ការ
បូមខ្លាញ់ គឺជាវិធីកែសម្ផស្សម្យ៉ាង
ដែលទទួលបាននូវការគាំទ្រខ្លាំងជាងគេ។ វា ជាដំណើរការ មួយនៃការ
កាត់បន្ថយខ្លាញ់ នៅត្រង់ផ្នែក ឬ តំបន់ជាក់លាក់ណាមួយ នៅលើរាងកាយ។
ខណៈពេលដែលវា ត្រូវបានគេអនុញ្ញាត និង អនុវត្តបានជាច្រើន
នៅក្នុងទម្រង់ការ នៃការវះកាត់ វាក៏មាននូវ គុណប្រយោជន៍ និង គុណវិបត្តិ
មួយចំនួន ដែលអ្នកគួរយកមកធ្វើការពិចារណា អោយបានដិតដល់ មុនពេលដែលអ្នក
សម្រេចចិត្តទទួលយកសេវាកម្ម នៃការកែសម្ផស្សប្រភេទនេះ ។
អត្ថប្រយោជន៍នៃវិធីកែសម្ផស្សដោយការបូមខ្លាញ់
១. ឆាប់ទទួលបានលទ្ធផល
នៅពេលដែល យើងធ្វើការប្រៀបធៀបទម្រង់ការនេះ ទៅនឹង
វិធីផ្សេងទៀតនៃការសម្រកទម្ងន់ ការបូមខ្លាញ់ចេញ គឺហាក់នឹង
ទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត និង ឆាប់រហ័សបំផុត។ វាមាន
ប្រសិទ្ធភាពលឿនជាង ការធ្វើលំហាត់ប្រាណ និង
ការកំណត់នូវរបបនៃការទទួលទាន និង ត្រូវបានគេធានាថា
នឹងឃើញលទ្ធផលបានភ្លាមៗ ។១. ឆាប់ទទួលបានលទ្ធផល
២. អាចកាត់បន្ថយខ្លាញ់ត្រង់ចំណុចដែលពិបាក
វិធីសម្រកទម្ងន់ ដោយការប្រើវិធីនៃការបូមខ្លាញ់ គឺជាជម្រើស ដ៏ល្អបំផុត ដើម្បីកាត់បន្ថយខ្លាញ់ ពីចំណុច ដែលមានលក្ខណៈស្មុគស្មាញ បើធ្វើការប្រៀបនឹងវិធីផ្សេងទៀត នៃការបំបាត់វា។ ចំណុចទាំងនោះ រួមមានដូចជា ខាងក្រោមចង្កា និង ត្រង់តំបន់ នៃដើមទ្រូង។
៣. អ្នកអាចធ្វើការបានដូចធម្មតា
បើទោះជាទម្រង់ការនៃការបូមខ្លាញ់នេះ គឺជាប្រភេទនៃទម្រង់ការនៃវះកាត់តូចមួយ វានឹងមិនតម្រូវ អោយអ្នកស្នាក់នៅលើគ្រែយូរពេកនោះទេ ។ នៅក្នុងរយៈពេលមួយដ៏ខ្លី អតិថិជននឹងអាច ធ្វើចលនា បាន និង ប្រកបការងារដូចពេលធម្មតាបានផងដែរ។
៤. សុខភាពជាទូទៅ
សុខុមាលភាពជាទូទៅរបស់រាងកាយ នឹងមានការប្រសើរជាងមុន ជាពិសេស ដែលវានឹងផ្តល់អោយ អ្នកនូវ ការផ្លាស់ប្តូរជាវិជ្ជមាន ដែលនឹងកើតមានចំពោះ កម្រិតកូឡេស្តេរ៉ូល និង កម្រិតសម្ពាធឈាម នៃ បុគ្គលម្នាក់ ដែលបានទទួលយកនូវ សេវាកម្មនៃទម្រង់ការ កែសម្ផស្សប្រភេទនេះ ។
៥. ទទួលបាននូវការលើកទឹកចិត្ត
ដោយសារលទ្ធផលនឹង ឆាប់ទទួលបាន នោះអ្នកដែលបានទទួលយកសេវាកម្មនេះ នឹងទទួលបាននូវា ការលើកទឹកចិត្តដ៏វិសេសមួយ ដែលនឹងជួយរក្សា អោយទម្ងន់ថ្មី និង ការងាររបស់ពួក គេ បន្តស្ថិតនៅក្នុងកម្រិតសមស្រប និង ជម្រុញអោយពួកគេបន្ត អនុវត្តនូវលំហាត់ប្រាណ និង រៀបចំ គម្រោងការនៃរបបអាហារ សម្រាប់ពេលអនាគតដ៏ល្អមួយ ។
៦. បង្ការបាននូវភាពធាត់ជ្រុល
បញ្ហានៃភាពធាត់ជ្រុល ដែលទាក់ទងទៅនឹង ជំងឺមួយចំនួនដូចជា ការឈឺសន្លាក់ , ជំងឺទឹកនោមផ្អែម និង បញ្ហានៃការគេងដោយមិនដកដង្ហើម ជារឿយនឹងត្រូវបានកត់សម្គាល់ឃើញថា មានលក្ខណៈប្រសើរ ជាងមុន នៅពេលដែលជាតិ ខ្លាញ់ទាំងនេះត្រួវបានយកចេញ ។
គុណវិបត្តិនៃទម្រង់ការនៃការកែសម្ផស្សដោយការបូមខ្លាញ់
១.មានស្លាកស្នាម
ប្រភេទទម្រង់ការ នៃការវះកាត់ប្រភេទនេះ អាចនឹងបន្សល់ទុកអោយអ្នក នូវស្លាកស្នាម។ បើទោះជាអ្នក អាចត្រលប់ទៅរក សកម្មភាពធម្មតាវិញបាន បន្ទាប់ពី រយៈពេលពីរបីសប្តាហ៍ ស្នាមសន្លាក នឹងស្ថិតនៅជាមួយអ្នក ក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីការវះកាត់នេះត្រូវបានបញ្ចប់។
២.មានស្បែកយារធ្លាក់
ដោយសារតែ បរិមាណនៃជាតិខ្លាញ់ជាច្រើន ត្រូវបានយកចេញពី តំបន់ជាក់លាក់ណាមួយនៃ រាងកាយរបស់អ្នក នោះស្បែកអ្នកហាក់នឹង មានសភាពយារធ្លាក់គួរអោយកត់សម្គាល់ ។ ហើយអ្នកអាច នឹងត្រូវ ទៅក្លឹបហាត់ប្រាណជាប្រចាំ ដើម្បីទទួលបាននូវ រូបរាងកាយសមសួន ល្អមកវិញ ។ ពេលនោះស្នាមសង្វា ក៏នឹងអាចលេចចេញបាន មកផងដែរ។
៣.ប្រឈមនឹងការបង្ករោគ
ការប្រឈមនឹងការបង្ករោគ គឺអាចនឹងកើតមាន នៅពេលដែលទម្រង់ការនេះ ចាប់អនុវត្ត។ ការបូមខ្លាញ់ គឺត្រូវបានគេទទួលស្គាល់ថា វានឹងអាចធ្វើអោយអ្នកមានជំងឺកង្វះគ្រាប់ឈាម នៅក្នុង ករណីជាក់លាក់ណាមួយ ។ ថ្នាំស្ពឹក ក៏អាចនឹងជះឥទ្ធិពលមិនល្អ ចំពោះទម្រង់ការនេះផងដែរ ។ ការកណត់អោយបានត្រឹមត្រូវ នៃបរិមាណនៃការប្រើថ្នាំស្ពឹក ក្នុងអំឡុងពេលនៃការវះកាត់នេះ ក៏ជាចំណុចសំខាន់មួយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានសម្គាល់ឃើញដែរថា ការបំផ្លាញដល់ សិរីរៈខាងក្នុង នឹងអាចកើតមាននៅក្នុងករណីជាច្រើនបន្ទាប់ ពីអតិថិជន បានទទួលយកសេវាកម្មនេះ ។
៤.មហន្តរាយផ្សេងៗទៀតចំពោះសុខភាព
ក្លនលូននៅត្រង់ពោះ
គឺត្រូវបានគេសម្គាល់ឃើញ ជាបញ្ហាទូទៅមួយ ដែលអាចកើតមាន ។ ដូចគ្នា
ផងដែរ ចំពោះករណី នៃការប្រឈមនឹង
ការវិវត្តន៍មាននូវគ្រួសក្នុងតម្រងនោម។
គុណសម្បតិ្ត និង គុណវិបត្តិ នៃទម្រង់ការកែសម្ផស្សនៃការបូមខ្លាញ់នេះ គួរត្រូវបាន ធ្វើការពិចារណា និង វិភាគអោយបានល្អិតល្អន់ មុនពេលដែលអ្នក សម្រេចចិត្តទទួលយកសេវាកម្មមួយនេះ ៕
គុណសម្បតិ្ត និង គុណវិបត្តិ នៃទម្រង់ការកែសម្ផស្សនៃការបូមខ្លាញ់នេះ គួរត្រូវបាន ធ្វើការពិចារណា និង វិភាគអោយបានល្អិតល្អន់ មុនពេលដែលអ្នក សម្រេចចិត្តទទួលយកសេវាកម្មមួយនេះ ៕
No comments:
Post a Comment