ក្រុមហ៊ុនផលិតស្ករកៅស៊ូបានអះអាងថាស្ករកៅស៊ូអាចធ្វើឲ្យ សុដន់ស្រ្តីរីកធំ និង មានរួបរាងល្អ និង ណែនក្បំ។ម្ល៉ោះហើយស្ករ កៅស៊ូក៏ក្លាយជាពេញនិយមបំផុតនៅក្នុងប្រទេសជប៉ុន។ | |
ក្រុមហ៊ុន B2 Up និយាយថា ស្ករកៅស៊ូ Bust-Up របស់ខ្លួននៅពេលយកមកទំពាបី ឬបួនដងនៅក្នុងមួយថ្ងៃ ក៏អាចជួយចរន្តឈាមឲរត់ល្អ កាត់បន្ថយភាពតានតឹងអារម្មណ៍និង ការពារមិនឲឆាប់ចាស់ ។ យោងទៅតាមសេចក្តីរាយការណ៍លម្អិតពីព័ត៌មានប៊ីប៊ីស៊ីបានឲ្យដឹងថាស្ករកៅស៊ូមាន សកម្មភាពយឺតៗក្នុងការបញ្ចេញសារធាតុដែលមាននៅក្នុងសារធាតុចម្រាញ់ចេញពីរុក្ខជាតិ ម្យ៉ាងដែលមានឈ្មោះថា Pueraria mirifica ។ តាមសារធាតុនេះជួយធ្វើឲជាលិកាសាច់ដុំ មានរបៀបរៀបរយល្អ ។ រុក្ខជាតិ Pueraria mirifica ឬហៅម្យ៉ាងទៀតថា Kwao krua គឺជាប្រភេទរុក្ខជាតិមួយ ដែលឃើញមាននៅក្នុងប្រទេស ថៃ និង ភូមា ។ រុក្ខជាតិនេះត្រូវបានពួកកុលសម្ព័ន្ធរស់នៅ តាមភ្នំយកមកប្រើប្រាស់ធ្វើជាឱសថបុរាណព្យាបាលជំងឺ។ ដើមរុក្ខជាតិនេះមានសារធាតុគីមី មួយចំនួនហៅថា phytoestrogens ដែលមានឥទ្ធិពលខ្លាំងក្លាពីព្រោះវាមានរចនាសម្ព័ន្ធគីមី ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងអ័រម៉ូន អឺស្រ្តូជែន(oestrogen) របស់ស្រ្តី។ សារធាតុទាំងនោះ រួមមានmiroestrol និង deoxymiroestrolដែលត្រូវបានគេជឿថាមានឥទ្ធិពលខ្លាំងក្លាពីព្រោះ វាមានរចនាសម្ព័ន្ធគីមីស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងអ័រម៉ូន អឺស្រ្តូជែន(oestrogen)របស់ មនុស្ស។ ក្រុមហ៊ុន B2 Up និយាយថា គឺដោយសារតែឥទ្ធិពលជាតិគីមីទាំងពីរនោះរួមផ្សំជាមួយ ជាតិគីមីទីបីហៅថា phytoestrogen isoflavone ដែលធ្វើឲជាតិកៅស៊ូរបស់វាមានឥទ្ធិពល។ ក្រុមហ៊ុននេះបានដកស្រង់ការពិសោធដោយសាកលវិទ្យាល័យ ជូឡាឡុងកនរបស់ថៃដែល បានរកឃើញថា ការព្យាបាលដោយប្រើរុក្ខជាតិ Pueraria mirificaអាចបង្កើនទំហំសុដន់ រហូតដល់៨០%។ ការស្រាវជ្រាវបន្ថែមទៀតថាដោយប្រទេសអង់គ្លេសបានរកឃើញថា រុក្ខជាតិនេះមានផលប្រយោជន៍ផងដែរចំពោះស្បែក សក់ ព្រមទាំងសុដន់ ។ លោកស្រី គ្លែរ វិល្លៀមសុន (Claire Williamson) នៅមូលនិធិអាហារូបត្ថម្ភអង់គ្លេសបាន និយាយថា ការស្រាវជ្រាវបានបង្ហាញថា សារធាតុ phytoestrogen អាចផ្តល់ប្រយោជន៍ដល់ ស្រ្តីដែលអស់ឈាមរដូវដោយកាត់បន្ថយរោគសញ្ញានៃការអស់ឈាមរដូវហើយក៏អាចមាន ឥទ្ធិពលផងដែរទៅលើកត្តាគ្រោះថ្នាក់សម្រាប់ជំងឺបេះដូង និង ជំងឺពុកឆ្អឹង។ គួរឲចាប់អារម្មណ៍ដែរថា ដោយសារតែចង់ឲ្យមានសុដន់ស្អាតល្អ ស្ត្រីជាច្រើននៅ អង់គ្លេសបានវះកាត់សុដន់របស់ខ្លួន ។ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាស្ទើរតែមាន មនុស្ស ៦ នាក់ក្នុងចំណោមស្រ្តី ១០ នាក់ដែលបាន ឬក៏នឹងធ្វើការវះកាត់កែសម្ផស្សធ្វើការ វះកាត់សុដន់របស់ខ្លួន ។ ការរកឃើញបែបនេះបានមកពី លទ្ធផលនៃការអង្កេត ទៅលើ មនុស្សក្រោម ២.០០០ នាក់សម្រាប់ក្រុមហ៊ុន ហិរញ្ញវត្ថុ Abbey ។ ការអង្កេតនោះបាន រកឃើញថា មនុស្សទាំងអស់នោះបានត្រៀមជាស្រេចដើម្បីខ្ចីប្រាក់ជាមធ្យម ៤.០០០ ផោន (ប្រាក់អង់គ្លេស) ដើម្បីចំណាយទៅលើការវះកាត់កែសម្ផស្ស ។ ក្នុងចំណោមនោះមានស្រ្តី ៥៨% បានសម្រេចធ្វើការវះកាត់បង្កើនទំហំសុដន់ កាត់បន្ថយទំហំសុដន់ ឬក៏ការវះកាត់កែ សុដន់ឲមានរូបរាងល្អ ៕ |
Monday, April 16, 2012
ស្ករកៅស៊ូអាចធ្វើឲសុដន់ស្រ្តីធំ និង ស្អាត
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment