សារព័ត៌មានដេលី ម៉េល របស់អង់គ្លេសបានចុះផ្សាយរឿងរ៉ាវកូនភ្លោះមានពណ៌ សម្បុរខុសគ្នាជនជាតិអង់គ្លេស ដោយម្នាក់សម្បុរខ្មៅ និងម្នាក់ទៀតសម្បុរស ជាកូនភ្លោះដ៏កម្រមាននៅក្នុងលោក ។
បច្ចុប្បន្នពួកគេទាំង២នាក់ គឺនាងឃៀន និងនាងរ៉េមី មានអាយុ៧ឆ្នាំហើយ ហើយលោកស្រី ខៃលីហតសុន ជាម្តាយនិយាយថា ពួកគេទាំង២នាក់ មិនដែលសួរថា ហេតុអ្វីទើបមានមុខមាត់ និងស្បែកមិនដូចគ្នាបែបនេះឡើយ ។ ក្មេងស្រីទាំង២ នាក់រៀននៅថ្នាក់ផ្សេងគ្នា និងមានមិត្តភក្តិផ្សេងគ្នា ប៉ុន្តែអ្វីដែលដូចគ្នាគឺពួកគេចូលចិត្តរាំច្រៀងហែល ទឹក និងអានសៀវភៅ ៕
No comments:
Post a Comment