កាលពីថ្ងៃទី២៨ មេសា នៅខេត្ត Nanning ចិន បានប្រារព្ធធ្វើពិធីបុណ្យ Bikini នៅឧស្យានទឹក Caribbean ។ ក្នុងពិធីបុណ្យដ៏សប្បាយនេះ បានទាក់ទាញស្រ្តីរាប់ពាន់នាក់ចូលរួម ហើយពួកគេបាននាំគ្នាសម្តែង និងបង្ហាញរាងរៅដ៏ស្រស់ស្អាត សិចស៊ី ជាមួយឈុតសម្លៀកបំពាក់ Bikini ក្រៅពីនេះ ក៏មានកម្មវិធីលេង Game ផ្សេងៗផងដែរ ៕
Monday, April 30, 2012
ចំណុច “កំពូល” ដ៏អាថ៌កំបាំងរបស់នារីៗត្រូវបានរកឃើញ!
រាប់សតវត្សមកហើយ ដែលគេពុំទាន់មានភ័ស្តុតាងវះកាត់វេជ្ជសាស្រ្តណា មួយ បង្ហាញពីចំណុច “កំពូល” របស់នារី ថាវាមានពិតប្រាកដ ប៉ុន្តែការស្រាវជ្រាវថ្មីៗបំផុតមួយ ត្រូវបានចុះផ្សាយពីទស្សនាវដ្តី Seual of Medecine បានបញ្ជាក់ថា ចំណុច “កំពូល” គឺមានពិតប្រាកដ ។
ក្មេងស្រីអាយុ១៧ឆ្នាំត្រូវបានមិត្តរួមថ្នាក់ចាប់ដុតទាំងរស់
ប្រទេសចិន៖ ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ឈ្មោះ Zhou Yan ត្រូវបានមិត្តរួមថ្នាក់ចាប់ដុតទាំងរស់
ក្រោយពេលដែលនាងបានសំណើរស្នេហា របស់មិត្តរួមថ្នាក់របស់នាង។ ជនល្មើសជាមិត្តរួម
ថ្នាក់របស់ Zhou Yan ផ្ទាល់ឈ្មោះថា Tao Rukun ជាកូនមន្រ្តីរដ្ឋក្នុងតំបន់ម្នាក់បានចូលទៅក្នុង
បន្ទប់ដេករបស់ក្មេងស្រីរងគ្រោះហើយដុតនាងទាំងរស់។

Sunday, April 29, 2012
សត្វឆ្មារបំពរទារកកំពុងយំអោយគេងលក់យ៉ាងស្កប់ស្កល់
បំពរទារកកំពុងតែយំ រហូតដល់ក្មេងប្រុសនោះបានគេងលក់ស្កប់ស្កល់ទៅវិញ។
សកម្មភាពរវាងសត្វឆ្មារនិងទារកនេះពិតជាមានភាពសិទ្ធស្នាល និងគួរអោយ
ស្រលាញ់ មិនតែប៉ុណ្ណោះសត្វឆ្មារមួយក្បាលនេះ វាប្រហែលជាគិតថា ទារក
នេះគឺជាកូនរបស់វា ក៏ថាបាន ព្រោះតែវាមិនទៅណាឆ្ងាយពីទារកនេះឡើយ៕
គន្លឺះជោគជ័យសម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យ
ដើម្បីផ្តល់ជាចំណេះដឹង ស្តីពីភាពជោគជ័យ សម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យនោះសូមលោកអ្នកធ្វើការអាននូវគន្លឹះមួយចំនួនខាងក្រោមនេះ ហើយចាប់ផ្តើមអនុវត្តទាំងអស់គ្នា នាពេលនេះតែម្តង។
តួនាទីស្វាមី ពេលភរិយាមានផ្ទៃពោះ
បុត្រធីតា គឺជាខ្សែចំណងចងភ្ជាប់សុភមង្គលគ្រួសារ ដែលជាផ្លែផ្កានៃជីវិតស្នេហា និងជីវិតអាពាហ៍ពិពាហ៍។ ដើម្បីឈាន ដល់ការមានបុត្រធីតា កត្ដាដែល គូស្វាមីភរិយា ត្រូវយកចិត្ដទុកដាក់នោះ គឺការថ្នាក់ថ្នមថែរក្សាគ្នាទៅវិញទៅមក ចែករំលែកសុខទុក្ខ រវាងគ្នានឹងគ្នា។ ពេលវេលាមួយដែលស្វាមីភរិយាត្រូវបង្កើនការថ្នាក់ថ្នម ពិសេសនោះគឺអំឡុងពេលមានផ្ទៃពោះ និងក្រោយពីសម្រាល។ ខណៈពេលនោះ ស្ដ្រីជាភរិយាពិតជាត្រូវការជំនួយទាំងកម្លាំងកាយទាំងកម្លាំងចិត្ដ ពីក្រុមគ្រួសារ សំខាន់បំផុតពីបុរសជាស្វាមី។
ដើម្បីទទួលបាន នូវបុត្រធីតាមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវាងវៃ ត្រូវពឹងផ្អែកមួយផ្នែកធំទៅលើសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ដរបស់ស្ដ្រីជាម្ដាយ។ លោកសាស្ដ្រាចារ្យ លាង ច័ន្ធរិទ្ធ អ្នកឯកទេសផ្នែកសម្ភព និងរោគស្ដ្រី និងជាអនុប្រធានមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត បានចូលរួមសម្ភាសន៍ជាមួយទស្សនាវដ្ដីសុខភាពយើង ដើម្បីពន្យល់ពីកត្ដាចាំបាច់មួយចំនួនដែលបុរសជាស្វាមីគួរ តែប្រតិបត្ដិចំពោះភរិយា។ ភរិយាមិនអាចអត់ប្ដីបានទេ ជាស្វាមី និងជាឪពុកដ៏ល្អ គ្មានអ្វីពិបាកក្នុងការប្រពឹត្ដទ្បើយ។ វាអាស្រ័យទៅលើសន្ដានចិត្ដ និងការទទួលខុសត្រូវរបស់ បុរសជាស្វាមីតែប៉ុណ្ណោះ។ ស្ដ្រីសឹងតែ១០០% ទោះបីនៅក្នុងឋានៈណាក៏ដោយ សុទ្ធតែត្រូវការការយកចិត្ដទុកដាក់របស់ស្វាមី ដោយ រាប់តាំងពីប្រការតូចៗទ្បើងទៅ ដូចជាការជួយកិច្ចកាផ្ទះសម្បែង ការចែករំលែកសេចក្ដីសប្បាយ ការជួយគ្នាពេលមានធុរៈ តួយ៉ាង ដូចជាពេលមានជម្ងឺ ពេលពពោះ ពេលសម្រាល ក្រោយពេលសម្រាលជាដើម។ បើស្វាមីទាំងទ្បាយធ្វើបាន គឺវាស្មើគ្រាប់ពេជ្រមាន តម្លៃបំផុតរបស់ស្ដ្រី។ ពេលពពោះ ពេលសម្រាល និងក្រោយពេលសម្រាលកូន ស្ដ្រីត្រូវការជំនួយជាចាំបាច់ពីសំណាក់ក្រុមគ្រួសារ ជាពិសេសពី ស្វាមី។ ក្នុងពេលមានផ្ទៃពោះ ស្ដ្រីតែងតែជួបប្រទះនឹងបញ្ហាចាញ់កូន វិលមុខ ឈឺក្បាល ក្អួតចង្អោរជាដើម។ ការសម្រាលកូន គឺជា ពេលវេលាដែលលំបាកបំផុតក្នុងមួយជីវិតស្ដ្រី។ ក្រោយពេលសម្រាល ស្ដ្រីរិតតែត្រូវការជំនួយទាំងផ្លូវកាយទាំងផ្លូវចិត្ដ ព្រោះពេល នោះស្ដ្រីនៅសរសៃខ្ចីធ្វើអ្វីមិនបានច្រើនទេ។ ស្វាមីល្អត្រូវចេះជួយភរិយា 1. កាតព្វកិច្ចស្វាមីពេលស្ដ្រីពពោះ ៖ ពេលមានផ្ទៃពោះ ស្ដ្រីជាម្ដាយច្រើនមានអាការប្រែប្រួលជាច្រើន ដូចជាប្រព័ន្ធសរសៃខ្លួនប្រាណ មនោសញ្ចេតនាទៅជាឆាប់ខឹង ព្រួយចិត្ដខុសធម្មតា ជាពិសេសសម្រាប់ការមានផ្ទៃពោះជាលើកដំបូង។ ហេតុដូច្នេះ ហើយទើបបុរសជាស្វាមី មានតួនាទីជាអ្នកសម្របសម្រួល ផ្ដល់កម្លាំងចិត្ដ និងពង្រឹងសតិអារម្មណ៍របស់ភរិយា កុំឱ្យមានការព្រួយ បារម្ភ ឬភ័យខ្លាចជាដើម។ ជាពិសេសទៅទៀត អាការហេវហត់អស់កម្លាំងរបស់ភរិយា ត្រូវការការផ្គត់ផ្គង់បំប៉នរាងកាយជាចាំបាច់។ ស្វាមីត្រូវរ៉ាប់រងភារកិច្ចនេះ ដូចជាបង្កអារម្មណ៍ជ្រះថ្លាដើម្បីឱ្យភរិយាខំប្រឹងក្នុងការទទួលទាន អាហារបំប៉នទាំងឡាយ ទោះបីជានាង ដឹងច្បាស់ថាពេលទទួលទានចូលទៅនឹងត្រូវក្អួតចេញមកវិញក៏ដោយ។ ការពោលពាក្យផ្អែមល្ហែមលួងលោម “អូនខំប្រឹងញ៉ាំឱ្យបានច្រើន ដើម្បីកូនរបស់ពួកយើងកើតមកឆ្លាតមានសុខភាពល្អ។ សូមព្យាយាមរំលឹកភរិយាអំពីពេលវេលាដែលត្រូវទៅពិនិត្យផ្ទៃពោះ ឬក៏ លេបថ្នាំតាមវេជ្ជបញ្ជាជាដើម។ សូមចៀសវាងកុំឱ្យភរិយាធ្វើកិច្ចការធ្ងន់ពេក លើកវត្ថុលើសពី១២គីទ្បូក្រាម ឈោងចាប់របស់អ្វីដែល ខ្ពស់ហួសពីដៃ ព្រោះថាបើស្ដ្រីធ្វើការធ្ងន់ក្នុងពេលមានផ្ទៃពោះ អាចមានការពិបាកពេលសម្រាល ឬក៏កើតកូនមិនគ្រប់ខែ អាចមិនគ្រប់ គីទ្បូជាដើម។ ប៉ុន្ដែមិនត្រូវឱ្យភរិយានៅស្ងៀមរហូតទេ លំហាត់ប្រាណ និងការងារស្រាលៗអាចបំបាត់អាការស្ពឹកស្រពន់ ធ្វើឱ្យស្ដ្រី និង ទារកក្នុងផ្ទៃមានសុខភាពល្អ។ ប្រការពិសេសជាងនេះទៅទៀត សូមកុំចម្លងរោគផ្សេងៗឱ្យភរិយា ដូចជាជម្ងឺកាមរោគ ស្វាយប្រមេះ ទាមឡា ជម្ងឺអេដស៍ជាដើម ព្រោះថាបើឪពុកមានជម្ងឺអាចចម្លងទៅឱ្យម្ដាយ ហើយចម្លងបន្ដទៅឱ្យកូនក្នុងផ្ទៃជាបន្ដទៀត។ បើ ស្រឡាញ់កូន សូមថែរក្សាសុខភាពខ្លួនឯង ក៏ដូចជាសុខភាពរបស់ភរិយាដែរ។ 2. កាតព្វកិច្ចស្វាមីពេលសម្រាលកូន ៖ ថ្វីត្បិត តែវាមានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្ដែវត្ដមានរបស់បុរសជាស្វាមីនៅក្បែរគឺពិតជាបានរួមចំណែកសំខាន់ ជាជំនួយឱ្យស្ដ្រីមានកម្លាំងក្នុងការសម្រាល។ ស្ដ្រីនឹងគិតថាស្វាមីរបស់គាត់ពិតជាស្រឡាញ់ និងបារម្ភពីគាត់ ខ្លាំងណាស់។ សូមធ្វើយ៉ាងណាកុំឱ្យភរិយាមានអារម្មណ៍ថាលោកជាប្ដីត្រូវការនាងដើម្បី តែការរួមភេទប៉ុណ្ណោះ។ ស្ដ្រីមួយចំនួនយល់ថា ការស្គាល់សុខទុក្ខភរិយានៅពេលសម្រាល ជាអ្វីដែលនាងចង់បានបំផុតក្នុងមួយជីវិតគូស្រករ។ 3. កាតព្វកិច្ចស្វាមីក្រោយពេលសម្រាលកូន ៖ ភរិយាសរសៃខ្ចីធ្វើអ្វីមិនកើត ស្វាមីដ៏ល្អត្រូវជួយនាងឱ្យបានច្រើន គឺត្រូវទទួលធ្វើការងារសព្វបែបយ៉ាងក្នុងផ្ទះ។ ក្រោយពេលសម្រាល ស្ដ្រីត្រូវការថ្នមខ្លួន ព្រោះបើមិនប្រុងប្រយ័ត្ន អាចបណ្ដាលឱ្យជាទាស់សរសៃ ដែលចាស់ៗនិយមហៅថារោគទាស់ដែលមានការពិបាកព្យាបាល។ ប៉ុន្ដែបច្ចុប្បន្នដោយបញ្ហាជីវភាព បុរសមួយចំនួន ជាពិសេស នៅតាមទីក្រុង មិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំថ្នាក់ថ្នមភរិយាប៉ុន្មានទេ ដោយស្វាមីខ្លះទុកឱ្យភរិយានៅជាមួយសាច់ ញាតិ ដូចជាឪពុកម្ដាយ បងប្អូនជាដើម។ បើមិនបានថ្នាក់ថ្នមផ្លូវកាយ សូមថ្នាក់ថ្នមផ្លូវចិត្ដរបស់នាងផង។ ដំបូន្មានអ្នកជំនាញ ពេលរៀបការ គឺមានបំណងចង់កសាងគ្រួសារ។ ដូចនេះត្រូវខំពង្រឹងស្មារតីទៅវិញទៅមក ជួយដោះស្រាយបញ្ហារួមគ្នា ពុំ ត្រូវមើលបំណាំគ្នាឡើយ។ ត្រូវយល់ថាចាប់ពីថ្ងៃដែលលោកអ្នករៀបការរហូតដល់វ័យចំណាស់ គឺមានរយៈពេលយូរខ្លាំងណាស់ ហេតុនេះលោកអ្នកត្រូវខិតខំកសាងអំពើល្អរវាងគ្នានឹងគ្នា ដើម្បីបន្សល់ទុកនូវគ្រួសារមួយដែលមានការគោរពស្រឡាញ់ និងសុភមង្គល។ សុភមង្គលអាចកើតឡើងបានលុះត្រាតែមានសេចក្ដីស្នេហាខ្ជាប់ខ្ជួន ការព្រមព្រៀងយល់ចិត្ដថ្លើមគ្នា និងយល់អំពីភារកិច្ចជាប្ដីជាប្រពន្ធ រៀងៗខ្លួន៕Saturday, April 28, 2012
ក្មេងស្រីដែលស្រស់ស្អាតឱ្យសម្គាល់មើលម្តាយ
ពាក្យដែលគេពោលថាចង់ដឹងថាក្មេងស្រីពេលធំឡើងមានមុខមាត់
ស្រស់ស្អាត ឬអត់នោះឱ្យមើលស្ត្រីជាម្តាយ។
បើយោងតាមការសិក្សាររូបថតរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវបុរស |
|
ស្នេហាមានប៉ុន្មានប្រភេទ ?
ស្នេហាដែលកើតពីមនុស្សផ្សេងគ្នានឹងតែងមានចរិតដោយឡែក ពីគ្នា។
ជួនកាលវាត្រុវបានគេប្រដូចទៅនឹងខ្យល់ត្រជាក់ក្នុងរាត្រីរដូវ
ក្ដៅពេលខ្លះជាខ្យល់ក្ដៅធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ឆាបឆេះហើយ
មុនការបើកឆាក
កាលឆ្នាំ ២០០៤ ក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ល្បីល្បាយមួយ ឈ្មោះ«Durex »បានបង្ហាញនូវរបាយការណ៍លទ្ធផលក្នុងការស្ទាបស្ទង់ ទៅលើមនុស្ស ៣៥ ម៉ឺននាក់ដែលមកពី បណ្ដាប្រទេស
ទាំង៤១នៅក្នុងពិភពលោកដើម្បីចង់ដឹងថា តើពួកគេចូលចិត្តការបោលអង្អែល មុនបើកឆាកប្រយុទ្ធយ៉ាងដូចម្ដេច?
តើអាចថើបគ្នាបានទេនៅពេលកើតរោគផ្ដាសាយ?
មួយរយៈពេលនេះ អាកាសធាតុហាក់ដូចជាប្រែប្រួលញឹកញាប់
ដូច្នេះគួររក្សាសុខភាពឱ្យបានរឹងមាំ ព្រោះអាកាសធាតុប្រែប្រួលបែប
នេះងាយធ្វើឱ្យកើតមានរោគផ្ដាសាយ។តើលោកអ្នកធ្លាស់សង្ស័យ
អាការប្លែកៗ របស់ម្ដាយមុនពេលសម្រាលកូន
មិនត្រូវមានការព្រួយបារម្ភទេប្រសិនបើមានអាការដូចខាងក្រោម
នេះកើតចំពោះម្ដាយទាំងឡាយមុនសម្រាលពីព្រោះយើងអាចដោះ ស្រាយបញ្ហាអស់ទាំងនោះបានដោយគ្រាន់តែជ្រើសរើសទទួលទាន
អាហារដែលមានគុណប្រយោជមន៍ និង ចៀសវាងអាហារទាស់មួយចំនួនតែប៉ុណ្ណោះ។
នេះកើតចំពោះម្ដាយទាំងឡាយមុនសម្រាលពីព្រោះយើងអាចដោះ ស្រាយបញ្ហាអស់ទាំងនោះបានដោយគ្រាន់តែជ្រើសរើសទទួលទាន
អាហារដែលមានគុណប្រយោជមន៍ និង ចៀសវាងអាហារទាស់មួយចំនួនតែប៉ុណ្ណោះ។
ចំណងចងភ្ជាប់សុភមង្គលគ្រួសារ
បុត្រធីតា
គឺជាខ្សែចំណងចងភ្ជាប់សុភមង្គលគ្រួសារ ដែលជាផ្លែផ្កានៃជីវិតស្នេហា
និងជីវិតអាពាហ៍ពិពាហ៍។ ដើម្បីឈាន ដល់ការមានបុត្រធីតា កត្ដាដែល គូស្វាមីភរិយា
ត្រូវយកចិត្ដទុកដាក់នោះ គឺការថ្នាក់ថ្នមថែរក្សា
Thursday, April 26, 2012
មិត្តល្អមាន 4 យ៉ាងគឺ
- មិត្តមានឧបភារៈ = ចេះជួយដាស់តឿនគ្នា និងអប់រំពេលមិត្តមានការធ្វេសប្រហែល
- មិត្តរួមសុខរួមទុក្ខ = គ្រប់កាលៈទេសៈបែបណាក៏ដោយមិនបោះបង់ចោលមិត្ត
- មិត្តណែនាំប្រយោជន៍ = គឺមិត្តណែនាំធ្វើតែអំពើល្អ អំពើដែលមានប្រយោជន៍
- មិត្តមានទឹកចិត្ត = មិត្តចេះជួយទុក្ខធុរៈគ្នាគ្រាដែលមានអាសន្ន៕
Wednesday, April 25, 2012
អាហារសំរាប់ពេលមានគភ៌
ការញ៉ាំអាហារអោយមានសុខភាពល្អនៅពេលមានគភ៌ គឺជាសំនួរដ៏សំខាន់នៃការជ្រើសរើសប្រភេទអាហារផ្សេងៗជាច្រើនដែល សំបូរទៅដោយសារជាតិបំប៉នចាំបាច់។ ចូរប្រាកដថាអ្នកញុំាផ្លែឈើស្រស់ៗនិងបន្លែអោយបានច្រើន រួមទាំងគ្រាប់ធញ្ញជាតិ ហើយនិងអាហារឆៅដែលអ្នកអាចទទួលយកនូវអាហារសុខភាពដែលមានសារជាតិ ប្រូតេអីន ដូចជាការញុំាសាច់ត្រី, បសុបស្សី និងផលិតផលប្រចាំថៃ្ងដែលមានសារជាតិខ្លាញ់តិច រួមទាំងសាច់ពណ៌ក្រហម និង ស៊ុត។ សាច់ត្រីគឺជាប្រភពដ៏ល្អនៃសារជាតិវីតាមីនបេដប់ពីរ(vitamin B12) និង វីតាមីនអា(vitamin A)
ការមានគភ៌គឺជារឿងធម្មជាតិ
នៅកំឡុងពេលមានផ្ទៃពោះ គឺមានព័ត៌មានទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំជាច្រើនដែលត្រូវយល់ ដឹង។ ខ្ញុំមិនចង់គិតពីការមានផ្ទៃពោះរបស់ខ្ញុំតែក្នុងលក្ខណះ វិទ្យាសាស្ត្រតែមួយគត់នោះទេ។ ដូច្នេះ តើធ្វើដូចម្តេចទើបអាចរកឃើញនូវតុល្យភាពរវាងអ្វីដែលខ្ញុំបានរៀន និងអ្វីដែលជាអារម្មណ៍របស់ខ្ញុំ?
នៅពេលដែលអ្នកគិតអំពីការមានកូន ការយល់ឃើញជាច្រើននឹងកើតមាននៅក្នុងគំនិតរបស់អ្នក។ អ្នកនឹងស្រមៃឃើញពីភាព
តើការឱ្យទារកស្តាប់តន្ត្រីអាចធ្វើឱ្យពួកគេកាន់តែឆ្លាតនិងមានសុខភាពល្អឬទេ?
នៅឆ្នាំ ២០០៤ មានឯកសារមួយដែលបានសរសេរពីអានុភាពរបស់តន្ត្រីទៅលើចរិតទារក។ ការសិក្សានេះបានរកឃើញថា ការដាស់សតិដោយប្រើតន្ត្រីពិតជាបង្ករឱ្យមានការផ្លាស់ប្តូរនៃអត្រា ចង្វាក់បេះដូងនិងចលនារបស់ទារកមែន។ ការសិក្សាផ្សេងទៀតក៏បានព្យាយាមវាយតមលៃថាតើការប៉ះពាល់ទៅសម្លេង តន្ត្រីនៅក្នុងស្បូនអាចធ្វើឱ្យគភ៌ចេះរៀនឬយ៉ាងណា ហើយពួកគេក៏បានរកឃើញលទ្ធផលប្រហាក់ប្រហែលនេះដែរ។
តើស្ត្រីមានគភ៌គេងផ្ងារប៉ះពាល់ដល់ទារកឬ?
នៅពេលដែលស្ត្រីមានគភ៌ ទៅដល់មន្ទីរពេទ្យពេលសម្រាលទារក គ្រូពេទ្យនឹងប្រាប់ស្ត្រីនោះឱ្យគេងផ្អៀងទៅខាងឆ្វេងជាជាងការគេង ផ្ងារ។ មូលហេតុនោះគឺ ប្រសិនបើអ្នកគេងផ្ងារ ទារកអាចនឹងសង្កត់សរសៃឈាមធំក្រោមបេះដូង ដែលឆ្លងកាត់ក្រោមស្បូន។ ក្នុងពេលសម្រាល ការកន្ត្រាក់អាចនឹងកាត់បន្ថយលំហូរឈាមទៅកាន់ទារក និងការសង្កត់លើសរសៃឈាមនោះ នឹងកាន់តែកាត់បន្ថយលំហូរឈាម។
ទារកដែលមានសុខភាពល្អអាច អត់ធន់នឹងស្ថានភាពនេះដោយគ្មានការពិបាកឡើយ ជាពិសេសប្រសិនបើនៅពេលមិនទាន់សម្រាល។ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភក្នុងការគេងផ្ងារនោះទេ៕
Tuesday, April 24, 2012
អាថ៌កំបាំងនៅពេលមានកូនភ្លោះ
បើសិនអ្នកនឹងមានកូនភ្លោះ ហើយអ្នកខ្វល់ មិនដឹងថាត្រូវធ្វើអ្វី អ្នកមិនមែនមានតែម្នាក់ឯងតែទេដែលស្ថិតនៅក្នុងស្ថានភាពនេះ។ ស្ត្រីមានផ្ទៃពោះកូនភ្លោះជាច្រើន គឺមិនដឹងឡើយថាតើនឹងមានអ្វីកើតឡើងចំពោះពួកគេ។នេះមិនមានន័យ ថាពួកគេឬអ្នកមិនអាចរៀនសូត្រពីវាបានទេ។ ដូច្នេះ នេះ
វិធីទាំងប្រាំពីរយ៉ាងក្នុងការរឹតចំណងជាមួយទារកក្នុងផ្ទៃ
ការសិក្សាស្រាវជ្រាវនាពេល ថ្មីៗនេះបានគាំទ្រនឹងអ្វីដែលអ្នកម្តាយទាំងឡាយធ្លាប់មាន ការជឿជាក់ជាយូរមកហើយថា ទារកនៅក្នុងផ្ទៃអាចស្តាប់ឮអ្វីៗដែលកំពុងកើតមាន នៅពិភពខាងក្រៅ។ ទោះបីជាវាហាក់ដូចជាមិនគួរឱ្យជឿ វាមានភស្តុតាងបញ្ជាក់ថា ទារកទាំងនោះអាចចែករំលែកនូវអារម្មណ៍របស់ម្តាយពួកគេបាន។ ជាច្រើនសតវត្សរ៍មកហើយ មានវប្បធម៌ជាច្រើនជឿថា ប្រភេទនៃ
ស្រឡាញ់មនុស្សស្រីដោយរបៀបណា?
ប្រសិនបើបុរសគ្រាន់តែដឹងថា តើវាងាយស្រួលកម្រិតណាក្នុងការធ្វើឱ្យយើងស្រឡាញ់ យើងនឹងមិនមានល្បិចកលដូចដែលមនុស្សច្រើនខ្លាចនោះទេ។ យើងត្រូវការអារម្មណ៍ដែលត្រូវបានគេពេញចិត្ត និងលើសអ្វីៗផ្សេងទៀតនោះគឺ បំណងប្រាថ្នា។ ចូរអានបន្តដើម្បីយល់ឱ្យបានកាន់តែច្បាស់។
ការណែនាំសម្រាប់បុរសក្នុងការសង្គ្រោះទំនាក់ទំនងស្នេហា
អ្នកដែលធ្លាប់មានទំនាក់ទំនងស្នេហា សុទ្ធតែដឹងថា ជម្លោះ ឬបញ្ហាតែងតែកើតមានឡើង។ ប៉ុន្តែបញ្ហាខ្លះ អាចនឹងជាបញ្ហាដែលផ្តល់ផលអាក្រក់ជាងអ្នកដទៃ ហើយអាចនឹងបង្កឱ្យមានការខូចខាតដែលមិនអាចកែប្រែបាន។ ដូច្នេះហើយ វាគឺជារឿងល្អក្នុងការលះបង់អ្វីៗគ្រប់យ៉ាង ដែលអ្នកមានទៅក្នុងទំនាក់ទំនងស្នេហានោះ មុននឹងសម្រេចចិត្តបញ្ឈប់ការព្យាយាមហើយបោះបង់
Monday, April 23, 2012
កុមារនិយាយពីរភាសាមានសមត្ថភាពល្អក្នុងការធ្វើការងារច្រើនក្នុងពេលតែមួយ
ការសិក្សាស្រាវជ្រាវ ថ្មីមួយរកឃើញថា កុមារដែលធំឡើងជាមួយនឹងការនិយាយពីរភាសាមានសមត្ថភាពធ្វើការងារ ច្រើនក្នុងពេលតែមួយល្អជាងកុមារដែលរៀនតែមួយភាសា។
ប៉ុន្តែកុមារដែលចេះពីរភាសាមានសភាពយឺតយ៉ាវក្នុងការរៀនពាក្យ។
ការសិក្សាស្រាវជ្រាវនេះ បានសិក្សាលើកុមារចំនួន ១០៤នាក់ ដែលមានអាយុ ៦ឆ្នាំ ដែលបានប្រៀបធៀបកុមារដែលនិយាយតែភាសាអង់គ្លេសជាមួយនឹងកុមារដែល និយាយពីរភាសាគឺភាសាចិននិងអង់គ្លេស, បារាំងនិងអង់គ្លេស ឬអេស្ប៉ាញនិងអង់គ្លេស។
ភាពជោគជ័យបានមកដោយការប្រើយុទ្ធសាស្ត្រ មិនមែនការស្រមើស្រម៉ៃនោះទេ
ចូរមើលភាពយន្តឬ កម្មវិធីទូរទស្សន៍ហើយស្វែងរកមើលថាតើអ្វីដែលធ្វើឱ្យមនុស្សទទួលបាន ជោគជ័យនិងភាពរីករាយ។ ជាទូទៅ វាច្រើនតែជាសមត្ថភាពឬព្រឹត្តិការណ៍មន្តអាគមន៍ស្ទើរតែទាំងអស់។
ក្នុងជីវិតពិត ភាពខុសគ្នាធំបំផុតរវាងអ្នកដែលទទួលបានជោគជ័យនិងអ្នកដែលបរាជ័យ មិនមែនគួរឱ្យរំភើបឬអាថ៌កំបាំងដូចក្នុងភាពយន្តនោះទេ ប៉ុន្តែវាមានសារសំខាន់ដូចគ្នា។ វាគឺគ្រាន់តែជា
វិធីសរសេជីវប្រវត្តិ (CV ឬ Résumé)
ជីវប្រវត្តិ ដែលភាសាអង់គ្លេសហៅថា Curriculum vitae (CV) ឬហៅម្យ៉ាងទៀតថា résumé ត្រូវបានគេប្រើសម្រាប់រៀបរាប់សង្ខេបពីជីវប្រវត្តិផ្ទាល់ខ្លួន ការអប់រំ ការងារ ឬភាពជោគជ័យនៃចំណេះវិជ្ជា។ តើអ្នកគួរសរសេវាដោយចាប់ផ្តើមពីចំណុចណាមុន?
១. ប្រមូលផ្តុំព័ត៌មានរបស់អ្នក៖ កម្រិតនៃការសិក្សា សញ្ញាប័ត្រ អត្ថបទដែលបានចេញផ្សាយ សៀវភៅនិងអត្ថបទដែលបានសរសេ ជំនាញដែលមាន មុខវិជ្ជាដែលបានបង្រៀន និងរង្វាន់ដែលទទួលបាន។
សុខភាពលិង្គ៖ បញ្ហានិងវិធីថែទាំ
សុខភាពលិង្គគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពរបស់បុរស ហើយវាមានដំណើរការចំពោះសមត្ថភាពរបស់អ្នកក្នុងការបង្កើត និងរក្សាភាពឡើងរឹងរបស់លិង្គ បាញ់ទឹកកាម និងបន្តពូជ។ បញ្ហាលើលិង្គអាចបញ្ជាក់បានអំពីមូលហេតុរបស់វា។ លើសពីនេះទៅទៀត បញ្ហាសុខភាពដែលកំពុងតែកើតឡើងលើលិង្គរបស់អ្នកអាចទាក់ទងនឹង កន្លែងផ្សេងៗទៀតនៃជីវិតរបស់អ្នកបាន និងបង្កអោយទៅជាស្ត្រេស ឬមានបញ្ហាលើទំនាក់ទំនង និងផ្តល់គ្រោះថ្នាក់ដល់ទំនុកចិត្តខ្លួនឯង។ ចូរយល់ដឹងអំពីរោគសញ្ញា នៃបញ្ហារបស់លិង្គ និងអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារដល់សុខភាពលិង្គរបស់អ្នក ។
តើអ្វីខ្លះទៅដែលប៉ះពាល់ដល់សុខភាពរបស់លិង្គ?
យុទ្ធនាការក្រពើ “ពេជឃាត” កំចាត់ពស់ថ្លាន់នៅទ្វីបអាមេរិក
ចំពោះប្រភេទថ្លាន់ភូមាដ៏ធំសម្បើម និងល្មោភស៊ីនោះ មានតែពពួកក្រពើទ្វីពអាមេរិកទេ ទើបត្រូវបានចាត់ទុកជាគូប្រកួត “ស្មើគីឡូ” បំផុត ។
វិធីសាស្ត្ររក្សាស្នេហាយុវវ័យរហូតដល់អាពាហ៍ពិពាហ៍
អ្នក និងមនុស្ស ដែលអ្នកស្រឡាញ់ គឺដូចជា Ken និង Barbie យ៉ាងដូច្នោះដែរ លើកលែងតែអ្នកមិនមែនជាតុក្កតា ហើយទំនាក់ទំនងរបស់អ្នកនឹងស្ថិតស្ថេរបានយូរអង្វែងជាង។
ស្នេហារបស់ក្មេងជំទង់ដោះស្រាយដោយរបៀបណា?
ក្មេងជំទង់ជាច្រើននឹងជួបប្រទះនូវភាពរីករាយ និងបញ្ហាក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ បើទោះបីជាជម្លោះ និងបញ្ហាទាំងនោះហាក់ដូចជាមិនសំខាន់ចំពោះមនុស្សពេញ វ័យ ប៉ុន្តែបញ្ហាទំនាក់ទំនងស្នេហានេះ អាចបង្ករឱ្យមានភាពតានតឹង (ស្ត្រេស) និងការអន់ចិត្តយ៉ាងខ្លាំងចំពោះក្មេងជំទង់។
Thursday, April 19, 2012
ភាពខុសគ្នារវាងប្រពន្ធ និងសង្សារ
បុរសនៅក្នុងពិភពលោកនេះ អ្នកណាក៏មានសង្សារ ឬប្រពន្ធ ជាងនេះទៅទៀតក៏មានបុរស
មួយចំនួនមានប្រពន្ធរួចហើយតែនៅឆ្លៀតឱកាសយកសង្សារមួយ ឬពីរថែមទៀត។ ប្រសិន
មួយចំនួនមានប្រពន្ធរួចហើយតែនៅឆ្លៀតឱកាសយកសង្សារមួយ ឬពីរថែមទៀត។ ប្រសិន
កូនភ្លោះបែកគ្នាអស់រយៈពេល55ឆ្នាំទើបបានជួបគ្នាវិញ
កូនភ្លោះពណ៌សម្បុរខុសគ្នាមានអាយុ7ឆ្នាំ
សារព័ត៌មានដេលី ម៉េល របស់អង់គ្លេសបានចុះផ្សាយរឿងរ៉ាវកូនភ្លោះមានពណ៌ សម្បុរខុសគ្នាជនជាតិអង់គ្លេស ដោយម្នាក់សម្បុរខ្មៅ និងម្នាក់ទៀតសម្បុរស ជាកូនភ្លោះដ៏កម្រមាននៅក្នុងលោក ។
បច្ចុប្បន្នពួកគេទាំង២នាក់ គឺនាងឃៀន និងនាងរ៉េមី មានអាយុ៧ឆ្នាំហើយ ហើយលោកស្រី ខៃលីហតសុន ជាម្តាយនិយាយថា ពួកគេទាំង២នាក់ មិនដែលសួរថា ហេតុអ្វីទើបមានមុខមាត់ និងស្បែកមិនដូចគ្នាបែបនេះឡើយ ។ ក្មេងស្រីទាំង២ នាក់រៀននៅថ្នាក់ផ្សេងគ្នា និងមានមិត្តភក្តិផ្សេងគ្នា ប៉ុន្តែអ្វីដែលដូចគ្នាគឺពួកគេចូលចិត្តរាំច្រៀងហែល ទឹក និងអានសៀវភៅ ៕
សិស្សសាលាតូចៗនៅចិន ស្វែងរកអក្សរតាមរយៈខ្សែកាបរ៉ក
ដើម្បីបានរៀនចេះអក្សរ ប្អូនៗកុមារនៅភូមិ Decun ខេត្ត Guizou ភាគនិរតីប្រទេសចិន ពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវធ្វើដំណើរតាមខ្សែកាបរ៉ក ឆ្លងកាត់ភ្នំ២ ដើម្បីទៅដល់សាលារៀន ។
តាម DailyMail មធ្យោបាយដឹកជញ្ជូនដ៏គ្រោះថ្នាក់នេះ ការពិតទៅ វាជាការរីកចំរើនមួយរបស់ពួកក្មេងៗ ដែលពុំនោះសោត គេត្រូវចំណាយពេល ៥ ម៉ោង ដោយថ្មើជើង ទើបទៅដល់សាលារៀន ។
តាម DailyMail មធ្យោបាយដឹកជញ្ជូនដ៏គ្រោះថ្នាក់នេះ ការពិតទៅ វាជាការរីកចំរើនមួយរបស់ពួកក្មេងៗ ដែលពុំនោះសោត គេត្រូវចំណាយពេល ៥ ម៉ោង ដោយថ្មើជើង ទើបទៅដល់សាលារៀន ។
ថ្នាំសម្លាប់សត្វល្អិតដ៏គ្រោះថ្នាក់ត្រូវបានរកឃើញក្នុងម្ហូបអាហារក្នុងខេត្តចំនួន ៣ នៃប្រទេសកម្ពុជា
យោង តាមការសិក្សាមួយដោយវិទ្យាស្ថានអន្តរជាតិសំរាប់សុខភាពសកល ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យ UN University ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានអោយដឹងថា កំរិតខ្ពស់នៃជាតិពុលដែលគេស្គាល់ថា ជាថ្នាំសម្លាប់សត្វល្អិតប្រភេទ Organochlorine ហៅកាត់ថា OCPs នោះ ត្រូវបានរកឃើញលើពពួកបន្លែ ត្រី និងសាច់នានា ដែលមានដាក់លក់នៅតាមបណ្តាទីផ្សារក្នុងខេត្តចំនួន ៣ គឺ ខេត្តកណ្តាល កំពង់ចាម និងខេត្តក្រចេះ។
ការសិក្សាដែលចេញផ្សាយកាលពីខែកញ្ញានេះ បាននាំយកសំណាកម្ហូបអាហារពីតាមបណ្តាទីផ្សារក្នុងខេត្តកណ្តាល កំពង់ចាម និងខេត្តក្រចេះ ដើម្បីរកអោយឃើញនូវកំហាប់ជាតិថ្នាំ OCPs ម្ហូបអាហារផ្សេងគ្នា និងបានវាយតំលៃពីហានិភ័យចំពោះសុខភាព។ នៅក្នុងចំណោមសំណាកដែលគេនាំយកពីបណ្តាទីផ្សារក្នុងខេត្តទាំង ៣ នេះ បន្លែបង្ការ និងសាច់ក្នុងខេត្តកណ្តាលមានជាតិថ្នាំ OCPs ក្នុងកំរិតខ្ពស់ជាងគេ។ ការសិក្សានេះបានអោយដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកណ្តាល ប្រឈមនឹងការកើតជំងឺមហារីកក្នុងកំរិតខ្ពស់ជាងគេ ដោយសារការបរិភោគបន្លែ និងសាច់ត្រីដែលមានជាតិថ្នាំ OCPs ចូលទៅក្នុងខ្លួន។
បរិមាណច្រើនបំផុតនៃជាតិថ្នាំ OCPs ដែលត្រូវបានរកឃើញគឺជាប្រភេទសារធាតុ Dichlorodiphenyltrichloroethane ជាជាតិគីមីដ៏ចម្រូងចម្រាសម្យ៉ាងដែលគេហៅជាទូទៅថា DDT ដែលត្រូវបានហាមឃាត់នៅទូទាំងពិភពលោក មិនអោយប្រើប្រាស់ក្នុងផ្នែកកសិកម្មឡើយ។ DDT មានបរិមាណ ៦៣ ភាគរយនៅក្នុងសំណាកម្ហូបអាហារនៅក្នុងខេត្តទាំង ៣ នេះ។
ការសិក្សានេះ បានអោយដឹងទៀតថា ផលប៉ះពាល់ចំបងរបស់ OCPs ចំពោះសុខភាពមនុស្ស គឺការពិបាកដកដង្ហើម ឈឺក្បាល ជំងឺសរសៃប្រសាទ ឬជំងឺផ្លូវចិត្ត ក្រហាយស្បែក និងស្រទាប់ភ្នាសជាលិកា ជំងឺសើស្បែក ប្រព័ន្ធសុំាចុះខ្សោយ រោគមហារីក និងប៉ះពាល់ដល់ការបន្តពូជផងដែរ។ កំរិតជាតិថ្នាំ OCPs ក្នុងម្ហូបអាហារក្នុងខេត្តទាំង៣ ខាងលើនេះ គឺខ្ពស់ជាងកំរិតជាតិថ្នាំ OCPs ដែលគេរកឃើញក្នុងម្ហូបអាហារនៅប្រទេសវៀតណាមទៀត។
លោក ព្រាប វីសាតូ ប្រធានស្តីទីនៃនាយកដ្ឋានការពារដំណាំនៃក្រសួងកសិកម្មបានមាន ប្រសាសន៍ថា បច្ចុប្បន្ននេះ គ្មានច្បាប់ដែលហាមឃាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដ៏ គ្រោះថ្នាក់នេះឡើយ ហើយបន្ទាប់ពីប្រជាពលរដ្ឋបានបរិភោគម្ហូបអាហារដែលមានជាតិថ្នាំ សម្លាប់សត្វល្អិតដ៏គ្រោះថ្នាក់នេះហើយ ពួកគេអាចមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺមហារីកសួត ជំងឺបេះដូង ហើយក៏អាចមានផលប៉ះពាល់ដល់ការបន្តពូជដូចជា ទារកកើតមកមិនគ្រប់លក្ខណៈផងដែរ។
លោក កៀម ម៉ាការ៉ាឌី ប្រធានកម្មវិធីបរិស្ថាន និងសុខភាពនៅមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានមានប្រសាសន៍ថា គ្មានការបណ្តុះបណ្តាល ឬការផ្តល់ពត៌មានសំរាប់ក្រុមកសិករដែលប្រើប្រាស់ថ្នាំសម្លាប់ សត្វល្អិតនោះទេ។ លោកបានបន្តថា បណ្តាក្រុមហ៊ុនផលិត ឬលក់ថ្នាំសំលាប់សត្វល្អិតមិនដែលបញ្ជាក់អំពីផលអវិជ្ជមាន នៃថ្នាំសំលាប់សត្វល្អិតដូចជាថា តើវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ឬក៏ដល់បរិស្ថានយ៉ាងណាខ្លះឡើយ។

Wednesday, April 18, 2012
វិធីកាត់បន្ថយ Stress ប្លែកៗ!
សង្គមកាន់តែអភិវឌ្ឍ នោះសម្ពាធការងារ ជីវភាពរបស់មនុស្ស កាន់តែកើនឡើងដែរ។ អាស្រ័យហេតុនេះ ការរំដោះភាពតានតឹង ស្វែងរកភាពបន្ធូរអារម្មណ៍ ក្លាយទៅជាសកម្មភាពមួយ មិនអាចខ្វះបាន។ ក្រោមនេះ ជារូបភាពកាត់បន្ថយ Stress ច្នៃប្រឌិត និងចម្លែកៗ៖
នៅ New Zealand មានល្បែងលេងមួយ ដែលជួយលុបបំបាត់ភាពមួរម៉ៅ សម្ពាធការងារ គឺៈ
ពិធីបុណ្យគោរព...លិង្គ!
អារាម Kanayama នៅ Kawaki ជប៉ុន ជារៀងរាល់និទាឃរដូវនៃឆ្នាំ តែងប្រព្រឹត្តទៅនៃពិធីបុណ្យ Kanamara Matsuri (Festival Of The Steel Phallus - អត្ថន័យដើម គឺពិធីបុណ្យលិង្គដែកថែប) ។ ក្នុងសកម្មភាពបែបប្រពៃណីនេះ របស់របរសែនថ្វាយទាំងអស់ សុទ្ធសឹងបង្ហាញចេញជារូបភាពរបស់ “លិង្គ” ។
បើតាមការនិទានតៗគ្នានោះ ពិធីបុណ្យនេះ ផ្តើមចេញពីពួកស្រ្តីពេស្យា បំណងបួងសួងឲ្យអាទិទេព ជួយពួកគេបានចាកផុតពីជម្ងឺ “សង្គម” ។ ប៉ុន្តែក្រោយមក Kanamara Matsuri មានការវិវត្តន៍ប្រែប្រួល ក្លាយជាពិធីបួងសួងសុំឲ្យមានកូន មានចៅច្រើន ហើយត្រូវបានចាត់ទុកថា សក្ខិសិទ្ធិបំផុតនៅជប៉ុន ។

រឿងរ៉ាវថ្មីៗ នៃករណីបង្ខំផ្លូវភេទ ធ្វើឲ្យរង្គើរ K-Pop
ករណីស៊ើបអង្កេតនាយកក្រុមហ៊ុនកំសាន្ត Open World ដែលបានធ្វើសកម្មភាពចាប់រំលោភ
“ល្បិចជំនួញ” របស់ឈ្មួញអចលនទ្រព្យនៅប្រទេសចិន!
ក្នុងគោលបំណងជំរុញឲ្យអតិថិជន ចំណាយលុយដើម្បីទិញផ្ទះ មជ្ឈដ្ឋានជួញដូរអចលនទ្រព្យប្រទេសចិន បាននឹកឃើញល្បិចកលចម្លែកៗ ដែលក្នុងចំណោមនោះ មានការជួលអ្នកបង្ហាញម៉ូដអូសទាញផងដែរ ។
មជ្ឈដ្ឋានអ្នកជំនួញនៅសៀងហៃ លើកឡើងថា ការប្រើបន្ទប់សំរាប់ដាក់តាំងបង្ហាញ Calatogue ឬ គំរូ
មជ្ឈដ្ឋានអ្នកជំនួញនៅសៀងហៃ លើកឡើងថា ការប្រើបន្ទប់សំរាប់ដាក់តាំងបង្ហាញ Calatogue ឬ គំរូ
ប្រេស៊ីលរញ្ជួយចិត្តនឹងរឿងនំស្នូលសាច់មនុស្ស
ព័ត៌មានលំអិតពីក្រុមស៊ីសាច់មនុស្ស ត្រូវបានចោទប្រកាន់ពីបទសម្លាប់នារី ៥នាក់ បន្ទាប់មកស៊ីសាច់ជនរងគ្រោះ យកសាច់ទៅចិញ្ច្រាំធ្វើស្នូលនំ ធ្វើឲ្យសាធារណៈជនមានការរញ្ជួយចិត្តយ៉ាងខ្លាំង។
ប្រពន្ធត្រូវសង្រ្គោះប្តីដោយគោលធម៍៥យ៉ាង
ប្តីប្រពន្ធគឺបានបង្កើតចំនងស្នេហានិងគ្នា ដោយការស្រលាញ់ និង គោរពគ្នាទៅវិញទៅមក តាមរយៈចំណងអាពាហ៍ពិពាហ៍តាមមធ្យោបាយណាក៏ដោយ ។ ប៉ុន្តែ ប្តី និង ប្រពន្ធអាចរស់នៅមិនចុះសម្រុង និង គ្នា ឬ ក៏អាចមានការប៉ះទង្គិចគ្នា ដែលបង្កដោយភាគីណាមួយ ។ ដើម្បីបញ្ចៀសបញ្ហានេះ ប្រពន្ធមាននាទីសំរួលបញ្ហានោះ និង នាំសុភមង្គលដល់គ្រួសារ ។ ប្រពន្ធអាចសង្រ្គោះប្តីដោយគោលធម៏៥យ៉ាងដូចខាងក្រោម ៖
១/. ប្រពន្ធត្រូវចាត់ចែងកិច្ចការក្នុងផ្ទះដោយការឈ្លាសវៃ ស្អាតបាត ត្រឹមត្រូវ ល្អឥតខ្ចោះ ។ ការងារក្នុងផ្ទះគឺសំខាន់ណាស់ដើម្បីយកចិត្តប្តី និង បង្កើនសោភ័ណ្ណភាព ។
២/. ប្រពន្ធត្រូវចេះសង្រ្គោះញាតិទាំងពីរខាងយ៉ាងត្រឹមត្រូវ មានខ្លួនជាទីត្រេកអរ នៃញាតិ ។ ការបំពេញចិត្តញាតិទាំងសងខាងបានល្អប្រសើរ នោះធ្វើអោយបញ្ហារវាងញាតិមិត្ត និង ខាងប្តីបានប្រពី ។
៣/. ប្រពន្ធត្រូវស្នោះត្រង់ ត្រឹមត្រូវជានិច្ច ឥតវៀចវេរ ឥតងាករេបែកបែរ នៅតែក្នុងបេះដួងរបស់ស្វាមីជានិច្ច ។ ការស្មោះត្រង់ គឺជំរុញអោយការពេញចិត្តរបស់ប្តី និង នាំអោយប្តីមានការស្រលាញ់បន្ថែមទៀត ។
៤/. ប្រពន្ធត្រូវចេះថែទាំទុកដាក់ទ្រព្យសម្បត្តិ ដែលស្វាមីរកបានមកអោយល្អ ពោលគឺគ្រប់យ៉ាងដែលទាក់ទងនិងទ្រព្យសម្បត្តិទាំងការចំណាយ ដោយសន្សំសំចៃ និង ប្រើប្រាស់អោយមានប្រយោជន៏ ។
៥/. ប្រពន្ធក៏ត្រូវវៃរហ័សរហួន មិនខ្ជិលច្រអូសក្នុងកិច្ចការសព្វគ្រប់ ។
តាមរយៈការសង្រ្គោះរបស់ភរិយាខាងលើ ដែលអាចអោយស្វាមីពេញចិត្ត និង ជឿទុកចិត្តដោយក្តីស្រលាញ់ ។ លើសពីនេះទៀត ការឈ្លោះប្រកែកគ្នាក៏អាចកាត់បន្ថយ ហើយធ្វើអោយគ្រួសារមានភាពស្និទស្នាលច្រើនឡើង និង មានសុភមង្គលទៀតផង ៕

គួរអប់រំចិត្ដ ដើម្បីក្ដីសុខ
តាមពុទ្ធភាសិតមួយឃ្លាដែលចែងទុកមក មានសេចក្ដីថា ការហាត់អប់រំចិត្ដដែល " លំបាក " និង
ដែល " ស្រាល " បានហើយ រមែងនឹងធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យគាប់ចិត្ដជាអំពើល្អ ព្រោះថា ជាចិត្ដដែលបាន រម្ងាប់យ៉ាងប្រពៃហើយ ។
- ចិត្ដដែលលំបាក៖
មានន័យថា ចិត្ដជាភាវៈដែលបង្គាប់បញ្ជាបានដោយលំបាកណាស់ ប្រៀបបីដូចជា មនុស្សដែល ឌឺ ចចេស មានៈ ប្រដៅមិនស្ដាប់ចឹង គឺទឹកចិត្ដនោះលំបាកក្នុងការប្រដៅហាត់ពត់លត់ដំ។
- ចិត្ដដែលស្រាល៖
តែងតែធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យទាក់ទាញ ត្រូវចំណុចចិត្ដ មានន័យថា ចិត្ដទន់ជ្រាយ ឆាប់ចុះចាញ់ ងាយចំពោះអារម្មណ៍ ដែលគួរឱ្យប្រាថ្នាពីខាងក្រៅ នៅពេលជួបប្រទះនឹងវត្ថុណា ដែលជាទីត្រូវចិត្ដ គាប់ចិត្ដហើយ វាតែងតែទន់ទោរទៅរកអំណាចអូសទាញនៃវត្ថុទាំងនោះភ្លាម ដោយគ្មាន កម្លាំងរឹងប៉ឹងណាមួយនឹងពិចារណាឱ្យឃើញពីភាពសមគួរ ឬមិនសមគួរឡើយ។
ប៉ុន្ដែមិនថាចិត្ដជាភាវៈដែលលំបាកគ្រប់គ្រងឬទន់ជ្រាយប៉ុណ្ណាទេអ្នកដែលមានបញ្ញានៅតែអាច ដែល " ស្រាល " បានហើយ រមែងនឹងធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យគាប់ចិត្ដជាអំពើល្អ ព្រោះថា ជាចិត្ដដែលបាន រម្ងាប់យ៉ាងប្រពៃហើយ ។
- ចិត្ដដែលលំបាក៖
មានន័យថា ចិត្ដជាភាវៈដែលបង្គាប់បញ្ជាបានដោយលំបាកណាស់ ប្រៀបបីដូចជា មនុស្សដែល ឌឺ ចចេស មានៈ ប្រដៅមិនស្ដាប់ចឹង គឺទឹកចិត្ដនោះលំបាកក្នុងការប្រដៅហាត់ពត់លត់ដំ។
- ចិត្ដដែលស្រាល៖
តែងតែធ្លាក់ទៅក្នុងអារម្មណ៍ដែលគួរឱ្យទាក់ទាញ ត្រូវចំណុចចិត្ដ មានន័យថា ចិត្ដទន់ជ្រាយ ឆាប់ចុះចាញ់ ងាយចំពោះអារម្មណ៍ ដែលគួរឱ្យប្រាថ្នាពីខាងក្រៅ នៅពេលជួបប្រទះនឹងវត្ថុណា ដែលជាទីត្រូវចិត្ដ គាប់ចិត្ដហើយ វាតែងតែទន់ទោរទៅរកអំណាចអូសទាញនៃវត្ថុទាំងនោះភ្លាម ដោយគ្មាន កម្លាំងរឹងប៉ឹងណាមួយនឹងពិចារណាឱ្យឃើញពីភាពសមគួរ ឬមិនសមគួរឡើយ។
ដោះស្រាយបាន អាចបង្ក្គាប់សង្កត់ចិត្ដរបស់ខ្លួនឯងបាន អាចប្រែចិត្ដពីទន់ជ្រាយ ទៅជារឹងប៉ឹងបាន គួរជាទីទុកចិត្ដ សំខាន់ស្ថិតនៅត្រង់ថា ត្រូវមានបញ្ញាគ្រប់គ្រាន់ ជួយជំរុញឱ្យប្រព្រឹត្ដទៅ ទើបជម្នះលើទឹកចិត្ដមានៈរឹងរូសនោះបាន ចុងក្រោយអ្នកប្រាកដជារកឃើញនូវសេចក្ដីសុខសាន្ដ ដែលខ្លួនប៉ងប្រាថ្នា ៕
៨ចំនុចដែលសុភាពនារីមិនសូវចូលចិត្ត
មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា ខួរក្បាលរបស់ស្ត្រី និងខួរក្បាលរបស់បុរសមិនដូចគ្នាទេ ។ មានន័យថា ការគិតរបស់មនុស្សស្រី និងការគិតរបស់មនុស្សប្រុសមានលក្ខណៈខុសគ្នា ជាពិសេសនៅពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរឈានដល់ទំនាក់ ទំនងនៃសេចក្តីស្នេហា ។
“មនុស្សប្រុសសុទ្ធតែដូចគ្នា” នារីភាគច្រើនដែលចូលចិត្តនិយាយពាក្យនេះ ដោយសារតែពួកគេធ្លាប់មានបទពិសោធន៍កាលពីអតីតកាលជាមួយនិង មនុស្សប្រុសដែលផ្អែមតែក្រៅ ក្នុងរលួយស្អុយ ក្បត់ចិត្ត ឬបោកប្រាស់ ហើយនេះក៏ជាមូលហេតុដែលបណ្តាលឱ្យពួកគេលែងទុកចិត្តមនុស្សប្រុស ហើយគិតថា មនុស្សប្រុសទាំងអស់គឺសុទ្ធតែដូចគ្នា ។
តើមនុស្សប្រុសទាំងអស់គឺពិតជាដូចគ្នាមែនឬ ? ចុះតើចំណុចណាខ្លះដែលបណ្តាលឱ្យសុភាពនារីស្អប់ និងគិតបែបនេះ ?
អារម្មណ៍ ៖ ជាទូទៅ សុភាពនារីចូលចិត្តនិយាយដោយបើកចំហរពីអារម្មណ៍របស់ខ្លួន ជាមួយនឹងមិត្តភក្តិ និងអ្នកដទៃខណៈពេលដែលសុភាពបុរសមិនចូលចិត្តបង្ហាញពីអារម្មណ៍ របស់ពួកគេឱ្យអ្នកដទៃដឹង ជាពិសេសជាមួយនឹងសុភាពនារី ។ ដោយហេតុនេះបណ្តាលឱ្យសុភាពនារីមានការងឿងឆ្ងល់មិនយល់ចិត្តរបស់ សុភាពបុរស ហើយនេះក៏ជាហេតុដែលបណ្តាលឱ្យសុភាពនារីស្អប់មិនសូវពេញចិត្តសុភាពបុរសផងដែរ ។
បដិសេធន៍ ៖ សុភាពនារីស្អប់នៅពេលដែលសុភាពបុរសបដិសេធ មិនយកចិត្តទុកដាក់ ឬគ្មានពេលទំនេរសំរាប់កំដរពួកគេ ។ ជាទូទៅ សុភាពនារីត្រូវការអារម្មណ៍ពិសេសដែលមានលក្ខណៈកក់ក្តៅ ដូចនេះហើយពួកគេចង់ឱ្យសុភាពបុរសចាត់ទុកពួកគេគឺជាមនុស្សដែល សំខាន់បំផុត ។
មិត្តភាព ៖ សុភាពនារីមួយចំនួនមិនចូលចិត្តនៅពេលដែលមិត្តប្រុសរបស់ខ្លួន មានទំនាក់ទំនងជាមួយនិងនារីដទៃដូចជានិយាយគ្នាតាមទូរស័ព្ទ ឬក៏ដើរលេងជាមួយនារីដទៃជាដើម (ស្រីណាមិនប្រចណ្ឌ បើស្រីមិនប្រចណ្ឌ ម្ទេសក៏មិនហិលដែរ) ។ ពេលខ្លះ សូម្បីតែមិត្តភក្តិជាមនុស្សប្រុសក៏សុភាពនារីមួយចំនួនប្រកាន់ ខឹងដែរប្រសិនបើមិត្តប្រុសរបស់ខ្លួនចំនាយពេលវេលានៅជាមួយមិត្ត ភក្តិច្រើនជាងខ្លួន ។
ការកុហក ៖ ជាទូទៅ នរណាក៏ស្អប់ការកុហក់ដែរ ជាពិសេសសុភាពនារីពិតជាស្អប់ខ្លាំងណាស់នៅពេលដែលបុរសនិយាយ កុហកខ្លួន ហើយនេះជាចំនុចដែលធ្វើឱ្យសុភាពនារីគិតថា “បុរសទាំងអស់គឺសុទ្ធតែដូចគ្នា” ។
កខ្វក់ ៖ សុភាពនារីស្អប់ណាស់ នៅពេលដែលបុរសមិនគិតពីអនាម័យខ្លួនប្រាណ ។ ជាធម្មតា សុភាពនារីចូលចិត្តបុរសដែលចេះរៀបចំខ្លួនប្រាណស្អាតបាត និងសមរម្យ ។
អតីតមិត្តស្រី ៖ សុភាពនារីស្អប់មិត្តប្រុសរបស់ពួកគេនៅពេលដែលមិត្តប្រុសខ្លួន និយាយអំពីអតីតមិត្តស្រី ឬក៏ប្រាប់ពួកគេថា ធ្លាប់មានមិត្តស្រីប៉ុន្មាននាក់ ។ ការនិយាយរំលឹកពីអតីតមិត្តស្រីគឺជាចំនុចដែលសុភាពនារីស្អប់ ។
គោលដៅ ៖ បុរសដែលសុភាពនារីចូលចិត្ត និងត្រូវការក្នុងឆាកជីវិតនោះគឺបុរសដែលមានគោលដៅច្បាស់លាស់ ក្នុងឆាកជីវិត ។ ផ្ទុយទៅវិញ បុរសដែលសុភាពនារីស្អប់ជាងគេនោះគឺបុរសដែលគ្មានគំរោងសំរាប់ អនាគត ជាពិសេសបុរសដែលគ្មានទិសដៅច្បាស់លាស់ ។ (បើមិនច្បាស់លាស់មិនដឹងពេលណាបានរៀបការទេ)
ការសង្ស័យ ៖ សុភាពនារីមិនចូលចិត្តបុរសដែលចូលចិត្តសង្ស័យច្រើន ហើយនិងតាមដាននាងគ្រប់ពេលវេលានោះទេពីព្រោះវាអាចបង្ហាញថា នាងគឺជាមនុស្សដែលមិនគួរឱ្យទុកចិត្ត ៕
Subscribe to:
Posts (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org