១. និយាយរឿងគ្រប់យ៉ាង៖ ខណៈដែលអ្នកមិនគួរទូរស័ព្ទទៅរកដៃគូមិនឈប់ឈរនោះ អ្នកគួរតែបើកចំហរនិងស្មោះត្រង់ជាមួយគេពីជីវិតរបស់អ្នក។ ចូរនិយាយជាមួយគេពីការព្រួយបារម្ភនិងភាពភ័យខ្លាចរបស់អ្នក ឬគ្រាន់តែនិយាយពីអ្វីដែលបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការណែនាំពីការណាត់ជួបមិនគិតថ្លៃ (FreeDatingAdviceForGuys) ណែនាំឱ្យបម្រុងទុករយៈពេលមួយម៉ោងក្នុងមួយថ្ងៃដើម្បីនៅជាមួយគ្នា ឬយ៉ាងហោចណាស់ក៏និយាយទូរស័ព្ទជាមួយគ្នា។ ព្រោះការសង្កេតរបស់សៀវភៅក្រហម (RedBook) បានឱ្យដឹថា ដៃគូរបស់អ្នកគួរតែមិនមែនកំណត់ត្រឹមតែជាមនុស្សដែលអ្នកស្រឡាញ់នោះ ទេ គេគួរតែជាមិត្តដ៏ល្អបំផុតរបស់អ្នកផងដែរ។ តាមធម្មជាតិ អ្នកទាំងពីរនឹងមានពេលខ្លះដែលឈ្លោះប្រកែកគ្នា។ ការឈ្លោះប្រកែកគ្នានេះអាចធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែ រឹងម៉ាំប្រសិនបើវាត្រូវបានដោះស្រាយឱ្យបានល្អ ដោយការគោរពនូវគំនិតរបស់ដៃគូរបស់អ្នក និងជៀសវាងការបោះកំហឹងឬប្រើពាក្យជេរប្រមាថ។
២. មិនត្រូវកុហកបោកប្រាស់៖ វាហាក់ដូចជាច្បាស់ណាស់ ប៉ុន្តែវានឹងមានចេតនាដែលនឹងគំរាមកំហែងដល់ស្នេហារបស់អ្នក។ ប្រសិនបើអ្នកឬដៃគូរបស់អ្នកមានមន្ទិលសង្ស័យអ្វីមួយ វាអាចនឹងបង្ករឱ្យមានការបញ្ចប់ទំនាក់ទំនងស្នេហារបស់អ្នក។ ការទុកចិត្តគឺជាចំណុចសំខាន់នៃភាពស្និទ្ធស្នាលដ៏ពិតប្រាកដ។ ការទំនាក់ទំនងបង្កើតទៅជាទំនុកចិត្ត ហើយអាចកាន់តែបន្ថែមសុវត្ថិភាពដល់ទំនាក់ទំនងស្នេហារបស់អ្នក។
៣. រក្សាពេលវេលាសម្រាប់ខ្លួនអ្នក៖ ខណៈដែលអ្នកចូលចិត្តចំណាយពេលវេលានៅជាមួយដៃគូរបស់អ្នក ប៉ុន្តែអ្នកមិនគួរតែងតែនៅជាមួយគ្នារហូតនោះទេ។ វាគឺជារឿងល្អក្នុងការចំណាយពេលនៅជាមួយមិត្តភ័ក្តិរបស់ខ្លួននិង ធ្វើអ្វីសម្រាប់ខ្លួនឯង។ អ្នកនឹងមានគោលបំណងផ្ទាល់ខ្លួន អ្នកនឹងចង់ទទួលជោគជ័យក្នុងជីវិត ហើយនិងការងារផ្ទាល់ខ្លួនរបស់អ្នក។ មិនមានភាគីណាមួយដែលគួរពឹងផ្អែកទៅលើភាគីម្ខាងទៀតទាំងស្រុងនោះទេ ។
៤. បង្កើតក្តីស្រម៉ៃជាមួយគ្នា៖ ការស្រមើស្រម៉ៃជាមួយគ្នាអាចជួយធ្វើឱ្យទំនាក់ទំនងកាន់តែរឹងម៉ាំ ឡើង។ ការធ្វើគម្រោងសម្រាប់អនាគតអាចជួយផ្តល់ការណែនាំដល់អ្នកក្នុង ការមើលឃើញអ្វីដែលសំខាន់ផ្សេងទៀតដែលអាចចូលក្នុងជីវិតរបស់អ្នក។ បន្ថែមពីលើនេះទៀត វាអាចបង្កើនភាពស្និទ្ធស្នាល ការទុកចិត្ត និងទំនាក់ទំនង។ អ្នកទាំងពីរនឹងត្រូវប្រឈមមុខនឹងភាពលំបាកធំៗនៅក្នុងជីវិត ប៉ុន្តែអ្នកអាចបង្កើតជីវិតទៅកាន់ជីវិតអាពាហ៍ពិពាហ៍ដ៏រឹងម៉ាំដោយ ការរក្សាការផ្តោតអារម្មណ៍និងការយកចិត្តទុកដាក់ទៅលើក្តីស្រម៉ៃរបស់ អ្នក៕
No comments:
Post a Comment