About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 18, 2012

៨ចំនុចដែលសុភាពនារីមិនសូវចូលចិត្ត


មនុស្សគ្រប់គ្នាសុទ្ធតែដឹង​​ថា ខួរក្បាលរបស់​​ស្ត្រី និងខួរក្បាលរបស់បុរស​​មិនដូចគ្នា​​ទេ មានន័យថា ការគិតរបស់មនុស្សស្រី និងការគិតរបស់មនុស្សប្រុសមានលក្ខណៈខុសគ្នា​​​ ជាពិសេសនៅពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរឈានដល់​​ទំនាក់ ទំនងនៃ​​សេចក្តីស្នេហា
មនុស្ស​ប្រុស​សុទ្ធ​តែ​ដូច​គ្នា នារី​ភាគច្រើន​​ដែល​ចូលចិត្ត​និយាយ​ពាក្យ​នេះ ដោយ​សារ​តែ​ពួក​គេ​ធ្លាប់​មាន​បទពិសោធ​ន៍​កាល​ពី​អតី​តកាល​ជាមួយ​និង​ មនុស្ស​ប្រុស​ដែលផ្អែម​តែ​ក្រៅ​ ក្នុង​រលួយ​ស្អុយ ក្បត់​ចិត្ត​ ឬ​បោក​ប្រាស់​ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ពួក​គេ​លែង​ទុក​ចិត្ត​មនុស្ស​ប្រុស​ ហើយ​​​គិត​ថា មនុស្ស​ប្រុស​ទាំង​អស់​​គឺ​សុទ្ធ​តែ​ដូច​គ្នា​
តើ​មនុស្ស​ប្រុស​ទាំងអស់​​គឺ​ពិត​ជា​ដូច​គ្នា​មែន​ឬ ? ចុះ​តើ​ចំណុច​ណា​ខ្លះ​ដែល​បណ្តាល​ឱ្យ​សុភាព​នារី​ស្អប់​ និង​គិត​បែប​នេះ​ ?
អារម្មណ៍​ ជា​ទូទៅ​ សុភាព​នារី​ចូល​ចិត្ត​និយាយ​ដោយ​បើក​ចំហរ​ពី​អារម្មណ៍​របស់​ខ្លួន ជាមួយ​នឹ​ង​មិត្តភក្តិ​​ និង​អ្នក​ដទៃ​​ខណៈ​ពេល​ដែល​សុភាព​បុរ​ស​មិន​ចូល​ចិត្ត​បង្ហាញ​ពី​អារម្មណ៍​ របស់​ពួក​គេ​ឱ្យ​អ្នក​ដទៃ​ដឹង​ ជាពិសេ​ស​ជាមួយ​នឹ​ង​សុភាព​នារី​ ដោយ​ហេតុ​នេះ​បណ្តាល​ឱ្យ​សុភាព​នារី​មាន​ការ​ងឿង​ឆ្ងល់​មិនយល់​​ចិត្ត​របស់​ សុភាព​បុរស​ ហើយ​នេះ​ក៏​ជា​ហេតុ​ដែល​បណ្តាល​ឱ្យ​សុភាព​នារី​ស្អប់មិន​សូវ​ពេញ​ចិត្ត​​សុភាព​បុរស​ផង​ដែរ​
បដិសេធន៍ សុភាព​នារី​ស្អប់​នៅ​ពេល​ដែល​សុភាពបុរស​បដិសេធ​ មិន​យក​ចិត្ត​ទុក​ដាក់​ ឬ​​គ្មាន​ពេល​ទំនេរ​សំរាប់​កំដរ​ពួក​គេ​ ។ ជាទូទៅ​ សុភាព​នារី​ត្រូវ​ការ​អារម្មណ៍​ពិសេស​ដែល​មាន​លក្ខណៈ​កក់​ក្តៅ​ ដូច​នេះ​ហើយ​ពួក​គេ​ចង់​​ឱ្យ​សុភាព​បុរសចាត់​ទុក​​ពួក​គេ​គឺ​ជា​មនុស្ស​ដែល​ សំខាន់​បំផុត
មិត្ត​ភាព សុភាព​នារី​មួ​យ​ចំនួន​មិន​ចូល​ចិត្ត​នៅ​ពេល​ដែល​មិត្ត​ប្រុស​របស់​ខ្លួន​ មាន​ទំនាក់​ទំនងជាមួយ​និង​នារី​ដទៃ​ដូចជា​និយាយគ្នា​​តាម​ទូរស័ព្ទ​​ ឬ​ក៏​ដើរ​លេង​ជាមួយ​នារី​ដទៃ​ជាដើម (ស្រី​ណា​មិន​ប្រចណ្ឌ បើ​ស្រី​មិន​ប្រចណ្ឌ​ ម្ទេស​ក៏​មិន​ហិល​ដែរ​) ពេល​ខ្លះ​ សូម្បី​តែ​មិត្ត​ភក្តិ​ជា​មនុស្ស​ប្រុស​ក៏​សុភាព​នារី​មួយ​ចំនួន​ប្រកាន់​ ខឹង​ដែរ​​ប្រសិន​បើ​មិត្ត​ប្រុស​របស់​ខ្លួន​ចំនាយ​ពេល​វេលា​នៅ​ជាមួយ​មិត្ត​ ភក្តិ​ច្រើន​ជាង​ខ្លួន​
ការ​កុហក​ ជាទូទៅ​ នរណា​ក៏​ស្អប់​ការ​កុហក់​ដែរ ជា​ពិសេស​សុភាព​នារី​ពិត​ជា​ស្អប់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​បុរស​និយាយ​ កុហកខ្លួន​​ ហើយ​​នេះជា​​ចំនុច​ដែល​ធ្វើ​ឱ្យ​សុភាព​នារី​គិត​ថា​​ បុរសទាំង​អស់គឺ​សុទ្ធ​តែ​​ដូច​គ្នា
កខ្វក់​ សុភាព​នារី​ស្អប់​ណាស់​ នៅ​ពេល​ដែល​បុរស​មិន​គិត​ពី​អនាម័យ​ខ្លួន​ប្រាណ​ ជា​ធម្មតា​ សុភាព​នារី​ចូល​ចិត្តបុរស​​ដែល​ចេះ​រៀប​ចំ​ខ្លួន​ប្រាណស្អាត​បាត និង​សមរម្យ
អតីត​មិត្ត​ស្រី​ សុភាព​នារី​ស្អប់​មិត្ត​ប្រុស​របស់​ពួក​គេ​នៅ​ពេល​ដែល​មិត្ត​ប្រុស​ខ្លួន​ និយាយ​អំពី​អតីត​មិត្ត​ស្រី​ ឬ​ក៏ប្រាប់​​ពួកគេថា​​ ធ្លាប់​មាន​មិត្ត​ស្រី​ប៉ុន្មាន​នាក់​ ។​ ការ​និយាយ​រំលឹក​ពី​អតីត​មិត្ត​ស្រី​​គឺ​ជា​ចំនុច​ដែល​សុភាព​នារី​ស្អប់
គោល​ដៅ បុរស​ដែល​សុភាព​នារី​ចូលចិត្ត​ និង​ត្រូវ​ការ​ក្នុង​ឆាក​ជីវិត​នោះ​​គឺ​បុរស​ដែល​មាន​គោល​ដៅ​ច្បាស់លាស់​ ក្នុង​​ឆាក​ជីវិត​ ផ្ទុយ​ទៅវិញ​ បុរស​ដែល​សុភាព​នារី​ស្អប់​ជាង​គេ​នោះ​​គឺ​បុរស​ដែលគ្មាន​​គំរោង​សំរាប់​ អនាគត ជា​ពិសេស​បុរស​ដែល​គ្មាន​ទិស​ដៅ​ច្បាស់​លាស់​ (បើមិន​ច្បាស់​លាស់​​មិន​ដឹង​ពេល​ណា​បាន​រៀប​ការ​ទេ​)
ការ​សង្ស័យ ​​ សុភាព​នារីមិន​ចូលចិត្ត​​បុរស​ដែល​ចូលចិត្ត​សង្ស័យ​ច្រើន​ ហើយ​និង​តាម​ដាននាង​គ្រប់​ពេល​វេលា​នោះ​ទេ​​ពី​ព្រោះ​វា​​អាច​បង្ហាញ​ថា​ នាង​គឺ​ជា​មនុស្ស​ដែល​មិន​គួរ​ឱ្យ​ទុក​ចិត្ត​

No comments:

CASINO





MOBILE MAGAZINE