About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 18, 2012

សម្តី ៩យ៉ាង ដែលអ្នកមិនត្រូវ និយាយទៅកាន់ ចៅហ្វាយនាយ



«មុននឹងនិយាយអ្វីមួយ ត្រូវចេះគិតជាមុន» នេះតែងតែជាទម្លាប់មួយ ដែលល្អសម្រាប់អ្នក ហើយសម្រាប់នៅ កន្លែងធ្វើការវិញនោះ វាកាន់តែសំខាន់ទៅទៀត។ ការនិយាយអ្វីចេញមក ដោយមិនសមគួរទៅកាន់ចៅហ្វាយ របស់អ្នក អាចបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់អាជីពរបស់អ្នក ហើយអ្វីដែលចៅហ្វាយមិនពេញចិត្តនោះ អាចនឹងក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកផងដែរ។
ខាងក្រោមនេះជា ពាក្យសម្តីចំនួន ប្រភេទ ដែលអ្នកមិនគួរនិយាយទៅកាន់ចៅហ្វាយរបស់អ្នកនោះទេ ព្រោះ គេនឹងមិនចូលចិត្តវាទាល់តែសោះ។ ប្រយោគទាំង ៩នោះមានដូចជា៖

. «ខ្ញុំចង់លើកឡើងបញ្ហាមួយ។» អ្នកមិនគួរនិយាយអំពីការដំឡើងប្រាក់ខែ ដោយលើកឡើងអំពីតម្រូវការប្រចាំ ថ្ងៃរបស់អ្នកកើនឡើង ទាំងថ្មីទាំងចាស់ និងអ្វីផ្សេងៗទៀតនោះទេ ព្រោះថា ចៅហ្វាយរបស់អ្នកមិន ដែលខ្វល់ អំពីបញ្ហាហិរញ្ញវត្ថុរបស់អ្នកនោះឡើយ។ ទោះជាយ៉ាងណា ក៏ការលើកទឹកចិត្តនៅមាន លុះត្រាណាតែអ្នកបាន កសាងស្នាដៃណាមួយ ដែលនាំឲ្យស្ថាប័នរបស់អ្នកមានភាពរីកចម្រើន មួយក៏របាយការណ៍ ពីក្នុងក្រុមបង្ហាញ ថា អ្នកពិតជាមនុស្សសកម្ម និងមានប្រសិទ្ធភាពក្នុងការងារនោះ។
. «វាគ្រាន់តែខ្ញុំមិនអាចធ្វើទៅរួច។» ចៅហ្វាយរបស់អ្នក មិនដែលចង់ឮ ពាក្យថា ទេ នោះឡើយ ដូច្នេះអ្វីដែល អ្នកឆ្លើយទៅចៅហ្វាយរបស់អ្នក គឺអ្នកអាចធ្វើបានជានិច្ច។ បើសិនជាអ្នកគិតថា អ្នកត្រូវការពេលវេលាបន្ថែម សម្រាប់សម្រេចការងារនោះ អ្នកអាចប្រាប់ទៅចៅហ្វាយរបស់អ្នកបាន ដូចជា ខ្ញុំមិនអាចបញ្ចប់វានៅថ្ងៃសុក្រ នេះបានទេ រង់ចាំដល់ថ្ងៃចន្ទ ទើបបានសម្រេច អ្នកត្រូវបង្ហាញថា អ្នកចង់ធ្វើការងារនេះឲ្យបានល្អ និងមិនចង់ ផ្តល់បញ្ហាបន្ថែមឲ្យទៅចៅហ្វាយនោះទេ។
. «ខ្ញុំមិនអាចទ្រាំធ្វើការជាមួយ.» ការរអ៊ូររទាំពីគុណវិបត្តិ របស់មិត្តរួមការងាររបស់អ្នក មិនបាននាំឲ្យបុគ្គលិក នោះជួបបញ្ហានោះទេ តែវាបែរជាជះផលអាក្រក់ដល់អ្នកទៅវិញទេ។ ត្រូវចងចាំថា កុំនាំបញ្ហាឈឺក្បាលទាំងនេះ ទៅចៅហ្វាយរបស់អ្នក។ បើសិនជាអ្នកមិនពេញចិត្ត នឹងមិត្តរួមការងារណាម្នាក់ អ្នកអាចគំរាមគេដោយផ្ទាល់តាម វិធីរបស់អ្នក តែត្រូវយកច្បាប់ការងារ និង ក្រុមហ៊ុន មកអះអាង ដើម្បីកែចរិតគេ ដែលអ្នកមិនពេញចិត្ត។ និយាយ រួមទៅ គឺអ្នកធ្វើនេះ ក្នុងន័យទទួលបានប្រសិទ្ធភាពការងារទាំងអស់គ្នា។
. «ខ្ញុំបានជប់លៀងយប់មិញ.. ខ្ញុំសុំផ្អាកវាសិន…» ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចប្រើប្រាស់អ្វីដែល ជំនួយអារម្មណ៍អ្នកឲ្យបានភ្លឺស្វាង ដូចជា ស្ករហឹរ ថ្នាំបន្តក់ភ្នែក មួយក៏កាហ្វេ ជាដើម ក្នុងការបំពេញការងារ នោះតទៅទៀត ដោយអ្នកមិនចាំបាច់លើកយកមូលហេតុថា យប់មិញបានទៅជប់លៀងអ្វីនោះទេ បើទោះបីជា អ្នកបានទៅជាមួយចៅហ្វាយអ្នកក៏ដោយ។ បើសិនជាអ្នកអាចព្យាយាមធ្វើការងារ និងបង្ហាញពីភាព ជាអ្នកអាជីប របស់អ្នកបាន នោះអ្នក នឹង ទទួលបាននូវផលប្រយោជន៍ជាមិនខាន។
. «ប៉ុន្តែខ្ញុំបាន Email ទៅលោកកាលពីសប្តាហ៍មុនហើយ..» ការប្រាប់ចៅហ្វាយរបស់អ្នក អំពីបញ្ហាការផ្ញើ Email មិនបានដោះស្រាយអ្វីចំពោះភាពទទួលខុសត្រូវរបស់អ្នកទាំងអស់ទៅ លើការងារនោះទេ។ ចៅហ្វាយ ទាំងអស់ ស្អប់ខ្លាំងណាស់ ចំពោះការអាកប្បកិរិយា ដែលមិនទទួលខុស និងទម្លាក់កំហុសឲ្យអ្វីផ្សេងទៀត។ អ្នក ត្រូវព្យាយាមដោះស្រាយវាដោយខ្លួនអ្នក ហើយត្រូវធ្វើវារហូតដល់អ្នកទទួលបានការឆ្លើយតបណាមួយនោះអ្នក នឹងមិនចាំបាច់បារម្ភអ្វីទៀតទេ។
. «វាមិនមែនជាកំហុសខ្ញុំទេ» តើអ្នកជាក្មេងអាយុ ៨ឆ្នាំ មួយក៏អ្នកដែលត្រូវទទួលកំហុសទាំងអស់មែន នោះ? ពិតប្រាកដណាស់ អ្នកត្រូវតែព្យាយាមគ្រប់ជំហាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលអ្នកអាចធ្វើ បាន។ ប្រសិនបើអ្នកទទួលការស្តីបន្ទោសខ្លាំងៗ ពីបញ្ហានេះ អ្នកអាចនិយាយថា យើងនឹងទៅរកមូលហេតុពិត នៃបញ្ហានេះ មួយក៏ អ្វីដែលយើងអាចធ្វើបាន គឺត្រូវតែដោះស្រាយវាមែនទេ? ពាក្យសម្តីទាំងនេះ អាចមាន ប្រសិទ្ធភាព ចំពោះអ្នកជាជាងការឆ្លើយថា វាមិនមែនជាកំហុសខ្ញុំទេ..
. «ខ្ញុំអត់ដឹងទេ» ប្រសិនបើចៅហ្វាយរបស់អ្នកសួរអ្នកពីអ្វីដែលអ្នកមិនអាចឆ្លើយរួចនោះ ចម្លើយ ដែលអ្នក ដោះសារមិនមែន ខ្ញុំមិនដឹងទេ នោះទេ។ អ្នកគួរតែឆ្លើយថា ខ្ញុំនឹងព្យាយាម ដើម្បីរកវាឲ្យបាន។
. «ប៉ុន្តែយើង តែងតែធ្វើដោយវិធីនេះតើ…» អ្នកគួរតែគិតថា អ្នកកំពុងតែប្រឈមមុខនឹងចៅហ្វាយនាយ ដែល ត្រូវការគំនិតថ្មីៗ មួយក៏ចង់សាកល្បងពីភាពច្នៃប្រឌិតរបស់អ្នក។ អ្នកគួរតែរៀនបង្កើតនូវអ្វីថ្មី បើទោះជាអ្នក មិនមានជំនាញខាងបង្កើតថ្មីនោះក៏ដោយ ហើយវាមិនមែនជាការខាតបង់អ្វីនោះទេ។ នៅពេលដែលអ្នកចូលរួម កិច្ចប្រជុំបង្កើតគំនិតថ្មី អ្នកគួរតែក្លាយជាមនុស្សម្នាក់ ដែលមានគំនិតថ្មី ដោយកុំមានការភ័យខ្លាចថា គំនិតនោះ ទទួលការសើចចំអក ឬមិនបានការ តែអ្នកត្រូវបង្ហាញថា អ្នកចង់ឲ្យស្ថាប័នមានការរីកចម្រើន។
 «ចាំខ្ញុំនាំលោកទៅជួប…»  អ្នកមិនគួរដើរតួរជាអ្នកផ្គូរផ្គង សម្រាប់ចៅហ្វាយតែមួយរបស់អ្នកទេ ព្រោះថា អ្នក នឹងទទួលបានផលលំបាកជាងផលប្រយោជន៍។ នៅក្នុងសង្គមទំនើប រចនាសម្ព័ន្ធ នៃឋានានុក្រម តែងតែបត់ បែនបានតិចតួចបំផុត ហើយចៅហ្វាយគ្រប់រូបតែងតែចង់បានរបាយការណ៍នានា ដោយផ្ទាល់ទៅកាន់លោក តែម្តង។ បើសិនជាអ្នកជាបុគ្គលិកឆ្នើមនោះ អ្នកត្រូវដោះស្រាយអ្វីគ្រប់យ៉ាងទាំងអស់ មុននឹងបញ្ជូនទៅកាន់ចៅ ហ្វាយរបស់អ្នក៕


No comments:

CASINO





MOBILE MAGAZINE