About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 24, 2012

អាថ៌​កំបាំង​នៅ​ពេល​មានកូន​ភ្លោះ

បើសិន​អ្នក​នឹង​មានកូន​ភ្លោះ​ ហើយ​អ្នក​ខ្វល់​ មិនដឹង​ថា​ត្រូវធ្វើ​អ្វី​ អ្នក​មិនមែន​មាន​តែ​ម្នាក់ឯង​តែ​ទេ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​។​ ស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ​ជា​ច្រើន​ គឺ​មិនដឹង​ឡើយ​ថា​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ពួក​គេ​។​នេះ​មិន​មាន​ន័យ​ ថា​ពួក​គេ​ឬ​អ្នក​មិន​អាច​រៀនសូត្រ​ពី​វា​បាន​ទេ​។​ ដូច្នេះ​ នេះ​
គឺជា​ព័ត៌មាន​ខ្លះៗ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​យល់​ដឹង​តើ​អ្វី​និង​ កើតឡើង​នៅ​ពេល​ដែល​អ្នក​ចង់បាន​កូនភ្លោះ​។​

លេខ​១៖​ អ្នក​អាច​និង​ក្លាយទៅជា​ស្ត្រី​ពពោះ​កូនភ្លោះ​នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ចន្លោះ​អាយុ​៣០​ទៅ៤០​ឆ្នាំ
យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា​កាន់តែ​ចាស់​គឺ​កាន់តែ​ពិបាក​ក្នុង​ការ​មាន ​ផ្ទៃពោះ​ ប៉ុន្តែ​ អាយុ​កាន់តែ​ចាស់​ នឹង​ កើនឡើង​នូវ​ឳ​កាស​មានកូន​ភ្លោះ​ ។​វេជ្ជបណ្ឌិត​ អាប់​ដូ​ឡា​ អាល់​ ខែ​ន​ (Abdulla​ Al-Khan)​ ដែល​ជា​សាស្ត្រាចារ្យ​អា​មេ​រិ​ក​ម្នាក់​ផ្នែក​វេជ្ជសាស្ត្រ​និយាយ​ថា​នៅ​ ពេល​ដែល​អ្នក​អាយុ​២៥​ ៣០​ និង​ ៤០​ឆ្នាំ​ ការ​បញ្ចេញ​នូវ​មេជី​វិត​ញី​របស់​អ្នក​ មានការ​មិន​ទៀងទាត់​ទៀត​នោះ​ទេ​។​បើសិន​អ្នក​មិន​ទៀងទាត់​និង​ ហើយ​ដល់​ពេល​ អ្នក​បញ្ចេញ​អូវុល​ នោះ​អ្នក​ នឹង​អាច​មានការ​បញ្ចេញ​នូវ​មេជី​វិត​ញី​ដល់​ទៅ​ពីរ​ម្តង​ក្នុង​ពេល​តែ​មួយ​។ ​
លេខ​២៖បើសិន​អ្នកមាន​ផ្ទៃពោះ​ភ្លោះ​ អ្នក​នឹង​ត្រូវការ​អាស៊ីត​ហ្វូ​លិ​ក​បន្ថែម

ស្ត្រី​ពពោះ​កូនភ្លោះ​នឹង​ត្រូវការ​អាស៊ីត​ហ្វូ​លិ​ក​បន្ថែម​ដើម្បី​ជួយ​ កាត់​បន្ថយ​នូវ​ការ​សំរាល​ដែល​មានកូន​មាន​អវយវ​:​មិន​ប្រក្រតី​។​លោក​ វេជ្ជបណ្ឌិត​ ម៉ែ​ន​ជូ​ មុង​ហ្គា​(Manju​ Monga)​និង​ លោក​សាស្ត្រាចារ្យ​ ប៊ែ​រ៉ែ​ល​ហ៊ែ​ល​(Berel​ Held)​បាន​និយាយ​ថា​យើង​ណែនាំ​អោយ​ប្រើ​អាស៊ីត​ហ្វូ​លិ​កមួយ​មី​លី​ក្រាម​ ក្នុង​មួយ​ថ្ងៃ​ សំរាប់​ស្ត្រី​ពពោះ​កូនភ្លោះ​និង​០.៤​មី​លី​ក្រាម​ចំពោះ​ស្ត្រី​ពពោះ​កូន​ មួយ​ធម្មតា​។​
លេខ​៣៖​ ស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ​ត្រូវ​ចំនាយពេល​ច្រើន​ នៅ​កន្លែង​ឯកទេស​ខាង​សំរាល កូន
លោក​មុង​ហ្គា​បាន​និយាយ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ​ តំរូវ​អោយ​ត្រួតពិនិត្យ​ច្រើន​ដង​ជាង​​ស្ត្រី​ពពោះ​ធម្មតា​។​ យើង​ត្រូវការ​ធ្វើការ​ថត​អេកូ​ សំរាប់​មើល​ការ​លូតលាស់​របស់​កូនភ្លោះ​ ដើម្បី​ប្រៀបធៀប​និង​ការ​ស្គែ​ន​ រូបរាង​កាយ​និង​ស្គែ​ន​ការ​លូតលាស់​ចំពោះ​កូន​មួយ​ក្នុង​ផ្ទៃ​
ធម្មតា​។
លេខ​បួន​៖​ការ​ក្អួតចង្អោរ​ និង​អាច​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​ដែល​មានកូន​ភ្លោះ

លោក​អាល់​ខែ​ន​បាន​និយាយ​ថា​មូលហេតុ​នៃ​ការ​​ក្អួតចង្អោរ​គឺ​មក​ពី​ការ​ កើនឡើង​នៃ​អ័រម៉ូន​ human​ chorionic​ gonadotropin​។​អ័រម៉ូន​នេះ​ខ្ពស់​ចំពោះ​ស្ត្រី​ដែល​មាន​ពពោះ​កូនភ្លោះ​។​ ដូចនេះ​ ការ​ពពោះ​កូនភ្លោះ​មាន​អត្រា​​ក្អូ​ត​ចង្អោរ​ខ្ពស់​នៅ​ក្នុង​ត្រីមាស​ទី​មួយ ​។​ តើ​អ្វី​ជា​ដំណឹង​ល្អ​?​ ការ​ក្អួតចង្អោរ​និង​ថយ​ចុះ​ក្នុង​រយ​:​ពេល​ពី​១២​ទៅ​១៤​ស​ប្តា​ហ៍​ នៃ​ការ​ពពោះ​ទោះបីជា​ស្ត្រី​ពពោះ​កូនភ្លោះ​ក៏​ដូច​គ្នា​។​​លោក​មុង​ហ្គា​បាន ​និយាយ​ថា​ វា​មិនមែន​ទាំង​អស់នោះ​ទេ​។​ រាល់​ម្តាយ​ដែល​មានកូន​ភ្លោះ​​បាន​ត្អួ​ញ​ប្រាប់​ពី​ការ​ឈឺចាប់​ខ្នង​ ពិបាក​ក្នុង​ការ​គេង​ និង​ ឆ្អល់​ក្តៅ​នៅ​ចុងដង្ហើម​ជាង​ម្តាយ​ដែល​មានកូន​តែ​មួយ​ក្នុង​ផ្ទៃ​។​
លេខ​ប្រាំ​៖​ ការ​ធ្លាក់ឈាម​អាច​កើត​មាន​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​កូនភ្លោះ
លោក​អាល់​ខែ​ន​បាន​និយាយ​ថា​ នៅ​ពេល​ដែល​អ្នកមាន​ធ្លាក់ឈាម​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ អ្នក​អាច​រលូត​កូន​ហើយ​ការ​រលូត​ គឺ​ច្រើន​កើតឡើង​ចំពោះ​ម្តាយ​ដែល​មានកូន​ភ្លោះ​ពីរ​ ភ្លោះ​បី​ និង​កូនភ្លោះ​បួន​ក្នុង​ផ្ទៃ​។​ដូចនេះ​យើង​នឹង​ឃើញ​មាន​ចំការ​ធ្លាក់ឈាម​ ច្រើន​ដង​ជាង​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ ចំពោះ​ ស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ​។​ប៉ុន្តែ​ ការ​ធ្លាក់ឈាម​ដោយ​មិនដឹង​ពី​មូលហេតុ​ ត្រូវ​ប្រកាស​ជា​សញ្ញា​គ្រោះថ្នាក់​ទោះបីជា​ ស្ត្រី​មានកូន​ភ្លោះ​ក៏​ដោយ​។​
លេខ​ប្រាំមួយ​៖​ អ្នក​មិន​មាន​អារម្មណ៍​ថា​កូន​ធាក់​លឿន​ពេល​ជាង​ធម្មតា​ទេ​ ក្នុង​ពេល​ពពោះ​កូនភ្លោះ
លោក​អាល់​ខែ​ន​បាន​និយាយ​ថា​ជា​ទូទៅ​ នៅ​ពេល​ដែល​អ្នក​ មាន​ផ្ទៃពោះ​ កូនភ្លោះ​ ចលនា​​របស់​គភ៌​ អាច​ធ្វើការ​កំនត់សំគាល់​បាន​ នៅ​ក្នុង​ស​ប្តា​ហ៍​ទី​១៨​ទៅ​ដល់​ស​ប្តា​ហ៍​ទៅ​២០​ នៃ​ការ​​ពពោះ​ និង​ ចំពោះ​ស្ត្រី​ដែល​ពពោះ​កូន​តែ​មួយ​ក៏​ដូច​គ្នា​។​នៅ​ពេល​ដែល​ស្ត្រី​ ចាប់ផ្តើម​ មាន​អារម្មណ៍​ថា​គភ៌​កំរើក​ វា​អាស្រ័យ​លើ​ ស្ត្រី​ធ្លាប់​មានកូន​ពី​មុន​។​បើសិន​ អ្នក​ធ្លាប់​មានកូន​​ពី​មុន​ នោះ​អ្នក​នឹង​ដឹង​ពី​ ការ​កំរើក​របស់​កូន​ គឺជា​អ្វី​ ប៉ុន្តែ​បើសិន​ អ្នក​ទើបតែ​មាន​ផ្ទៃពោះ​ជា​លើក​ដំបូង​ នោះ​អ្នក​មិន​អាច​បែងចែក​អោយ​ដាច់​រវាង​ការ​កំរើក​របស់​កូន​ និង​ចលនា​របស់​ពោះវៀន​៕

No comments:

CASINO





MOBILE MAGAZINE