About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

ព្រៃ​«​មរណៈ»​ជា​ដែន​​ដី​​ដែល​​ជន​ជាតិ​​ជប៉ុន​​ជ្រើស​រើស​​ជា​​កន្លែង​​​អត្ត​ឃាត

ប្រទះឃើញ​​សាក​សព​ក្នុងព្រៃ
ព្រៃ​​«​អាអូហ្គីហ្គាហារ៉ា» ជា​ព្រៃ​​ស្រោង​​មាន​ដើម​ឈើ​ច្រើន​គឺជា​ទីតាំងដែល​ជនជាតិ​ជប៉ុន​​​ភាគ​ច្រើន ​​​ជ្រើសរើស​យក​ធ្វើ​ជា​កន្លែង​សម្រាប់​​បញ្ចប់​​ជីវិត​​របស់​ខ្លួន​​ ស្ថិត​នៅជើង​ភ្នំ​ភ្លើង​«ហ្វូ​ជី» ប្រទេស​​ជប៉ុន ។​
ជា​រៀង​​រាល់​ឆ្នាំអាជ្ញាធរ​ជប៉ុន​​ប្រទះ​ឃើញ​សព​​ យ៉ាងតិច​​១០០​នាក់ ខ្លះ​​ចងភ្ជាប់​នឹងដើម​ឈើ​​​ខណៈពេល​សាកសព​ជា​ច្រើន​ទៀតដេក​ស្លាប់​អស់​រយៈ​ ពេល​ជា​ច្រើន​ឆ្នាំ។ ​ហេតុផល​ដែល​​​មនុស្ស​ជាច្រើន​​យកព្រៃអាអូហ្គី​ហ្គាហារ៉ា​ ធ្វើ​ជា​ទីតាំង​​អត្តឃាត​នៅ​តែ​ជារឿង​អាថ៌​កំបាំង ទោះបី​ជា​​មាន​មនុស្សជាច្រើន​សន្និដ្ឋានថា អ្នក​ដែល​ជ្រើស​​​រើស​យក​​​ព្រៃ​​នោះ​ធ្វើ​ជា​ទីតាំង​សម្រាប់​ស្លាប់ អាច​ជា​កម្លាំង​ទាក់ទាញ​​ទឹកចិត្ត​ពី​រឿង​ព្រេង​​មួយ​​ដែលប្រើ​តំបន់​ព្រៃ​ ខាងលើ​​​ធ្វើ​​ជា​​ឈុត​ឆាក ។​
លោកអាស៊ូសា​ ហាយ៉ា​ណូ អ្នក​ស្រាវ​ជ្រាវ​និងថែរក្សា​តំបន់​​ព្រៃអាអូហ្គីហ្គា​​ហារ៉ា​ ​ អស់​រយៈ​ពេល​ជាង​៣០ឆ្នាំ​បង្ហើប​ឱ្យ​ដឹងថា សូម្បី​តែរូប​លោក​​ក៏​មិន​យល់ថា​​ តើ​ចរន្ត​នៃ​ការ​ពេញនិយម​​នេះ​ចេញ​មក​​​ពីប្រភពណា ? តួនាទី​​ជាប្រចាំរបស់​លោក​មួយទៀត​គឺស្វែងរកមនុស្សដែល​ធ្វើអត្ត​ឃាត​នៅ​ក្នុង ​ព្រៃ ឬ​ចូលទៅ​ហាម​ឃាត់​ ។ ​ក្នុង​​​អំឡុង​ពេល​ប្រហែល​២០ឆ្នាំ​កន្លងមក លោក​​បាន​​ប្រទះ​ឃើញ​សព​​តិច​​​ជាង១០០​នាក់ ។​​លោក​អាស៊ូសា ហាយ៉ាណូ ​​ជាអ្នក​ធរណី​វិទ្យា​បាន​​ដឹក​នាំ​ក្រុម​​ការងារចងក្រង​ឯក​សារ​មកពី​«Vice​ World»​ ចូលទៅ​ទីតាំងដែល​​មាន​ឈ្មោះ​ថា   «​ជូហ្គាយ​» ​ដើម្បី​​ចែក​រំលែក​បទពិសោធន៍​ដែលខ្លួន​ធ្លាប់​​ជួប​ប្រទះ​កន្លងមក ។
លោក​បាន​បង្ហាញ​​​​ដល់​​ក្រុម​ការងារ​​មើល​​​ស្លាក​ ស្នាម​មួយ​ចំនួន​​នៅ​លើ​ដើម​ឈើ​ដែល​បង្ហាញ​​ឱ្យ​ឃើញ​ពី​សភាព​ផ្លូវចិត្ត​ របស់​អ្នក​កំពុង​​​ត្រៀម​ធ្វើ​​អត្ត​ឃាត​ ឬអ្នកខ្លះទៀត​បាន​ប្តូរចិត្ត​​ចង់​រស់​នៅ​​បន្ត ។ ​ការ​រៀបចំ​​ជាឯកសារ​ខាងលើ​ក៏​បាន​​បង្ហាញ​រូបភាព​គួរឱ្យ​​​តក់​ស្លុត​​​ ក្នុង​​ព្រៃ​​​មរណៈមាន​ដូចជា​រូបរាង​ដែល​គ្មាន​​​​វិញ្ញាណ​ព្យួរនៅ​លើ​ដើម​ ឈើ​​ រួមទាំង​ទ្រព្យ​​សម្បត្តិ​របស់​អ្នក​ស្លាប់​​​ និង​​ស្លាក​ស្នាម​​នៃ​ស្ថាន​ភាព​សោក​ស្តាយ​ឬ​រារែក​​នៅ​មុនពេល​ពួក​គេ​​ សម្រេចចិត្ត​បញ្ចប់​ជីវិត ។
​គួរបញ្ជាក់​ថា ក្នុង​ព្រៃ​មរណៈខាង​លើ​​ក៏​មាន​​ស្លាក​​សញ្ញា​​​​ដាស់​តឿន​សតិបិទ​នៅ​តាម​ ផ្លូវ​​ទស្សនា​ធម្ម​ជាតិ​ជាមួយ​​នឹង​តំបន់​ហាម​​ចូល ​​ដើម្បី​​ឱ្យ​មនុស្ស​ដែល​គិត​ចង់​សម្លាប់​ខ្លួន​ត្រិះរិះ​​ពិចារ​ណា​ជាថ្មី ព្រោះ​នៅពេល​ឈានចេញពី​​​ចំណុច​នេះ មនុស្ស​ជាច្រើន​គ្មាន​ថ្ងៃនឹង​វិលត្រឡប់វិញ​ឡើយ ៕

No comments:

CASINO





MOBILE MAGAZINE