តើម្តាយរបស់អ្នកបានប្រាប់អ្វីខ្លះអំពីការរួមភេទ?
ទោះបីជាដល់សព្វថ្ងៃនេះក៏ដោយ មានស្ត្រីជាច្រើននាក់និយាយថា ពួកគេមិនដែល ទទួលបានព័ត៌មានគ្រប់គ្រាន់អំពីការរួមភេទពីម្តាយ (និងឪពុក)របស់ពួកគេឡើយ។ ដូច្នេះមិនបាច់មានការងឿងឆ្ងល់ទេដែលថាស្ត្រីជាច្រើននាក់គឺមាន មិនសូវជាមានការពេញចិត្តទៅលើជីវិតស្នេហារបស់ពួកគេនោះទេ។
នេះគឺជាការពិតទាំងបួនយ៉ាងដែលអ្នក
ពិតជាមិនធ្លាប់បានម្តាយរបស់អ្នកប្រាប់នោះទេ។
ប៉ុន្តែការយល់ដឹងអំពីរឿងនេះអាចជួយអោយអ្នកមានភាពរីករាយកាន់តែ
ខ្លាំងទៅលើជីវិតនៃការរួមភេទ។
១, ការឡើងដល់ចំនុចកំពូលគឺមិនមែនជាការងាយស្រួលនោះទេ
សម្រាប់ស្ត្រីភាគច្រើន
ការសិក្សាទៅលើការឈានទៅដល់ចំនុចកំពូលនៃការរួមភេទគឺជារឿងមួយដែល
ពិបាក និងត្រូវចំនាយពេលច្រើន។១, ការឡើងដល់ចំនុចកំពូលគឺមិនមែនជាការងាយស្រួលនោះទេ
សព្វថ្ងៃនេះ បុរសៗមាននិន្នាការចង់អោយស្ត្រីគួរតែទៅដល់ចំនុចកំពូលអោយកាន់តែងាយស្រួលបំផុត។
តាមប្រព័ន្ធផ្សព្វផ្សាយដែលរួមមាន រឿងប្រលោមលោក និងខ្សែភាពយន្តស្រើបស្រាលច្រើនតែផ្តល់នូវចំណាប់អារម្មណ៍ដូចគ្នា។ ហើយថ្មីៗនេះ ការរីកលូតលាស់នៃការបញ្ចាំវីដេអូរួមរ័ក្សតាមប្រព័ន្ធអ៊ីនធើណិត បានផ្តល់អោយមនុស្សប្រុសបង្កើតបាននូវគំនិតចំឡែកៗអំពីអ្វីដែលជា ការរីករាយសម្រាប់ស្ត្រី។ ចំពោះធនធានជាច្រើននេះធ្វើអោយស្ត្រីមានភាពត្រហេកត្រហកជាមួយ នឹងតណ្ហានៃការឈានដល់ចំនុចកំពូលក្នុងពេលបុរសបញ្ចូលលិង្គទៅក្នុង ទ្វារមាសរបស់នាង។ នៅក្នុងជីវិតពិតប្រាកដ រឿងនេះកម្រនឹងកើតមានណាស់។
តាមការពិត ការរួមភេទតែម្នាក់ឯងគឺកម្រនឹងទទួលបាននូវចំនុចកំពូលណាស់សម្រាប់ ស្ត្រី។ ហើយវាគឺជារឿងធម្មតាទេក្នុងការត្រៀមខ្លួនទទួលយកចំនុចកំពូលនៃការ រួមភេទមុន ឬក្រោយពេលរួមភេទ តាមរយៈការភ្ញោចដោយដៃ ឬការរួមភេទតាមមាត់។
ស្ត្រីមួយចំនួនដែលមានសំណាងអាចឈានទៅ ដល់ចំនុចកំពូលនៃការរួមភេទតែម្នាក់ឯងបាន។ ប៉ុន្តែភាគច្រើននៃស្ត្រីទាំងអស់ត្រូវតែត្រដុសទៅលើ Clitoris (សេរ) របស់ពួកគេដោយខ្លួនឯង ឬដោយដៃគូររបស់ពួកគេជួយធ្វើអោយខណៈពេលកំពុងរួមភេទជាមួយគ្នា។
ពិតណាស់ រឿងនេះមិនមែនតែងតែងាយស្រួលរហូតនោះទេ ហើយវានឹងផ្អែកទៅលើក្បាច់ដែលអ្នកធ្វើក្នុងពេលរួមភេទគឺម្នាក់ ក្នុងចំនោមអ្នកទាំងពីរអាចងាយស្រួលក្នុងការស្ទាបអង្អែល Clitoris បានឬក៏អត់។
២, ស្ត្រីម្នាក់ៗពិតជាអាចឡើងដល់ចំនុចកំពូលបាន
តាមការអនុវត្តស្ត្រីគ្រប់គ្នាគួរតែអាចទទួលបានចំនុចកំពូលនៃការ រួមភេទ ហើយអ្វីដែលពិតនោះគឺបានច្រើនដងទៀតផងប្រសិនបើពួកគេចង់បាន។
បើយើងត្រលប់មកនិយាយអំពីដំបូន្មានរបស់ម្តាយអ្នកវិញគឺ ការរួមភេទនៅតែជាបម្រាមមួយដដែល ហើយការនិយាយអំពីការឡើងដល់ចំនុចកំពូលនៃការរួមភេទគឺជាបម្រាមដ៏ ខ្លាំងក្លាជាងនេះទៅទៀត។
លើសពីនេះទៅទៀត មានអ្នកឯកទេសជាច្រើនអោយយោបល់ថា ការដែលទទួលបានចំនុចកំពូលច្រើនដងគឺសុទ្ធតែជារឿងដែលមិនអាចទៅរួច ទេសម្រាប់ស្ត្រីភាគច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំដឹងថា៖
· មនុស្សស្រីស្ទើរតែគ្រប់គ្នាអាចឡើងដល់ចំនុចកំពូលមួយបាន ប្រសិនបើ Clitoris របស់នាងត្រូវបានភ្ញោចយូរគ្រប់គ្រាន់ និងយ៉ាងល្អ (ហើយពិតណាស់ការដែលផ្តល់អោយបានដូច្នេះគឺធ្វើអោយនាងមានអារម្មណ៍ ល្អ)
· ដូចគ្នានេះដែរ ការភ្ញោចដែលខ្លាំងក្លាបន្ទាប់ពីដល់ចំនុចកំពូលដំបូងហើយ ជាធម្មតាវានឹងបង្កើតអោយមានចំនុចកំពូលមួយថែមទៀត មួយទៀត មួយទៀត...។
យើងមិនមែនកំពុងតែនិយាយថា អ្នកអាចទទួលបានលទ្ធផលទាំងនេះពេញមួយយប់បានទេ ប៉ុន្តែប្រសិនបើអ្នកភ្ញោចទៅលើ Clitoris ដោយខ្លួនឯងបានយូរគ្រប់គ្រង់អោយដល់ចំនុចណាមួយនោះ អ្នកទំនងជានឹងអាចទទួលបានចំនុចកំពូលច្រើនដងតាមតែអ្នកចូលចិត្ត។
អ្វីដែលច្បាស់ អ្នកក៏អាចទទួលបានចំនុចកំពូលច្រើនដងដែរប្រសិនបើអ្នកមានដៃគូរ ម្នាក់ដែលត្រូវបានលះបង់គ្រប់យ៉ាងដើម្បីផ្តល់ការសប្បាយដល់អ្នក។
៣, ការជួយខ្លួនឯង ឬរួមភេទដោយខ្លួនឯងគឺមិនមានអ្វីទាស់ខុសទេ
វាគ្មានអ្វីដែលជាបញ្ហាទេសម្រាប់ការរួមភេទដោយខ្លួនឯង។
តាមពិត អ្នកឯកទេសផ្លូវភេទក្នុងពេលបច្ចុប្បន្នយល់ស្របថា ការរួមភេទដោយខ្លួនឯងអាចផ្តល់ប្រយោជន៍មួយដ៏ធំធេងក្នុងការជួយដល់ មនុស្សស្រី។
៤, ការរួមភេទតាមមាត់ក៏គ្មានអ្វីថាមិនល្អដែរ
មួយជំនាន់កន្លងផុតទៅហើយ ការរួមភេទតាមមាត់ត្រូវបានគេចាត់ទុកជាទូលំទូលាយថាគឺជារឿងមួយដែលកខ្វក់។
ដូច្នេះម្តាយរបស់អ្នកប្រហែលជាមិនបានប្រាប់អ្នកទេថា៖
· ការរួមភេទតាមមាត់គឺជាជំនួយដ៏អស្ចារ្យមួយសម្រាប់អោយស្ត្រីជាច្រើនអ្នកឡើងដល់ចំនុចកំពូលនៃការរួមភេទ។
· វាមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់បុរសដែលលិង្គពិបាកនឹងឡើងរឹង
· សម្រាប់មនុស្សជាច្រើននាក់ វាគឺជារឿងដែលរីករាយបំផុត
ប្រសិនបើអ្នកមិនបានតាំងចិត្តនឹងធ្វើវាពីមុនមកទេ យើងសូមធានាជូនអ្នកថា វាពិតជារឿងដ៏មានតម្លៃណាស់ក្នុងការសាកល្បង។
ចុងក្រោយ
ការដែលមានទំនាក់ទំនងគ្នាដ៏យូរមួយគឺមិនមែនដើម្បីតែការរួមភេទ នោះទេ ប៉ុន្តែដើម្បីមិត្តភាព ការចែករំលែកទម្លាប់ ការសើចសប្បាយជាមួយគ្នា និងអ្វីៗផ្សេងទៀត។ រឿងអស់ទាំងនេះអាចមានឥទ្ធិពលទៅលើជិវិតផ្លូវភេទរបស់អ្នក។
ជាមួយគ្នានេះដែរ ស្ត្រេស និងការអស់កម្លាំងមានផលប៉ះពាល់យ៉ាងធំទៅលើការរួមភេទ។
ម្តាយរបស់អ្នកប្រហែលជាមិនបានដឹងអំពីរឿងនេះទេ ព្រោះថាជីវិតរបស់គាត់មិនអាចដូចអ្នក៕
No comments:
Post a Comment