About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 18, 2012

ប្រពន្ធត្រូវសង្រ្គោះប្តីដោយគោលធម៍៥យ៉ាង

ប្តីប្រពន្ធគឺបានបង្កើតចំនងស្នេហានិងគ្នា ដោយការស្រលាញ់ និង គោរពគ្នាទៅវិញទៅមក តាមរយៈចំណងអាពាហ៍ពិពាហ៍តាមមធ្យោបាយណាក៏ដោយ ។ ប៉ុន្តែ ប្តី និង ប្រពន្ធអាចរស់នៅមិនចុះសម្រុង និង គ្នា ឬ ក៏អាចមានការប៉ះទង្គិចគ្នា ដែលបង្កដោយភាគីណាមួយ ។ ដើម្បីបញ្ចៀសបញ្ហានេះ ប្រពន្ធមាននាទីសំរួលបញ្ហានោះ និង នាំសុភមង្គលដល់គ្រួសារ ។ ប្រពន្ធអាចសង្រ្គោះប្តីដោយគោលធម៏៥យ៉ាងដូចខាងក្រោម ៖
១/. ប្រពន្ធត្រូវចាត់ចែងកិច្ចការក្នុងផ្ទះដោយការឈ្លាសវៃ ស្អាតបាត ត្រឹមត្រូវ ល្អឥតខ្ចោះ ។ ការងារក្នុងផ្ទះគឺសំខាន់ណាស់ដើម្បីយកចិត្តប្តី និង បង្កើនសោភ័ណ្ណភាព ។
២/. ប្រពន្ធត្រូវចេះសង្រ្គោះញាតិទាំងពីរខាងយ៉ាងត្រឹមត្រូវ មានខ្លួនជាទីត្រេកអរ នៃញាតិ ។ ការបំពេញចិត្តញាតិទាំងសងខាងបានល្អប្រសើរ នោះធ្វើអោយបញ្ហារវាងញាតិមិត្ត និង ខាងប្តីបានប្រពី ។
៣/. ប្រពន្ធត្រូវស្នោះត្រង់ ត្រឹមត្រូវជានិច្ច ឥតវៀចវេរ ឥតងាករេបែកបែរ នៅតែក្នុងបេះដួងរបស់ស្វាមីជានិច្ច ។ ការស្មោះត្រង់ គឺជំរុញអោយការពេញចិត្តរបស់ប្តី និង នាំអោយប្តីមានការស្រលាញ់បន្ថែមទៀត ។
៤/. ប្រពន្ធត្រូវចេះថែទាំទុកដាក់ទ្រព្យសម្បត្តិ ដែលស្វាមីរកបានមកអោយល្អ ពោលគឺគ្រប់យ៉ាងដែលទាក់ទងនិងទ្រព្យសម្បត្តិទាំងការចំណាយ ដោយសន្សំសំចៃ និង ប្រើប្រាស់អោយមានប្រយោជន៏ ។
៥/. ប្រពន្ធក៏ត្រូវវៃរហ័សរហួន មិនខ្ជិលច្រអូសក្នុងកិច្ចការសព្វគ្រប់ ។
តាមរយៈការសង្រ្គោះរបស់ភរិយាខាងលើ ដែលអាចអោយស្វាមីពេញចិត្ត និង ជឿទុកចិត្តដោយក្តីស្រលាញ់ ។ លើសពីនេះទៀត ការឈ្លោះប្រកែកគ្នាក៏អាចកាត់បន្ថយ ហើយធ្វើអោយគ្រួសារមានភាពស្និទស្នាលច្រើនឡើង និង មានសុភមង្គលទៀតផង ៕

No comments:

CASINO





MOBILE MAGAZINE