About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 18, 2012

ប្រេស៊ីល​​រញ្ជួយ​​​ចិត្ត​​​នឹង​​​រឿង​​​នំ​​ស្នូល​​សាច់​​មនុស្ស

ព័ត៌មាន​លំអិត​ពីក្រុម​ស៊ី​សាច់​មនុស្ស​ ត្រូវ​​បាន​ចោទ​​ប្រ​កាន់​​ពី​បទ​​សម្លាប់​​​នារី​ ៥​នាក់ បន្ទាប់​មក​​ស៊ី​សាច់​​ជន​រង​គ្រោះ​ យក​​សាច់​​ទៅ​ចិញ្ច្រាំ​​ធ្វើ​ស្នូល​​នំ​ ធ្វើ​ឲ្យ​​សាធារណៈជន​មានការ​រញ្ជួយចិត្ត​យ៉ាង​ខ្លាំង។

ព័ត៌មាន​ទាំងឡាយ​ពីរឿង​រ៉ាវនេះ ចាប់ផ្តើម​ត្រូវ​បាន​ទម្លាយចេញ​​ដោយ​កាសែត​ Folha de Sao Paulo ក្នុងនោះ​ក៏​មាន​បង្ហាញ​ជា​វិដេអូឃ្លីប​​ក្នុងគេហទំព័រ​របស់​​កាសែត​ផងដែរ កាលពីចុង​សប្តាហ៍​កន្លងទៅ ។ ក្នុង​វីដេអូ Isabel da Silva អាយុ ៥១ឆ្នាំ និយាយថា អ្នកស្រី​ និង​ប្តី រួមជាមួយ Bruna Cristina da Silva អាយុ ២៥ឆ្នាំ ជាមិត្តស្រី​របស់​ប្តី បាន​ស៊ីអស់​សាច់មនុស្ស​ ១០ គីឡូក្រាម ក្នុងរង្វង់​ពេល ៥ ថ្ងៃ នាទីក្រុង​ Garanhuns ។

ការ​បរិភោគ​ សាច់មនុស្ស​ គឺជា​ផ្នែកមួយ​​នៃពិធី​បុណ្យ​សំអាត​ភាពកខ្វក់​របស់និកាយ​សាសនា ដែលពួក​គេ​ចូល​រួម​ ។ និកាយសាសនា​នោះ ត្រូវបាន​ដឹងថា ឈ្មោះ Cartel ។ ពួកទាំង ៣នាក់ នេះ ក្រោយ​ពីសម្លាប់មនុស្ស​ហើយ ក៏បាន​យក​សាច់​របស់​ជន​រងគ្រោះ​មក​បរិភោគ និង​ធ្វើជា​ស្នូលនំ​លក់​តាម​ដងផ្លូវ ។

ពួកអ្នក​ស៊ើបអង្កេត​បាន​ តាមដាន​ក្រុមនេះ ដោយសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​បាត់ខ្លួន​មនុស្ស​ម្នាក់​ បានឲ្យដឹងថា គេបាន​រកឃើញ​ចំណែក​នៃ​សរីរាង្គ​ដែល​នៅសេសសល់​ នៅកន្លែង​របស់​ជន​ល្មើស​ ៣ នាក់ នេះ ស្នាក់នៅ ហើយ​បាន​ចាប់​ខ្លួន​ កាល​ពីថ្ងៃទី​១៣ មេសា កន្លងមក ។

ប្តីរបស់  Da Silva បាន​សរសេរសៀវភៅមួយក្បាល​ មានចំណង​ជើងថា Revelations of a Schizonphrenic ក្នុងនោះ បានរ៉ាយ​រ៉ាប់​លំអិត​ពីការ​ដែលខ្លួន​គេ សម្លាប់​ស្រ្តីម្នាក់ រួច​​របៀ​ប​ប​រិភោគ​​​សាច់​​​របស់​​ជន​​រងគ្រោះ​ ។
មនុស្ស​រាប់​រយនាក់​ ត្រូវបាន​សង្ស័យថា បាន​បរិភោគ​សាច់ត្រគាក និងភ្លៅ របស់ជនរងគ្រោះ ដែលត្រូវបានសម្លាប់ ។ ដើម្បី​បិទបាំង​ទង្វើរនេះ ក្រុម​ជន​ល្មើស​បានច្នៃសាច់​ឲ្យ​ទៅជា​ស្នូលនំ នឹង​ពុំធ្វើឲ្យ​អ្នកទិញ​មានការ​សង្ស័យ​បន្តិចណាឡើយ ។ ប្រភេទនំ​ដែលជនល្មើស​ធ្វើលក់ មាន​ឈ្មោះថា empanadas ។

ករណី​ ដ៏ឃោរឃៅនេះ ចាប់ផ្តើម​ត្រូវ​បាន​​បកអាក្រាត​ គ្រាដែល​ប៉ូលីស​រកឃើញ​សាកសព​របស់ Alexandra Falcao អាយុ ២០ឆ្នាំ និង​ស្រ្តីម្នាក់​ទៀត ដែលពុំទាន់​កំណត់​អត្តសញ្ញាណ​បាន ក្នុង​ទូទឹកកក្នុង​ផ្ទះរបស់ Isabel ។ សាកសព​ស្ទើតែ​ទាំង​អស់​សុទ្ធ​តែត្រូវ​បាន​កប់​ចោល​នៅទីលាន​ខាងក្រោយផ្ទះ​ ហើយ​ក្នុងផ្ទះ​ ប៉ូលីស​ក៏បាន​រកឃើញ​ក្មេងស្រី​ អាយុ ៥ឆ្នាំ និង​យុវតី​ម្នាក់ អាយុ ១៧ឆ្នាំ ត្រូវបាន​ដឹងថា បាត់ខ្លួន​តាំងពី​ឆ្នាំ​២០០៨ មក ។

តាម​មេប៉ូលីស​តំបន់នោះ Wesley Fernandes ឲ្យដឹងថា យុវតី​ ១៧ឆ្នាំ ខាងលើ​ អាច​ជាជន​រងគ្រោះ​បន្ត ហើយ​វិធី​សម្លាប់មនុស្ស​ គឺ​​គេពន្លះ​សាច់​រហូតដល់ស្លាប់ ។ ឈាមរបស់ជនរងគ្រោះ​ នឹងត្រូវ​បាន​លាងសំអាត​ ហើយសរីរាង្គ​មួយផ្នែក គេ​យក​ទៅធ្វើ​ស្នូល​នំ​ empanadas ។

នំដែល​ Isabel Da Silveira លក់​ ត្រូវបានគេ​​ចូលចិត្ត​ ដោយ​គ្រាន់​តែយក​មក​ចុះ​ដល់ដី ត្រូវ​បាន​គេទិញអស់​ភ្លាម ក្នុង១ពព្រិចភ្នែកប៉ុណ្ណោះ ៕

No comments:

CASINO





MOBILE MAGAZINE