About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

ក្រុម​​ហ៊ុន​ Facebook នឹង​​ចំណាយ​​ប្រាក់​​១​​ពាន់​​លាន​​ដុល្លារ​​ទិញ​កម្ម​​វិធី​​ Software Instagram

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ដេលី ម៉េល ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០ មេសា ឆ្នាំ ២០១២ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន Facebook មាន​គម្រោង​ចំណាយ​ទឹក​​ប្រាក់​១​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ ទិញ​កម្ម​វិធី​ Soft ware Instagram ដែល​ជា​កម្ម​វិធី​មួយ​សម្រាប់​ចែក​រំលែក​រូប​ថត​ និង​មាន​មុខ​ងារ​ផ្សេង​ៗ​ទៀត​សម្រាប់​បណ្តាញ​សេវា​កម្ម​សង្គម​នុស្ស​សម័យ​ ថ្មី ។
លោក Mark Zuckerberg នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ Facebook បាន​និយាយ​ឱ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​នេះ​ទើប​តែ​បាន​កើត​ឡើង​បាន​ប៉ុន្មាន​​ថ្ងៃ​កន្លង​មក​នេះ បន្ទាប់​ពី​សេវា​កម្ម​​បែប​នេះ​បាន​ផ្តល់​ទៅ​ឱ្យ​របក​គំ​ហើញ​ថ្មី​សម្រាប់​ ប្រភេទ​ទូរស័ព្ទ​ Android បន្ថែម​ជា​មួ​យទូរស័ព្ទ​ម៉ាក​ល្បី​របស់​ក្រុម​ហ៊ុន Apple ផង​ដែរ ។
លោក​បានប​ន្ត​ទៀត​ថា សារ​​សំខាន់​​ក្នុង​ប្រព័ន្ធ​ Instagram គឺ​វា​​ធ្វើ​ឱ្យ​មនុស្ស​អាច​ចែក​រំ​លែក​រូប​ថត​ដ៏​ស្រស់​ស្អាត​ដែល​ពួក​គេ​ បាន​បាន​ថត​ជា​មួយ​នឹង​ទូរ​ស័ព្ទ​ដៃ​របស់​ពួក​គេ​ ។ លើស​ពី​នេះ​ទៀត ប្រព័ន្ធ​ Instagram អាច​ធ្វើ​ឱ្យ​រូប​ថត​របស់​លោក​អ្នក​ដែល​ពណ៌​ស-ខ្មៅដូច​កាល​ពី​ទស​វត្ស​​ទី​ ៧០​អ៊ីចឹង​ និយាយ​រួម​វាអាច​ជួយ​​ធ្វើ​ឱ្យមនុស្ស​គ្រប់​ៗ​គ្នា​​កម្សាន្ត​សប្បាយ​ជា​មួយ ​នឹង​ស្ទីល​រូប​ថត​គ្រប់​ប្រភេទ​ទាំង​អស់​ ។ ​ជា​​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​​ការ​ទិញ​យក​បច្ចេក​វិទ្យា​​ទំ​នើប​មួយ​នេះ​ វា​នឹង​​លុប​បំ​បាត់​ដៃ​គូ​​ប្រជែង​​ពី​ព្រោះ​សព្វ​ថ្ងៃ​នេះ​អ្នក​ប្រើ​ ប្រាស់​ប្រព័ន្ធ​ Instagram មាន​ចំនួន​ជាង​៣០​លាន​នាក់ដែល​ជា​គូ​ប្រជែង​របស់​ Facebook។
គួររំ​លឹក​ថា Instagram ត្រូវ​​បាន​បង្កើត​ឡើង​ដោយ​លោក Kevin Systrom និង​Mike Krieger កាល​ពី​ឆ្នាំ​២០១០ បច្ចុប្បន្ន​មាន​បុគ្គលិក​បម្រើ​ការចំនួន​​១៤​នាក់ ។ បច្ចេក​វិទ្យា​នេះ​ពី​ដំបូង​ប្រើ​ប្រាស់​បាន​តែ​ជា​មួយ​ប្រភេទ​ទូរ​ស័ព្ទ​ ដើម​ iPhone iPad និង​ iPad Touch បន្ទាប់​មក​វា​ត្រូវ​បាន​​គេ​យក​មក​ប្រើ​ប្រាស់​ជា​ទូរស័ព្ទ​ប្រភេទ​ Android   ៕

No comments:

CASINO





MOBILE MAGAZINE