About Me

THIS SITE IS UNDER CONSTRUCTION

Thursday, April 19, 2012

ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដ៏​គ្រោះ​ថ្នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​ម្ហូប​អាហារ​ក្នុង​ខេត្ត​ចំនួន​ ​៣ នៃប្រទេសកម្ពុជា

យោង ​តាម​ការ​សិក្សា​មួយ​ដោយ​វិទ្យាស្ថា​ន​អន្តរជាតិ​សំរាប់​សុខភាព​សកល​ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ ​U​N​ ​University​ ​ក្នុង​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​បាន​អោយ​ដឹង​ថា​ ​កំរិត​ខ្ពស់​នៃ​ជាតិ​ពុល​ដែល​គេ​ស្គាល់​ថា​ ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប្រភេទ​ ​Organochlorine​ ​ហៅ​កាត់​ថា​ ​OCPs​ ​នោះ​ ​ត្រូវ​បាន​រក​ឃើញ​លើ​ពពួក​បន្លែ​ ​ត្រី​ ​និង​សាច់​នា​នា​ ​ដែល​មាន​ដាក់​លក់​នៅ​តាម​បណ្តា​ទីផ្សារ​ក្នុង​ខេត្ត​ចំនួន​ ​៣​ ​គឺ​ ​ខេត្ត​កណ្តាល​ ​កំពង់​ចាម​ ​និង​ខេត្ត​ក្រចេះ​។ ​

ការ​សិក្សា​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​នេះ​ ​បាន​នាំ​យក​សំណាក​ម្ហូប​អាហារ​ពី​តាម​បណ្តា​ទីផ្សារ​ក្នុង​ខេត្ត​កណ្តាល​ ​កំពង់​ចាម​ ​និង​ខេត្ត​ក្រចេះ​ ​ដើម្បី​រក​អោយ​ឃើញ​នូវ​កំហាប់​ជាតិ​ថ្នាំ​ ​OCPs​ ​ម្ហូប​អាហារ​ផ្សេង​គ្នា​ ​និង​បាន​វាយ​តំលៃ​ពី​ហានិភ័យ​ចំពោះ​សុខ​ភាព​។​ ​នៅ​ក្នុង​ចំណោម​សំណាក​ដែល​គេ​នាំ​យក​ពី​បណ្តា​ទីផ្សារ​ក្នុង​ខេត្ត​ទាំង​ ​៣​ ​នេះ​ ​បន្លែ​បង្ការ​ ​និង​សាច់​ក្នុង​ខេត្ត​កណ្តាល​មាន​ជាតិ​ថ្នាំ​ ​OCPs​ ​ក្នុង​កំរិត​ខ្ពស់​ជាង​គេ។​​ ការ​សិក្សា​នេះ​បាន​អោយ​ដឹង​ថា​ ​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​កណ្តាល​ ​ប្រឈម​នឹង​ការ​កើត​ជំងឺមហា​រី​​ក​ក្នុង​កំរិត​ខ្ពស់​ជាង​គេ​ ​ដោ​យ​សារ​ការ​បរិភោគ​បន្លែ​ ​និង​សាច់​ត្រី​ដែល​មាន​ជាតិ​ថ្នាំ​ ​OCPs​ ​ចូល​ទៅ​ក្នុង​ខ្លួន​។​

បរិមាណ​ច្រើន​បំផុត​នៃ​ជាតិ​ថ្នាំ​ ​OCPs​ ​ដែល​ត្រូវ​បាន​រក​ឃើញ​គឺ​ជា​ប្រភេទ​សារធាតុ​ ​Dichlorodiphenyl​trichloroethane​ ​ជា​ជាតិ​គីមី​ដ៏​ចម្រូង​ចម្រាស​ម្យ៉ាង​ដែល​គេ​ហៅ​ជា​ទូទៅ​ថា​ ​DDT​  ​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ទូ​ទាំង​ពិភព​លោក​ ​មិន​អោយ​ប្រើ​ប្រាស់​ក្នុង​ផ្នែក​កសិកម្ម​ឡើយ​។​ ​DDT​ ​មាន​បរិមាណ​ ​៦៣​ ភាគ​រយ​នៅ​ក្នុង​សំណាក​ម្ហូប​អាហារ​នៅ​ក្នុង​ខេត្ត​ទាំង​ ​៣​ ​នេះ​។​

​ការ​សិក្សា​នេះ​ ​បាន​អោយ​ដឹង​ទៀត​ថា​ ​ផល​ប៉ះ​ពាល់​ចំបង​របស់​ ​OCPs​ ​ចំពោះ​សុខ​ភាព​មនុស្ស​ ​គឺ​ការ​ពិបាក​ដក​ដង្ហើម​ ​ឈឺ​ក្បាល​ ​ជំងឺ​សរសៃ​ប្រសា​ទ​ ​ឬ​ជំងឺ​ផ្លូវ​ចិត្ត​ ​ក្រហាយ​ស្បែក​ ​និង​ស្រទាប់​ភ្នាស​ជា​លិកា​ ​ជំងឺ​សើ​ស្បែក​ ​ប្រព័ន្ធ​សុំា​ចុះ​ខ្សោយ​ ​រោគ​មហារីក​ ​និង​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ​ផង​ដែរ​។​ ​កំរិត​ជាតិ​ថ្នាំ​ ​OCPs​ ​ក្នុង​ម្ហូប​អាហារ​ក្នុង​ខេត្ត​ទាំង​៣ ​ខាង​លើ​នេះ​ ​គឺ​ខ្ពស់​ជាង​កំរិត​ជាតិ​ថ្នាំ​ ​OCPs​ ​ដែល​គេ​រក​ឃើញ​ក្នុង​ម្ហូប​អាហារ​នៅ​ប្រទេស​វៀតណាម​ទៀត​។​

​លោក​ ​ព្រាប​ ​វីសាតូ​ ​ប្រធាន​ស្តី​ទី​នៃ​នាយក​ដ្ឋាន​ការពារ​ដំណាំ​នៃ​ក្រសួង​កសិកម្ម​បាន​មាន​ ប្រសាសន៍​ថា​ ​បច្ចុប្បន្ន​នេះ​ ​គ្មាន​ច្បាប់​ដែល​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដ៏​ គ្រោះ​ថ្នាក់​នេះ​ឡើយ​ ​ហើយ​បន្ទាប់​ពី​ប្រជាពល​រដ្ឋ​បាន​បរិភោគ​ម្ហូប​អាហារ​ដែល​មាន​ជាតិ​ថ្នាំ​ សម្លាប់​សត្វ​ល្អិត​ដ៏​គ្រោះ​ថ្នាក់​នេះ​ហើយ​ ​ពួក​គេ​អាច​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដូច​ជា​ ​ជំងឺ​មហា​រីក​សួត​ ​ជំងឺ​បេះ​ដូង​ ​ហើយ​ក៏​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​បន្ត​ពូជ​ដូច​ជា​ ​ទារក​កើត​ម​ក​មិន​គ្រប់​លក្ខណៈ​ផង​ដែរ​។​

លោក​ ​កៀម​ ​ម៉ាកា​រ៉ាឌី​ ​ប្រធាន​កម្ម​វិធី​បរិស្ថាន​ ​និង​សុខ​ភាព​នៅ​មជ្ឈ​មណ្ឌល​សិក្សា​ ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ​គ្មាន​ការ​បណ្តុះ​បណ្តាល​ ​ឬ​ការ​ផ្តល់​ពត៌មាន​សំរាប់​ក្រុម​កសិករ​ដែល​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​ សត្វ​ល្អិត​នោះ​ទេ​។​ ​លោក​បាន​បន្ត​ថា ​បណ្តា​ក្រុម​ហ៊ុន​ផលិត​ ​ឬ​លក់​ថ្នាំ​សំលាប់​សត្វ​ល្អិត​មិន​ដែល​បញ្ជាក់​អំពី​ផល​អវិជ្ជ​មាន​ នៃថ្នាំ​សំលាប់​សត្វ​ល្អិត​ដូច​ជា​ថា​ ​តើ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​របស់​ប្រជា​ពលរដ្ឋ​ ឬ​ក៏​ដល់​បរិស្ថាន​យ៉ាង​ណា​ខ្លះ​ឡើយ​។​

No comments:

CASINO





MOBILE MAGAZINE