About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 23, 2012

ស្នេ​ហា​របស់​​​ក្មេង​​​ជំ​​ទង់​​​​​ដោះ​​ស្រាយ​​​​​ដោយ​​​របៀប​​​ណា​?

ក្មេង​ជំទង់​ជាច្រើន​នឹង​​ជួប​ប្រទះ​​នូវ​​ភាព​​រីក​រាយ ​និង​​បញ្ហា​​ក្នុង​​ទំ​នាក់​ទំ​នង​​ស្នេហា​​របស់​​ពួក​គេ​។ បើ​ទោះ​បី​ជា​​ជម្លោះ​ និង​​បញ្ហា​​ទាំង​​នោះ​​ហាក់​ដូច​ជា​​មិន​​សំ​ខាន់​​ចំ​ពោះ​​មនុស្ស​​ពេញ​ វ័យ ប៉ុន្តែ​​បញ្ហា​​ទំ​នាក់​ទំនង​​ស្នេហា​នេះ ​អាច​​បង្ករ​​ឱ្យ​មាន​​ភាព​​តាន​តឹង (​ស្ត្រេ​ស​) និង​​ការ​​អន់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ក្មេង​ជំទង់​។
ស្ត្រេ​ស​ដែល​បង្ករ​មក​ពី​ទំនាក់ទំនង​ស្នេហា​អាច​បង្ករ​ឱ្យមាន​បញ្ហា​ការ​ គេង ការធ្លាក់ចុះ​នៃ​ការសិក្សា ឈឺ​ក្រពះ និង​ឈឺក្បាល​។ ក្មេង​មួយចំនួន​អាច​នឹង​បញ្ឈប់​ការធ្វើ​សកម្មភាព​បន្ថែម​ផ្សេងៗ ហើយ​បែរ​ទៅប្រើ​ថ្នាំញៀន​ឬ​សុរា ហើយ​ថែមទាំង​បង្ករ​ភាព​ឈឺចាប់​ដល់​ខ្លួនឯង ឬ​គិត​ពី​ការ​សម្លាប់ខ្លួន​ដោយសារ​តែ​ស្ត្រេ​ស​ទៀតផង​។ ប្រសិនបើ​ទំនាក់ទំនង​របស់​អ្នក​កំពុងតែ​ជួប​នឹង​បញ្ហា អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ដឹងថា​នរណា​ដែល​អាច​ជួយ​អ្នក​បាន​។​

១. ប្រសិនបើ​អាច ចូរ​និយាយ​ជាមួយ​មិត្ត​ដែល​អ្នក​អាច​ទុកចិត្តបាន​។ ពេលខ្លះ គ្រាន់តែ​ការនិយាយ​ចេញ​ពី​បញ្ហា​ ឬ​ ទុក្ខ​កង្វល់​របស់​អ្នក​ជាមួយនឹង​មិត្ត​ ដែល​យកចិត្តទុកដាក់​នឹង​អ្នក​ ក៏​អាច​អ្នក​អាច​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនោះ​បាន​ដែរ​។​

២. និយាយ​ជាមួយ​ដៃគូ​របស់​អ្នក​ពី​កង្វល់​របស់​អ្នក​៖ លើកឡើង​ពី​កង្វល់​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​អាច​និយាយ​ជាមួយគ្នា​ ដោយ​សេរី ដូច​ជា​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​ពេលយប់​។ មិន​ត្រូវ​និយាយ​ពី​បញ្ហា​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​គ្រាន់តែ​មាន​រយៈពេល​ ខ្លី​នៅ​ជាមួយគ្នា​នោះទេ (​ដូចជា​ម៉ោង​សម្រាក​ពេល​ប្តូរ​មុខ​វិទ្យា​) ហើយ​មិន​ត្រូវ​ចោទប្រកាន់​ដៃគូ​របស់​អ្នក​លើ​បញ្ហា​អ្វី​មួយ​នៅ​ទី​សាធារណៈ​ ឡើយ​។​

៣. ពិចារណា​ពី​ការពិភាក្សា​ជាមួយ​ជន​ទី​បី ដូចជា អ្នកផ្តល់​ការ​ព្រឹក្សា​នៅ​សាលា ដើម្បី​សម្របសម្រួល​ភាព​មិន​ចុះសម្រុង​ឬ​បញ្ហា​។​

៤. ពិភាក្សា​ជាមួយ​មនុស្ស​ពេញវ័យ​ដែល​អាច​ទុកចិត្តបាន ដូច​ជា​ឪពុក​ម្តាយ សាច់ញាតិ ឬ​សាស្ត្រាចារ្យ ជា​ពិសេស​ប្រសិនបើ​អ្នកព្រួយបារម្ភ​ថា​ទំនាក់ទំនង​របស់​អ្នក​កំពុងតែ​មាន​ បញ្ហា​។ សញ្ញា​នៃ​ទំនាក់ទំនង​ដែល​មាន​បញ្ហា​មានដូចជា ភាព​ប្រច័ណ្ឌ ការចោទប្រកាន់ មនុស្ស​ម្នាក់​ធ្វើការ​សម្រេចចិត្ត​តែ​ម្នាក់​គ្រប់​រាល់​ករណី ដៃគូ​ដែល​រារាំង​អ្នក​មិន​ឱ្យ​ជួប​នឹង​មិត្ត​របស់​អ្នក ការប្រើ​អំពើរហឹង្សា និង​បង្ខំ​ឱ្យ​មាន​ទំនាក់ទំនង​ផ្នែក​រាង្គ​កាយ​។​

៥. ថែទាំ​ខ្លួន​អ្នក​៖ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​គេ​ង​បាន​គ្រប់គ្រាន់​និង​បរិភោគ​អាហារ​ ត្រឹមត្រូវ​ដែល​មាន​ផល​ល្អ​ដល់​សុខភាព​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ស្ត្រេ​សឬ​ព្រួយបារម្ភ ចូរ​ចំណាយ​ពេល​ធ្វើ​អំពើរ​វិជ្ជមាន​ដែល​អ្នក​ចូលចិត្ត ដូចជា​ហាត់ប្រាណ ការលេង​តន្ត្រី ឬ​ស្តាប់​ចម្រៀង​៕

No comments:

CASINO





MOBILE MAGAZINE