About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 25, 2012

ការមានគភ៌គឺជារឿងធម្មជាតិ




នៅ​កំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​មាន​ព័ត៌មាន​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ថ្នាំ​ជាច្រើន​ដែល​ត្រូវ​យល់​ ដឹង​។ ខ្ញុំ​មិន​ចង់​គិតពី​ការ​មាន​ផ្ទៃពោះ​របស់​ខ្ញុំ​តែ​ក្នុង​លក្ខណះ​ វិទ្យាសាស្ត្រ​តែមួយ​គត់​នោះ​ទេ​។ ដូច្នេះ តើ​ធ្វើ​ដូចម្តេច​ទើប​អាច​រកឃើញ​នូវ​តុល្យភាព​រវាង​អ្វីដែល​ខ្ញុំ​បាន​រៀន​ និង​អ្វី​ដែល​ជា​អារម្មណ៍​របស់​ខ្ញុំ​?
​នៅពេល​ដែល​អ្នក​គិត​អំពី​ការ​មានកូន ការយល់ឃើញ​ជាច្រើន​នឹង​កើតមាន​នៅក្នុង​គំនិត​របស់​អ្នក​។ អ្នកនឹង​ស្រមៃ​ឃើញ​ពី​ភាព​
រីករាយ​នៃ​ការ​ដឹង​ថា​អ្នក​មាន​ផ្ទៃពោះ ហើយ​អ្នកនឹង​គិត​ថា​ការ​មាន​ផ្ទៃពោះ​និង​ការ​សំរាល​នឹង​ប្រព្រឹត្តទៅ​តាម​ បាតុភូតធម្មជាតិ ដែល​ដូច​ទៅ​នឹង​ធម្មជាតិ​និង​ជីវិត​ដែរ​។ ហើយ​អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​សភា​វះ​គតិ​របស់​ស្ត្រី ដែល​បំពេញ​នូវ​ចំណេះដឹង​ដែល​ស្ត្រី​គ្រប់ៗ​រូប​មាន​គ្រប់​ជំនាន់​។ ទាំងនេះ​នឹង​ជួយ​ទ្រទ្រង់​អ្នក​ក្នុង​ដំណើរ​ទៅកាន់​ភាពជា​ម្តាយ​។ តើ​វា​តម្រូវ​ឱ្យ​អ្នករៀបចំ​សម្រាប់​ដំណើរការ​ធម្មជាតិ​ឬ​?
​គ្មាន​វត្ថុ​អ្វី​នៅក្នុង​ ជីវិត​របស់​អ្នក​ដែល​នៅ​ជិត​នឹង​ធម្មជាតិ​ជាង​ការបង្កើត​នៃ​ជីវិត​នោះទេ​។ យើង​ដែល​ជា​អ្នក​តម​សាច់ គោរព​នូវ​អំណាច​របស់​ធម្មជាតិ​នៃ​ដើមកំណើត និង​ដំណើរ​នៃ​ព្រលឹង ដែល​ហៅថា​កំណើត​។ ខ្ញុំ​កោត​ស្ងប់ស្ងែង ចំពោះ​កម្លាំង​សភា​វះ​គតិ​នៃ​រាង្គ​កាយរ​បស់​ស្ត្រី និង​ការអត់ធ្មត់​ចំពោះ​ការ​ពពោះ​និង​ផ្តល់​កំណើត​។​
​ប៉ុន្តែ ដោយសារ​ខ្ញុំ​ធ្លាប់​បាន​ឃើញ​ការ​ផ្តល់​កំណើត​ជាច្រើន ខ្ញុំ​ដឹង​ថា​ស្ថានភាព​ជា​ច្រើន​ក្នុង​សង្គម​ដ៏​ស្មុគស្មាញ ធ្វើឱ្យ​ស្ត្រី​យល់ច្រលំ​ទៅ​នឹង​នឹង​អ្វី​ហៅថា ធម្មជាតិ និង​វិជ្ជាពេទ្យ​។ នៅក្នុង​វប្បធម៌​នាពេល​បច្ចុប្បន្ន​នេះ យើង​មាន​បាន​រួម​បញ្ចូល​ធម្ម​ជាតិ​ទៅក្នុង​ទ្រង់ទ្រាយ​ជាច្រើន​នៃ​ជីវិត​ របស់​យើង ហើយ​យើង​បាន​ជឿថា​យើង​អាច​ធ្វើបាន​តាម​ការចង់​បាន​របស់​យើង ប៉ុន្តែ​ការពិត​ទៅ យើ​យ​មិន​អាច​នោះទេ ហើយក៏​មិន​គួរ​ធ្វើ​ដែរ​។ ការ​ពពោះ​និង​ការ​ផ្តល់​កំណើត​គឺជា​ពេលវេលា​ដែល​ធម្មជាតិ​បានកំនត់​។ ធម្មជាតិ​គឺ​ល្អ​វិសេស​ណាស់ ប៉ុន្តែ​យើង​អាច​នឹង​មិន​ចូល​ចិត្ត​នូវ​គម្រោង​របស់​ធម្មជាតិ​។ មិន​មែន​អ្វី​ទាំងអស់​ដែល​ធម្មជាតិ​ផ្តល់​ឱ្យ​យើង គឺជា​អ្វី​ដែល​យើង​ចង់បាន​នោះទេ ហើយ​នោះ​គឺជា​អ្វី​ដែល​ធ្វើ​យើង​ខ្លាច​។​
​ការ​ធ្វើ​តាម​សភា​វះ​គតិ​ របស់​អ្នក និង​បង្កើន​ចំណេះដឹង​ខាង​វិស័យ​វេជ្ជសាស្ត្រ​នឹង​ជួយ​អ្នក​ឱ្យ​រក​ឃើញ​នូវ​ លំនឹង​សុខភាព​។ អ្នកនឹង​បានដឹង​និង​រៀបចំ​ដោយ​មិន​ចាំបាច់​លប់បំបាត់​នូវ​អ្វី​ដែល​អ្នកដឹង​ យ៉ាងច្បាស់​ថា​ល្អ​សម្រាប់​កូនរ​អ្នក​នោះ​ទេ​។ ខ្ញុំ​ធ្លាប់​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ខ្លះ​បាន​បដិសោធន៍​ចំពោះ​សភាវះគតិ​ របស់​ខ្លួន​ហើយ​ជ្រើស​យក​ជម្រើស​មិនល្អ​ចំពោះ​សុខភាព ដូចជា​ការធ្វើការ​នៅក្នុង​មជ្ឈដ្ឋាន​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​គីមី​, បញ្ឈប់​ការធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​សុខភាព ឬ​ក៏ញុំា​សាច់​ដោយសារ មាន​គេ​ប្រាប់​ថា​វា​ល្អ​សម្រាប់​សុខភាព៕

No comments:

CASINO





MOBILE MAGAZINE