About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 23, 2012

វិធី​សរសេ​ជីវ​ប្រវត្តិ (CV ឬ Résumé)



​ជីវ​ប្រវត្តិ ដែល​ភាសា​អង់គ្លេស​ហៅថា Curriculum vitae (CV) ឬ​ហៅ​ម្យ៉ាងទៀត​ថា résumé ត្រូវបាន​គេ​ប្រើ​សម្រាប់​រៀបរាប់​សង្ខេប​ពី​ជីវប្រវត្តិ​ផ្ទាល់ខ្លួន ការអប់រំ ការងារ ឬ​ភាពជោគជ័យ​នៃ​ចំណេះវិជ្ជា​។ តើ​អ្នក​គួរ​សរសេ​វា​ដោយ​ចាប់ផ្តើម​ពី​ចំណុច​ណា​មុន​?
១. ប្រមូលផ្តុំ​ព័ត៌មាន​របស់​អ្នក​៖ កម្រិត​នៃ​ការសិក្សា សញ្ញាប័ត្រ អត្ថបទ​ដែល​បាន​ចេញផ្សាយ សៀវភៅ​និង​អត្ថបទ​ដែល​បាន​សរសេ ជំនាញ​ដែល​មាន មុខ​វិជ្ជា​ដែល​បាន​បង្រៀន និង​រង្វាន់​ដែល​ទទួលបាន​។​

២. សម្រេច​ចិត្ត​ទៅ​លើ​រចនាបទ​៖ វា​ត្រូវ​មាន​របៀប​ទ្រង់ទ្រាយ​ជាក់លាក់​ទៅលើ​គ្រប់​កម្មវត្ថុ​។​
៣. បញ្ជាក់​ពី​កម្មវត្ថុ​របស់​អ្នក​៖ តើ​អ្នកស្វែងរក​ការងារ​? ឬ​ការទទួល​ពាក្យ​ចូល​រៀន​ថ្នាក់​អនុបណ្ឌិត​?
៤. ពិនិត្យមើល​គំរូ​ជីវប្រវតិ្ត​នៅក្នុង​សៀវភៅ​និង​ទស្សនា​វ​ដ្តី​និង​តាម​គេហទំព័រ​ដែល​បង្ហាញ​ពី​ការងារ​និង​កម្មវិធីសិក្សា​។​
៥. ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ចូរ​កត់ត្រា​នូវ​មុខវិជ្ជា​ដែល​អ្នក​បាន​បង្រៀន (​មុខ​វិជ្ជា​ដែល​បង្រៀន​ក្រោយ​គេ​ត្រូវ​សរសេរ​មុនគេ​) រួម​មាន​វិទ្យាស្ថាន ផ្នែក និង​មុខវិជ្ជា​ដែល​បាន​បង្រៀន​។ អ្នក​ក៏​គួរ​បញ្ជាក់​ពី​ឋានៈ ដូចជា​ប្រធាន​ផ្នែក អ្នក​ណែនាំ ឬ​សមាជិក​ក្រុម ។​ល​។​
៦. ប្រសិនបើ​អ្នក​គឺ​ជា​សិស្ស ចូរ​កត់ត្រា​សញ្ញាប័ត្រ​, ពិន្ទុ GPA, បទពិសោធន៍ និង​ការអប់រំ​មុន​។​
៧. បន្ថែម​ប្រធានបទ​សារ​ណា និង​ចំណូល​ចិត្តជា​ព័ត៌មាន​លម្អិត​។ ឯកសារ​ទាំងនេះ​នឹង​ត្រូវ​ប្រើ​ជា​ការ​ស្ទង់​ពី​បទ​ពិសោធន៍ ភាព​ដែល​អាច​ធ្វើការ​បាន និង​ចំណូលចិត្ត​។​
៨. ឱ្យ​មិត្តភក្តិ​ឬ​មិត្ត​រួម​ការងារ​ជួយ​មើល កែ និង​ពិនិត្យ​ឯកសារ​របស់​អ្នក​ឡើងវិញ ដើម្បី​ធ្វើ​ការកែសម្រួល​។​
៩. ចូរ​ចងចាំ​ក្នុងការ​បន្ថែម​នូវ​អត្តចរិត​របស់​អ្នក​បន្តិច​ក្នុង​ជីវ​ ប្រវត្តិ តាមរយៈ​ការប្រើប្រាស់​ពាក្យពេចន៍ និង​រចនាបទ​ផ្ទាល់ខ្លួន​។​
១០. កែប្រែ​ជីវប្រវត្តិ​របស់​អ្នក​រាល់ពេល​ដែល​មាន​អ្វី​ផ្លាស់ប្តូរ​៖ ការទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត ឬ​ការទទួលបាន​ស្នាដៃ​អ្វី​ផ្សេងៗ​៕

No comments:

CASINO





MOBILE MAGAZINE