសម្រេចចិត្តផ្តាច់វាទៅ បន្ទាប់មកចូរសុំយោបលពីគ្រូពេទ្យសម្រាប់ជួយដល់អ្នក។
· កាត់បន្ថយការទទួលទានស្រា និងមិនត្រូវប្រើប្រាស់ថ្នាំ៖ ប្រសិនបើអ្នកស្ថិតនៅក្រោមឥទ្ធិពលរបស់អស់ទាំងនេះ អ្នកទំនងជាមានការប្រឈមមុខខ្លាំងហើយ។
· រួមភេទជាទៀងទាត់៖ ការរួមភេទច្រើនដងប្រហែលជាជួយអ្នកក្នុងការរក្សាលិង្គអោយឡើងរឹងបាន។
ចូរចងចាំថា បញ្ហាលិង្គមួយចំនួនមិនអាចបង្ការបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការពិនិត្យលើលិង្គជាទម្លាប់អាចផ្តល់អោយអ្នកនូវការភ្ញាក់រលឹក យ៉ាងធំធេងនៃបញ្ហាលិង្គដែលអ្នកមាន និងជួយអោយអ្នកស្វែងរកឃើញពីការប្រែប្រួលបាន។ ការពិនិត្យជំងឺជាទៀងទាត់ក៏អាចជួយអោយប្រាកដថា បញ្ហាដែលកំពុងតែកើតឡើងលើលិង្គរបស់អ្នកត្រូវបានធ្វើរោគវិនិច្ឆ័យ បានយ៉ាងឆាប់តាមតែអាចធ្វើបាន។ ខណៈពេលដែលអ្នកដឹងថាវាមានការពិបាកក្នុងការលើកយកមកពិភាក្សានូវ បញ្ហាកំពុងតែកើតឡើងលើលិង្គរបស់អ្នកជាមួយគ្រូពេទ្យ ចូរមិនត្រូវមានការអៀនខ្មាសអ្វីឡើយបង្ហើបអោយដឹងអំពីសុខភាពរបស់ អ្នក៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment