About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 16, 2012

អាវទ្រនាប់ម៉ូដថ្មីជួយបង្កើនទំរង់ដើមទ្រូងរបស់ស្រ្តី

អាវទ្រនាប់ម៉ូដថ្មីជួយបង្កើនទំរង់ដើមទ្រូងរបស់ស្រ្តី
       ស្មាត មេមូរី ប្រា (Smart memory bra) គឺជាអាវទ្រនាប់ដ៏អច្ឆរិយៈ និងជាសមិទ្ធផលធ្វើឲ្យទ្រូងរបស់ស្រ្តីហាក់ដូចជារីកធំនៅពេលពាក់ អាវទ្រនាប់អច្ឆរិយៈពិនិត្យឃើញសីតុណ្ហភាពរាងកាយកើនខ្ពស់ទោះ
បីជាក្នុងហេតុផលអ្វីក៏ដោយ។ប៉ុន្តែថ្វីត្បិតដើមទ្រូងរបស់ស្ត្រីឡើងធំនិងគួរឲ្យចាប់អារម្មណ៍ក៏ដោយ ក៏បច្ចេកវិទ្យានេះអាចធ្វើឲ្យស្រ្តីត្រូវប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកព្រោះអាថ៌កំបាំងនៃដើម ទ្រូងរីកធំធាតុពិតបណ្តាលមកពី ស្មាត មេមូរីប្រា មិនមែនជាសាច់សុដន់ពិតប្រាកដឡើយ។
         អាវទ្រនាប់អច្ឆរិយៈនេះ ផ្សំឡើងពីអេប៉ុងចេញម៉ូដដ៏ពិសេស ដោយផ្ទុករំញោចការចងចាំ ដើម្បីឲ្យមានសីតុណ្ហភាពខ្ពស់ឡើងនៅពេលប៉ះរាងកាយនិងពង្រីកទំហំឬប្តូរសុដន់។ ទោះជាយ៉ាង ណាក៏ដោយអ្នកផលិតជនជាតិ ស្លូវេនៀ បានបញ្ជាក់ថា មិនបានចេញម៉ូដ (ស្មាត មេមូរីប្រា)សំរាប់ គោលបំណងសាងមន្តស្នេហ៍ដ៏ទាក់ទាញដល់ស្រ្តីទេ ប៉ុន្តែត្រូវការអាវទ្រនាប់ដែលបានពាក់ហើយ មានទឹកចិត្តសប្បាយរីករាយ។
         នាងស៊ូសានណា ហ្គ័ររីសេក អ្នកចេញម៉ូដអាវទ្រនាប់ដ៏អច្ឆរិយៈនេះបានបង្ហើបឲ្យដឹងថានៅ ពេលសីតុណ្ហភាពទាបវត្ថុធាតុដើមក្នុងអាវទ្រនាប់មានភាពរឹងបន្តិចបន្តួចប៉ុន្តែនៅពេលពាក់វាវត្ថុ ធាតុដើមនឹងមានភាពទន់ធ្វើឲ្យមានអារម្មណ៍សប្បាយចិត្តក្នុងការពាក់។ក្នុងពេកដែលរាងកាយ របស់អ្នកប្រើប្រាស់មានការផ្លាស់ប្តូរទំហំរបស់អាវទ្រនាប់ក៏ផ្លាស់ប្តូរដែរចំណុចនេះគឺជាគុណ សម្បត្តិដ៏ល្អរបស់អាវទ្រនាប់ (ស្មាត មេមូរីប្រា) ។
         ផលិតផលថ្មីនេះជួយដល់ស្រ្តីដែលជួបប្រទះបញ្ហាទំហំដើមទ្រូង ដោយអាវទ្រនាប់នេះនឹង រីកធំទៅតាមសីតុណ្ហភាពរាងកាយ និងធ្វើឲ្យដើមទ្រូងកាន់តែធំ។
         (ស្មាត មេមូរីប្រា)ទើបតែត្រូវបានដាក់បង្ហាញក្នុងពិធីថតាំងពិពណ៌ឈុតនៅក្នុងទីក្រុងប៉ា- រីសកាលពីពេលថ្មីៗកន្លងមក និងមានគំរោងដាក់លក់នៅទីផ្សារប្រទេសអង់គ្លេសនារដូវក្តៅ នេះដោយអាវទ្រនាប់មួយមានតំលៃ៣០ផោន គឺប្រហែល៤៧ដុល្លា។

No comments:

CASINO





MOBILE MAGAZINE