សារព័ត៌មានបរទេសកាលពីថ្ងៃទី៨ មេសា ផ្សាយឱ្យដឹងថា សៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក បានប្រគល់តំណែងដងខ្លួនធំបំផុតដល់ទន្សាយ «ដារៀស» ពូជ «កុងទីណង់តាល់ ចាយអេន» មានទម្ងន់២៣គីឡូក្រាម ដងខ្លួនប្រវែង១៣២សង្ទីម៉ែត្រ នៅទីក្រុងវ៉ូស្ទ័រ ប្រទេសអង់គ្លេស ។
ម្ចាស់ឯតទគ្គកម្មមុនក៏ជារបស់វាដែរ ដោយក្នុងខែនេះទំហំខ្លួន និងទម្ងន់បានកើនឡើងលើសពីខែមុនទើបគេធ្វើកំណត់ត្រាប្រវត្តិ សាស្ត្រជាថ្មី នៅថ្ងៃទី៨ មេសា ខណៈពេលទន្សាយដារៀស មានអាយុគម្រប់៣ឆ្នាំ និងស្របពេលមានពិធីបុណ្យអ៊ីស្ទ័រ ដោយសត្វទន្សាយជាផ្នែកមួយក្នុងនិមិត្តរូបដ៏សំខាន់ផងដែរ ម្ចាស់ទន្សាយថ្លែងឱ្យដឹងថា «ទន្សាយយក្សមួយក្បាលនេះ អាចស៊ីការ៉ុតក្នុង១ថ្ងៃ១២មើមឯណោះ ។ ក្នុងមួយថ្ងៃចែកចេញជា២លើក ដោយមានពេលខ្លះវាស៊ីផ្លែប៉ោម និងស្ពៃក្តោប ។ ក្រៅពីនេះវាអាចរត់លេងនៅក្នុងសួនប្រសិនបើមិនដេក ជាហេតុធ្វើឱ្យវាមានសុខភាពមាំមួន និងឆាប់ធំ»៕
No comments:
Post a Comment