ស្រ្តីភាគច្រើន នៅពេលត្រូវទៅចូលរួមពិធីផ្សេងៗដូចជា ពិធីជប់ លៀងមង្គលការរមមែងត្រូវតុបតែងផាត់មុខអោយស្រស់ស្អាត ប៉ុន្តែអ្នក ខ្លះមានបញ្ហាត្រង់មិនដឹងថា ត្រូវផាត់មុខបែបណាទើបស្អាត
សមរម្យ ។
ពេលនេះ អ្នកស្រីពេជ្រ ពិសី ម្ចាស់ហាងសម្អាងការពិសីពេជ្រ សូមណែនាំជូនពីវិធី ផាត់មុខដូចខានក្រោម ... ។
ចាប់ផ្តើមដោយការសម្អាតស្បែកមុខ បាញ់ទឹករ៉ែធម្មជាតិ ដើម្បីអោយស្បែកមុខមាន ជាតិសើមបន្ទាប់មកទើបប្រើក្រែមបង្រ្កាបស្បែកមុខ ដើម្បីធ្វើអោយផ្ទៃមុខមានពណ៌
ស្មើគ្នា ។
ប្រើម្សៅស្អិត (ម្សៅទ្រនាប់) ដោយជ្រើសរើសពណ៌អោយសមនឹងស្បែកមុខ រួចលាបលើផ្ទៃមុខចំនួន ៥ចំណុច គឺថ្ងាស ច្រមុះ ចង្កា ថ្ពាល់សងខាងនិងត្របកភ្នែក ។ ហៃឡាយថ៍ (High Light) នៅក្រោមត្របកភែ្នក ការពារមិនអោយឃើញភ្នែកខ្មៅ ។ បើសិនជាមុខអ្នកគួរជ្រើសរើសប្រើ Concealer (ក្រែមបំបាត់ស្នាម) ជំនួសវិញបន្ទាប់មក ផាត់ថ្ពាល់អោយស្រស់ថ្លា ដោយពណ៌ផ្កាឈូកខ្ចីបែបធម្មជាតិ ។
យកម្សៅផាត់មកផាត់លើផ្ទៃមុខរបស់អ្នកអោយសព្វ រួចទើបយកជក់មកបោសអោយ ពេញផ្ទៃមុខការពារមិនអោយមានកម្ទេចម្សៅ ។
គូសចិញ្ចើមអោយស្អាតបែបធម្មជាតិ ដោយខ្មៅដៃពណ៌ត្នោត គូសមិនអោយចុង ចិញ្ចើមធ្លាក់ពេករួចលាបត្របកភ្នែកដោយប្រើពណ៌ដំបូង គឺត្រួយចេក បន្ទាប់មក គឺ ពណ៌ស្លែក្រម៉ៅត្រង់កន្ទុយភ្នែករួចទើបគូសរង្វង់ភ្នែកក្រោមពណ៌ស្លែក្រម៉ៅ ដើម្បីអោយ ឃើញភ្នែកកាន់តែមូលស្អាត ។ បន្ទាប់មក ប្រើម៉ាស្ការ៉ា (Mascara) ជាការស្រេច ។
រង្វង់មាត់ស្រស់ស្អាតបែបធម្មជាតិ ដោយប្រើក្រែមលាបមាត់ពណ៌ខ្ចីៗ ដើម្បីអោយ ឃើញមាត់បែបមនុស្សមានសុខភាពល្អ និងបែបនារីទាន់សម័យ ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment