Tuesday, April 24, 2012
វិធីទាំងប្រាំពីរយ៉ាងក្នុងការរឹតចំណងជាមួយទារកក្នុងផ្ទៃ
ការសិក្សាស្រាវជ្រាវនាពេល ថ្មីៗនេះបានគាំទ្រនឹងអ្វីដែលអ្នកម្តាយទាំងឡាយធ្លាប់មាន ការជឿជាក់ជាយូរមកហើយថា ទារកនៅក្នុងផ្ទៃអាចស្តាប់ឮអ្វីៗដែលកំពុងកើតមាន នៅពិភពខាងក្រៅ។ ទោះបីជាវាហាក់ដូចជាមិនគួរឱ្យជឿ វាមានភស្តុតាងបញ្ជាក់ថា ទារកទាំងនោះអាចចែករំលែកនូវអារម្មណ៍របស់ម្តាយពួកគេបាន។ ជាច្រើនសតវត្សរ៍មកហើយ មានវប្បធម៌ជាច្រើនជឿថា ប្រភេទនៃ
បណ្តាញអារម្មណ៍មួយចំនួន ត្រូវបានបង្កើតឡើងរវាងម្តាយ និង ទារក ហើយ ដោយសារតែមូលហេតុនេះ គឺបានដាស់តឿនអ្នកមា្តយទាំងឡាយឱ្យ រក្សាផ្លូវចិត្ត និងផ្លូវកាយរបស់ពួកគេ ឱ្យបរិសុទ្ធក្នុងអំឡុងពេលនៃការមានគភ៌នេះ។
កាលពី ២៥ឆ្នាំមុន មុខជំនាញថ្មីនៃចិត្តសាស្ត្រមុនសម្រាល មានការរីកដុះដាលឡើង។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី នៃចិត្តសាស្ត្រមុនសម្រាលបានប្រើនូវការយល់ឃើញផ្សេងៗជាច្រើន ចំពោះស្បូន និង បានរកឃើញជាច្រើនអំពីរឿងដែលគួរឱ្យជឿអំពីអបិយជំនឿនេះ។ នៅពេលដែលម្តាយសប្បាយចិត្តនោះទារកក៏សប្បាយចិត្តដែរ ហើយនៅពេលដែលម្តាយមានការខ្វាយខ្វល់ទារកក៏មានអារម្មណ៍ដូចគ្នានោះ ផងដែរ។
១. យល់ពីអ្វីដែលទារកក្នុងផ្ទៃរបស់អ្នកអាចស្តាប់ឮ
ម្តាយដែលបានចូលរួមកម្មវិធីប្រគុំតន្ត្រី បាននិយាយថាទារកក្នុងផ្ទៃរបស់ពួកគេ បានលោតនៅពេលដែលមានសំលេងភ្លាមៗនៃស្គរទាំងនោះប្រគុំឡើង។ ជាការពិត យ៉ាងហោចណាស់ចាប់ពី ២៣សប្តាហ៍មកការស្តាប់របស់ទារក គឺត្រូវបានអភិវឌ្ឍន៍គ្រប់គ្រាន់ដែលអាច ឱ្យគេធ្វើការឆ្លើយតបនឹងសំលេងនៅខាងក្រៅបាន។ អ្នកសិក្សាស្រាវជ្រាវ ពីបាតុភូតមុនសម្រាលជឿថា ចាប់ពីយ៉ាងហោចណាស់រយៈពេល៦ខែ នៃការមានគភ៌មកទារកដែលមិនទាន់កើតគឺអាចដឹង និង អាចទទួលឥទ្ធិពលបានពីអ្វីដែលកើតមាននៅពិភពខាងក្រៅ។ ( ចាប់ពី២៨សប្តាហ៍មក ស្រោមខួរក្បាលគឺមានការលូតលាស់បានគ្រប់គ្រាន់ ដែលអាចឱ្យគេគិតបាន ដែលនេះជាការពិតមួយនៃមូលហេតុទាំងឡាយ ដែលថា ទារកដែលកើតមុនពេលកំណត់ និង អាយុ២៨សប្តាហ៍ អាចជារឿយៗរស់នៅបាន)។ ទារកទាំងនោះហាក់ដូចជាមានភាពរំជើបរំជួលនឹងសំលេងតន្ត្រីរ៉ុក និង ធ្វើការធាក់ពោះម្តាយរបស់គេខ្លាំងៗ នៅពេលពួកគេបានឮវា និងមានសភាពស្ងប់ស្ងាត់ នៅពេលពួកគេស្តាប់ឮតន្ត្រីបែបបុរាណ។ ទោះជាគភ៌ដែលមានអាយុ ៥ខែ ក៏អាចត្រូវបានរកឃើញថា មានត្រចៀកដែលអាចបែកចែកបានពី ប្រភេទនៃតន្ត្រីបានផងដែរ។ នៅក្នុងការសិក្សាមួយរកឃើញថា ទារកអាចមានភាពស្ងប់ស្ងាត់ទៅនឹងសំលេងនៃ Vivaldi ប៉ុន្តែពួកគេបែរជាមានភាពរំជើបរំជួលទៅនឹងសំលេង Beethoven ទៅវិញ។
២. អ្នកត្រូវដឹងថា សំលេងគឺអាចដាស់សតិរបស់គភ៌ដែលមានអាយុ ៦ខែ
ការសិក្សាជាច្រើនក៏បានបង្ហាញផងដែរថា គភ៌ដែលមានអាយុ៦ខែអាចធ្វើចលនារាងកាយរបស់ពួកគេទៅតាមចង្វាក់នៃ សំលេងរបស់ម្តាយពួកគេបាន។ ប្រហែលវាជាភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលទារកមិនទាន់កើតអាចនឹង ត្រូវបង្រៀនឱ្យចេះដឹងពីពេលវេលាដែលគេត្រូវធាក់។ អ្នកស្រាវជ្រាវបានដាស់ឱ្យទារកធាក់ ដោយការបង្កើតសំលេងឮៗ។ បន្ទាប់ពីទារកទាំងនេះសុំានឹងការធាក់ជាមួយនឹងសំលេងនេះហើយ អ្នកស្រាវជ្រាវបានដាក់វត្ថុរំញ័រនៅលើផ្ទៃពោះរបស់ម្តាយ ភ្លាមៗនោះជាមួយនឹងសំលេង។ ភ្លាមៗនោះ ទារកដ៏តូចនិងឆ្លាតវៃទាំងនេះ បានរៀនធាក់ដើម្បីជាការឆ្លើយតបនឹងតែការរំញ័រនេះប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត គឺមានន័យថា ពួកគេបានរៀនភ្ជាប់ទំនាក់ទំនងរវាងសំលេង និង ញាណដឹង។
៣. យល់ពីអ្វីដែលទារកក្នុងផ្ទៃរបស់អ្នក អាចនឹងមានញាណដឹង
ទារកដែលមិនទាន់កើត មិនត្រឹមតែអាចមានប្រតិកម្មតបនឹងសំលេងប៉ុណ្ណោះទេ គេក៏អាចទទួលដឹងបាននូវរសជាតិ និងទស្សនីយន៍ភាពផ្សេងៗគ្នាផងដែរ។ ការបន្ថែមនូវរសជាតិផ្អែមទៅក្នុងទឹកភ្លោះ និង ធ្វើឱ្យគភ៌បង្កើននូវកម្រិតនៃការលេបរបស់គេ រីឯការបន្ថែមនូវសារជាតិជូរនោះទារកនឹងបន្ថយនូវការលេបរបស់គេវិញ ។ ទោះបីជាពួកគេទើបមានអាយុ ៤ខែ ទារកអាចជ្រួញចិញ្ចើម និងញាក់មុខដើម្បីជាការឆ្លើយតបនឹងការទទួលបាននូវបទពិសោធន៍ដែលបាន បង្កើតដោយការដាស់ភ្ញោចនៅខាងក្រៅ។ នៅពេលគភ៌មានអាយុ ៥ខែ គេអាចភ្ញាក់នឹងពន្លឺដែលចាំងព្រិចៗលើផ្ទៃរបស់ម្តាយគេ។
៤. យល់ពីអ្វីដែលទារកក្នុងផ្ទៃរបស់អ្នកអាចនឹងគិត
តើទារកអាចនឹងបង្កើតអាកប្បកិរិយាចំពោះជីវិតគេបានទោះបីជា មុនពេលគេកើតចេញមកឬយ៉ាងណា? អ្នកចិត្តវិទ្យាសិក្សាពីចិត្តសាស្ត្រមុនសម្រាលបានអះអាងថា ពួកគេពិតជាអាចធ្វើដូចនេះបាន។ ប្រសិនបើជាដូច្នេះ តើការគិតរបស់ម្តាយអាចជះឥទ្ធិពលដល់អារម្មណ៍នៃជីវិតរបស់ទារកមិន ទាន់កើតដែរឬទេ? អ្នកសិក្សាស្រាវជ្រាវភាពមុនសម្រាលជឿថា វាពិតជាមានទំនាក់ទំនងរវាងអ្វីដែលម្តាយបានគិត និង អារម្មណ៍របស់ទារកយ៉ាងណា និងចាប់ពីអាយុ ៦ខែ ទារកមិនទាន់កើតអាចចែករំលែកនូវអារម្មណ៍របស់ម្តាយពួកគេតាមរយៈអរ ម៉ូនដែលមានទំនាក់ទំនងនឹងទារក។
៥. ពិចារណាពីឥទ្ធិពលយូរអង្វែងនៃអារម្មណ៍របស់ជីវិតអ្នក
បញ្ហាមួយដែលជាចំណែកនៃការមានវិវាទ នៃការស្រាវជ្រាវសុខភាពមុនសម្រាល គឺជាការសិក្សាពីទំនាក់ទំនងរវាងអារម្មណ៍នៃជីវិតរបស់ម្តាយនៅពេលដែល នាងមានគភ៌ និងបុគ្គលិកលក្ខណៈក្រោយមកទៀតរបស់ទារកនាង។ តើម្តាយដែលមានអារម្មណ៍ខ្វល់ខ្វាយគឺហាក់ដូចជានឹងបង្កើតបាននូវទារក ដែលមានភាពខ្វល់ខ្វាយមែនដែរឬទេ? ការសិក្សាជាច្រើនបានភ្ជាប់អាកប្បកិរិយារបស់ម្តាយទៅនឹង ការរីកលូតលាស់ផ្នែកផ្លូវចិត្តនៃកូន គឺពិតជាបង្ហាញពីដំណើរឆ្ពោះទៅរកភាពខ្វល់ខ្វាយរបស់ម្តាយដែលនឹង បង្កើតនូវកូនដែលមានភាពខ្វល់ខ្វាយផងដែរ។ ពួកគេក៏បានបង្ហាញផងដែរថា ម្តាយដែលមិនសប្បាយចិត្តនឹងការមានគភ៌នេះ និងមិនមានការផ្សារភ្ជាប់នឹងទារករបស់គេនោះគឺហាក់ដូចជាមានកូនដែល នឹងមានបញ្ហាផ្លូវចិត្ត។ ចំណែកឯម្តាយដែលមិនសូវមានភាពខ្វល់ខ្វាយនឹងការមានគភ៌ ដែលទារកទាំងនោះត្រូវបានគេត្រូវការ និងស្រលាញ់នោះ កូនៗរបស់ពួកគេអាចមានសុខភាពផ្លូវចិត្តល្អ។ នៅពេលដែលការសិក្សាបង្ហាញថា ការមានអារម្មណ៍មិនសប្បាយចិត្តក្នុងរយៈពេលខ្លី នឹងអាចដោះស្រាយនូវភាពថប់បារម្ភនេះបានឆាប់រហ័ស ដែលកើតមានរាល់ពេលនៃការមានគភ៌ គឺមិនមានផលប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ទារកទេ។ ការរំខានផ្នែកអារម្មណ៍សំខាន់ៗ និងស្ត្រេសដែលមិនអាចដោះស្រាយបាននៅក្នុងអំឡុងពេលនៃការមានគភ៌ អាចនឹងបណ្តាលឱ្យក្មេងៗទាំងនោះមានបញ្ហា។ ភាពទុក្ខព្រួយខ្លាំងក្លានៃម្តាយ ថែមទាំងអាចធ្វើឱ្យមានការប្រឈមនឹងគ្រោះថ្នាក់នៃការធ្វើឱ្យទារក ឈឺចាប់រាងកាយ ហើយវាក៏អាចមានទំនាក់ទំនងផងដែរជាមួយនឹងការបង្កើនគ្រោះថ្នាក់នៃ ការសម្រាលមុនពេលកំណត់ និងទារកកើតមកមិនគ្រប់គីឡូ។
៦. យល់ពីទំនាក់ទំនងនៃអរម៉ូនស្ត្រេស
តើអ្វីដែលបណ្តាលឱ្យមានទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍នេះ រវាងការគិតរបស់ម្តាយ និងការវិវត្តន៍នៃអត្តចរិតរបស់គភ៌នោះ ? ការពិត អារម្មណ៍របស់ម្តាយ គឺមិនអាចឆ្លងកាត់សុកនោះទេ ប៉ុន្តែអរម៉ូនរបស់នាងគឺអាច។ អ្នកសិក្សាស្រាវជ្រាវជឿថា ម្តាយដែលមានភាពស្ត្រេស ផលិតនូវអរម៉ូននៃស្ត្រេស ជាច្រើនដែលហៅថា catecholamines ដែលត្រូវបានបង្ហាញថា វាមានផលប៉ះពាល់ដល់អារម្មណ៍។ នៅពេលដែល catecholamines ត្រូវបានយកចេញពីសត្វដែលមានភាពតក់ស្លុត និងយកទៅចាក់ក្នុងសត្វផ្សេងទៀត នោះអ្នកដែលទទួលនោះក៏មានសកម្មភាពតក់ស្លុតនេះផងដែរ។ អ្នកវិទ្យាសាស្ត្របានបង្កើតទ្រឹស្តីថា សារជាតិគីមីដែលធ្វើឱ្យមានស្ត្រេសគឺអាចឆ្លងកាត់សុក និង បំភ័យដល់ការវិវត្តន៍របស់ប្រព័ន្ធប្រសាទផងដែរ។ ប្រសិនបើវាកើតមានជារឿយៗគ្រប់គ្រាន់នោះ គភ៌ពិតជាអាចសុំានឹងអារម្មណ៍នៃស្ត្រេសជារុំារ៉ៃនេះ។ ប្រព័ន្ធរៀបចំរបស់គេ នឹងធ្វើប្រតិកម្មតបហួសទៅនឹងកត្តាដាស់តឿននេះ។ ទារកដែលកើតមកដែលមានរួចជាស្រេចនូវប្រព័ន្ធប្រសាទដែលមាន ការរំខាន គឺបង្ហាញនូវការរំខានផ្នែកអារម្មណ៍កាន់តែច្រើន និងមានការឈឺក្រពះ និង ពោះវៀន ។
៧. បង្កើតទារកដែលមានសុខភាពល្អម្នាក់
ទំនួលខុសត្រូវចំពោះសុខភាពផ្លូវកាយ និង ផ្លូវចិត្តគឺជាបន្ទុកដ៏ធ្ងន់ដែលមានទៅលើ ម្តាយដែលមានផ្ទៃពោះដែលតែងតែមានការព្រួយបារម្ភអំពី ការថែរក្សាទារករបស់អ្នកឱ្យមានសុវត្ថិភាពពីពិភពលោកដែលច្របូកច្របល់ នេះ។ នាងមិនត្រឹមតែត្រូវជៀសវាងពីអាហារដែលមានជាតិពុល និងព្យាយាមជៀសវាងពីខ្យល់ដែលមានជាតិពុល ឥលូវនេះនាងត្រូវតែការពារខ្លួនរបស់នាងប្រឆាំងនឹងការគិតដែលអាច បំពុលខ្លួននាងទៀតផង។ អ្នកត្រូវសម្រាក។ ចូរចាប់យកហេតុផលសមស្របដើម្បីបំផ្លាញភាពតានតឹងនៅក្នុងជីវិតអ្នក អ្នកត្រូវចំណាយពេលក្នុងការសម្រាក និងរីករាយជាមួយនឹងអារម្មណ៍វិជ្ជមាន ប៉ុន្តែអ្នកត្រូវយល់ថា វាមានហេតុផលដែលអាចឱ្យអ្នកមានការព្រួយបារម្ភបាន គឺនៅពេលដែលវាជាបញ្ហាផ្លូវចិត្តដែលមានសភាពធ្ងន់ធ្ងរ និងយូរអង្វែងនៅក្នុងអំឡុងពេលនៃការមានគភ៌របស់អ្នក។ ចូរធ្វើអ្វីក៏ដោយដែលអ្នកអាចធ្វើទៅបានដើម្បីប្រាកដបានថា ទារករបស់អ្នកអាចចាប់ផ្តើមបាននូវអារម្មណ៍ដ៏ល្អបំផុតនៅក្នុងជីវិត របស់គេ។ អ្នកត្រូវចងចាំថា អារម្មណ៍ដែលវិជ្ជមាន ឬអវិជ្ជមាន គឺមានសភាពកាន់តែខ្លាំងក្លា ក្នុងអំឡុងពេលនៃការមានគភ៌។ អ្នកត្រូវដោះស្រាយស្ត្រេសនេះឱ្យបានឆាប់រហ័សនៅក្នុងវិធីវិជ្ជមាន។ ចូរស្វែងរកជំនួយពីអ្នកមានជំនាញប្រសិនបើចាំបាច់។ អ្នកអាចនិយាយ ច្រៀងចំរៀង និង ចែករំលែកនូវសេចក្តីស្រលាញ់ជាមួយនឹងទារករបស់អ្នក៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment